ក្រុងញូវយ៉ក: មិន​ចាំបាច់​មាន​អ្វី​បញ្ជាក់​បន្ថែម​ថា ជិះ​ម៉ូតូ​ធ្វើឲ្យ​រូបលោក​អ្នក​នៅតែ​ជា​យុវវ័យ​នោះ​ទេ ចូរ​មើល​បុគ្គល​នេះ​ជា​គំរូ​។

លោកតា ឌិក ខូម័រ អាយុ ៨៥ ​ឆ្នាំ​បាន​បញ្ជាក់​ពី​ទ្រឹស្ដី​នេះ​ដោយ​លោក​បាន​ទិញ​ម៉ូតូ Honda Super Cub C125 ស៊េរី​ថ្មី​ ១ ​គ្រឿង​។

លោក ឌិក ជា​អ្នកជំនួញ​ម៉ូតូ​ចូល​និវត្ដន៍​ដ៏ល្បី​ម្នាក់​នៅ​ក្រុង​សោតវ៉េស សហរដ្ឋអាមេរិក និង​តែងតែ​និយម​ជិះ​ម៉ូតូ​តាំងពី​អាយុ ១៤ ​ឆ្នាំ​រហូត​ដល់​មាន​បទពិសោធ​នៅ​លើ​កែបម៉ូតូ​រយៈពេល ៧១ ​ឆ្នាំ​នៃ​ឆាកជីវិត​។

លោក​ទទួល​ជោគជ័យ​ក្នុង​ការធ្វើ​តេស្ដ​សមត្ថភាព​បើកបរ​ក្នុង​វ័យ​ខ្ទង់ ៧០ ​ឆ្នាំ និង​បាន​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​ម៉ូតូ​ម៉ូដែល​ប្លែកៗ​ជាច្រើន​។

លោក ឌិក មាន​អាយុ​ខ្ទង់ ២០ ​ឆ្នាំ​ពេល​លោក សូអ៊ីឈីរ៉ុ ហុងដា ចេញ​លក់​ម៉ូតូ​គុប Super Cub គំរូ​ដើម​ក្នុង​ឆ្នាំ​ ១៩៥៨ ជា​ម៉ូតូ​ដែល​ក្លាយ​ជា​ទោចក្រយានយន្ត​ដ៏ពេញនិយម​បំផុត​ក្នុង​លោក​ដោយ​លក់​បាន​ជាង ១០០ លាន​គ្រឿង​រយៈពេល ៦១ ​ឆ្នាំ​។

លោក​បន្ដ​ថា​៖ «​ម៉ាស៊ីន​ក៏​នៅ​តែ​ខ្លាំង ហើយ​ហុងដា​អាច​រត់​បាន ៨០ គីឡូម៉ែត្រ​ដោយ​ការប្រើ​សាំង​តែ ១ លីត្រ​ប៉ុណ្ណោះ​។ លេខ ៤ ល្បឿន​អនុញ្ញាត Cub បង្កើនល្បឿន ៨៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​មិន​សូវ​ទទួល​ការ​ត្អូញត្អែរ ហើយ​នឹង​មាន​ល្បឿន​កំពូល​ពេល​រត់​ជក់​ខ្យល់​ដល់ ៩៦​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង​»​។

ហុងដា​គុប​តម្លៃ ៣ ៤០០ ​ដុល្លារ​ជាមួយ​សមត្ថភាព​ប្រើ​ប្រេង​ចំណុះ ៣,៧ ​លីត្រ Super Cub 125 បញ្ចូល​ថាមពល​តាមរយៈ​ល្បឿន ៤ ​លេខ និង​ច្រវាក់​ពីញ៉ុង​។ ប្រព័ន្ធ​ហ្វ្រាំង​ប្រើ​ថាស​ឌីស​មួយ​នៅ​ផ្នែក​ខាងមុខ និង ហ្វ្រាំង​ស្តង់ដា​នៅ​ផ្នែក​ខាងក្រោយ និង​ទម្ងន់ ១០៨ ​គីឡូក្រាម​៕ HR