
ភ្នំពេញ : ក្រុមហ៊ុនស្មាតហ្វូនដ៏ធំលេខ៣លើពិភពលោក Huawei បានដាក់បង្ហាញនូវទូរស័ព្ទស៊េរីថ្មីដ៏ស្ដើងរបស់ខ្លួនគឺ AscendG730 និង AscendY600នាដើមសប្ដាហ៍។
ទូរស័ព្ទ AscendG730 ស៊ីមពីរមានអេក្រង់ធំទំហំ៥.៥អ៊ិញ អង្គប្រតិបត្តិការ Android៤.២ កាមេរ៉ាក្រោយ៥មេហ្គាភិកសែល និងកាមេរ៉ាមុខ០.៣មេហ្គាភិកសែល។ ស្មាតហ្វូននេះមានកម្រិតកាន់ថ្មបានយូរ៣០ភាគរយលើសស្មាតហ្វូន ដទៃ។
សម្រាប់ស៊េរីថ្មីមួយទៀតគឺ AscendY600 រាងកោង មានអេក្រង់ទំហំ៥ អ៊ិញ ប្រើស៊ីមពីរ និងអង្គប្រតិបត្តិការ Android៤.២។ ដូចគ្នានឹងស៊េរីខាងលើដែរ វាមានកាមេរ៉ាធំខាងក្រោយ៥មេហ្គាភិកសែល និងកាមេរ៉ាមុខ០.៣មេហ្គាភិកសែល។ លក្ខណពិសេសរបស់វាគឺភាពកាន់ថ្មបានយូរទោះជាប្រើពេញ១ថ្ងៃ ក៏ដោយ។
ទូរស័ព្ទ AscendG730និងAscendY600 ទាំងពីរប្រភេទរបស់ Huawei ដែលមានកញ្ញា មាស សុខសោភា ជាតារាផ្សព្វផ្សាយពាណិជ្ជកម្មផ្ទាល់នោះមានលក់នៅតាមបណ្តាហាង នានានៅកម្ពុជាហើយជាមួយនឹងការធានារយៈពេល១ឆ្នាំផងដែរ។ ការជាវផលិតផលនឹងទទួលបានរង្វាន់មួក អាវយឺត ឧបករណ៍បំពងសំឡេងឥតខ្សែ កាសស្តាប់ត្រចៀក និងបន្តោងសោគូស្នេហ៍ជាដើម។
លោក ខារី យ៉ាង (Cary Yang) អគ្គនាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន Huawei ប្រចំានៅកម្ពុជាមានប្រសាសន៍ថា៖ «យើងលើកទឹកចិត្តឲ្យអតិថិជនសាកល្បងប្រើបច្ចេកវិទ្យាទំនើប ថ្មី អេក្រង់ធំជាងមុន គុណភាពទទួលស្គាល់ជាអន្តរជាតិ»។
ទាក់ទិន នឹងតម្លៃ លោកបញ្ជាក់ទៀតថា៖ «សម្រាប់ទូរស័ព្ទស្មាតហ្វូននេះគឺយើងលក់ស្មើថ្លៃដើមដើម្បី ឲ្យប្រជាជនកម្ពុជាភាគច្រើនមានឱកាសទិញ និងប្រើប្រាស់បានគ្រប់គ្នា»។
ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី ទំាងពីរនេះAscend G730 និងAscend Y600ផ្តល់ជូនតម្លៃពិសេសគឺប្រមាណជា១៩៩ដុល្លារប៉ុណ្ណោះ៕