The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ស្មាតហ្វូន LG​Optimus​G​Pro សម្ពោធ​លក់​នៅ​កម្ពុជា​ហើយ

ស្មាតហ្វូន LG​Optimus​G​Pro សម្ពោធ​លក់​នៅ​កម្ពុជា​ហើយ

ស្មាតហ្វូន LG​Optimus​G​Pro សម្ពោធ​លក់​នៅ​កម្ពុជា​ហើយ

130822_22b
តារាម៉ូដែលបង្ហាញទូរស័ព្ទស៊េរីថ្មី LG Optimus G Pro ឈឹម ស្រីនាង

ភ្នំពេញ : LG​បាន​ដាក់​បង្ហាញ​ទូរស័ព្ទ​ស្មានហ្វូន​ស៊េរី​ថ្មី​អេក្រង់​ទំហំ​រហូត​ដល់​ទៅ​5.5​Full​HD​កាល​ពី​សប្តាហ៍​មុន​នេះ​នៅ​អគារ​កាណាឌីយ៉ា​ថៅរើ​។

សម្រាប់​ទូរស័ព្ទ​ប្រភេទ​នេះ​គឺ​អេក្រង់​របស់​វា​មាន​បច្ចេកវិទ្យា​ល្អ​បំផុត​Full​HD​PS​ដែល​ធ្វើឲ្យ​គ្រប់​ផ្ទាំង​រូបភាព​មាន​ភាព​ម៉ដ្ដ​ច្បាស់​ដូច​ធម្មជាតិ​។​ចំណែក​ឯ​កាមេរ៉ា​វិញ​គឺ​មាន​ទំហំ​រហូត​ដល់​ទៅ​១៣​មេហ្គាភិចសែល ដែល​អាច​ថត​យក​រូបភាព​ច្បាស់​មិន​ថា​នៅ​ជិត​ឬ​ឆ្ងាយ​នោះ​ទេ​ខណៈ​ដែល​កាមេរ៉ា​មុខ​វិញ​គឺ​២,១ មេហ្គាភិចសែល​Full HD​ដែល​អាច​ជជែក​មើល​វីដេអូ​រូបភាព​សកម្មភាព​គ្នា​ទៅវិញ​ទៅមក​យ៉ាង​រស់​រវើក​។ អ្វី​ដែល​ពិសេស​នោះ​គឺ​ទូរស័ព្ទ​នេះ​អាច​ប្រើ​កាមេរ៉ា​ទាំង​មុខ​ក្រោយ​ក្នុង​ពេល​តែ​មួយ​ទៀត​ផង​។​ចំពោះ​អ្នក​ដែល​ចង់​ផ្តិត​យក​រូបភាព​ក្នុង​ទ្រង់ទ្រាយ​ធំ​ដែល​ទូរស័ព្ទ​ស្មាតហ្វូន​ធម្មតា​មិន​អាច​ផ្តិត​យក​បាន​នោះ​គឺ​LG​Optimus​G​Pro​មាន​កម្មវិធី​VR​Panorama​អាច​ថត​យក​រូបភាព​គ្រប់​ជ្រុង​រហូត​ដល់​ទៅ​៣៦០​ដឺក្រេ​និង​មាន​ប្រព័ន្ធ​ផ្គុំ​រូបភាព​ដោយ​ស្វ័យប្រវត្តិ​ដូច​អ្នក​ឯកទេស​កាត់ត​រូបភាព​អ៊ីចឹង​។ ក្រៅ​ពី​នេះ​ទៅ​ទៀត​គឺ​មាន​បន្ថែម​កម្មវិធី​Pause​&​Resume​Recording​សម្រាប់​ផ្អាក​ការ​ថត​វីដេអូ​រួច​បន្ត​ការ​ថត​ទៅ​តាម​តម្រូវការ​ដើម្បី​បង្កើន​ជា​វីដេអូ​មួយ​ដែល​មាន​សុទ្ធសឹង​ផ្គុំ​ទៅ​ដោយ​ឈុតឆាក​សំខាន់​ៗ​។​លើស​ពី​នេះ​វា​ក៏​អាច​ប្រើ​ជា​តេឡេ​បញ្ជា​ទូរទស្សន៍​ម៉ាស៊ីន​ត្រជាក់​ម៉ាស៊ីន​ចាក់​ឌីស​និង​Projector​ថែម​ទៀត​ផង​។

លោក​សុខ​ពិសិដ្ឋ​អគ្គនាយក​ក្រុមហ៊ុន​G​Gear​បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ចំពោះ​ការ​មក​ដល់​របស់​ទូរស័ព្ច​ដៃ​ស៊េរី​G​ចុង​ក្រោយ​គេ​បង្អស់​គឺ​Optimus​G​Pro​ដែល​ទើប​តែ​ទទួល​បាន​ពាន​រង្វាន់​LTE​Device/Handset​Award​នៅក្នុង​កិច្ចប្រជុំ​LTE​ពិភពលោក​ឆ្នាំ​២០១៣​»។

ទូរស័ព្ទ​នេះ​បាន​ចរាចរ​លក់​នៅ​តាម​បណ្តា​ហាង​ទូរស័ព្ទ​នានា​នៅ​ភ្នំពេញ​និង​បណ្តា​ខេត្ត​ហើយ​ដោយ​មាន​តម្លៃ​ប្រមាណ​ជា​៥៩០​ដុល្លារ​៕

អត្ថបទគួរចាប់អារម្មណ៍