នេះជាកាស់ស្តាប់បទចម្រៀងសម្រាប់មនុស្សសម័យទំនើបដែលមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ដោយវាត្រូវបានគេបង្កើតឡើងយ៉ាងសាមញ្ញដោយមានប្រើប្រព័ន្ធUSB។
ឧបករណ៍នេះមានប្រយោជន៍សម្រាប់ក្រុមមនុស្សដែលចូលចិត្តប្រើកាស់ស្តាប់បទចម្រៀងផ្សេងៗបង្ហើរអារម្មណ៍ដោយមិនចង់ឲ្យមានការប្រើខ្សែកាស់រញ៉េរញ៉ៃ ខណៈវាត្រូវគេបង្កើតឡើងដោយប្រើប្រព័ន្ធប៊្លូធូស(Bluetooth)សម្រាប់ភ្ជាប់ជាមួយទូរស័ព្ទ ជាមួយiPodនិងឧបករណ៍ហាយហ្វៃដទៃទៀត។
កាស់ស្តាប់បទចម្រៀងគ្មានខ្សែJabra Revosនេះមានលក្ខណៈងាយស្រួលប្រើនិងបញ្ចូលថ្មតាមប្រព័ន្ធUSBមានថាមពលប្រើបានយូរដល់ទៅ២៤០ម៉ោងនិងអាចទុកចោលបានរយៈពេល១២ម៉ោង។ ដោយឡែកបាស់សំឡេងរបស់វាឮច្បាស់ល្អជាមួយការប្រើបច្ចេកវិទ្យាDolby Digital Plus ប្រកបដោយគុណភាពខ្ពស់។ ចំណែកថាសសំឡេងឬ ធុងបាសសំឡេងខាងស្តាំរបស់វាមានទំហំ៤០មិល្លីម៉ែត្រ ស្រាលងាយស្រួលដាក់ជាប់នឹងក្បាល។ ឧបករណ៍ស្តាប់ចម្រៀងគ្មានខ្សែនេះតម្លៃ៣០៥ដុល្លារ។
នៅពេលនេះឧបករណ៍ដ៏ពេញនិយមត្រូវចិត្តនឹងអ្នកហាត់ប្រាណនេះបានចេញលក់ហើយ៕