ក្រុងញូវដែលី: Scomadi TT 125 ដែល​បើកសម្ពោធ​ក្នុង​ខែ​ឧសភា​នេះ នឹង​មាន​តម្លៃ ១៩៨០០០ រូពី (ជិត ១២ លាន​រៀល) ដោយ​អត់​រាប់​បញ្ជូល​បរិក្ខារ​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​ម៉ូតូ​អូតូ​នេះ​មាន​តម្លៃ​ខ្ពស់​ជាង Vespa Scooter ទ្វេ​ដង​នៅ​ឥណ្ឌា។

ខណៈ​សេដ្ឋកិច្ច​ឥណ្ឌា​ហក់​ឡើង យីហោល្បីៗ កាន់តែច្រើន​ជំនាញ​ផលិត​គ្រឿង​ម៉ាស៊ីន​ល្អៗ កំពុង​នាំគ្នា​មក​កាន់​ដែនដី​សម្បូរ​ប្រជាជន​ច្រើន​បំផុត​នេះ។ មួយ​ក្នុង​ចំណោម​នោះ គឺ Scomadi ហើយ​អ្នក​នឹង​មិន​មាន​កំហុស​អី​ទេ បើ​អត់​ធ្លាប់​ឮ​ក្រុមហ៊ុន​ផលិត​ម៉ូតូ​អូតូ​ប្រណីត​របស់​អង់គ្លេស​នេះ។ យ៉ាង​ណា​មិញ Scomadi មាន​ប្រវត្ដិ​ផលិត​ម៉ូដែល ឡាំប្រឺតា GP តាំង​ពី​យូរ​យារ ដូចជា Turismo leggera 50 ម៉ូដែល TL 125 ម៉ូដែល TL 200 និង TT 200i។

ដោយមាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​សមាគម​ចិន ក្រុមហ៊ុន​បច្ចុប្បន្ននេះ បាន​បោះ​មូលដ្ឋាន​នៅ​ប្រទេស​ថៃ ដើម្បី​ធានា​ផ្គត់ផ្គង់​តម្រូវ​ការ​ផលិត​ផលគុណ​ភាព​ខ្ពស់។ ពេល​បើក​សម្ពោធ​នៅ​ឥណ្ឌា ពួកគេ​ផ្គត់ផ្គង់​ម៉ូតូ​អូតូ​គុណភាព​ខ្ពស់។

Scomadi នឹង​ណែនាំ​ម៉ូ​ដែល TT 125 នៅ​ឥណ្ឌា ដែល​គ្រោង​ដាក់លក់​នៅ​ដើមខែ​ឧសភា ឆ្នាំ ២០១៨។ ម៉ូតូអូតូ Scomadi នឹង​ត្រូវ​បាន​ចូល​មក​ឥណ្ឌា​ពី​ប្រទេស​ថៃ។ ដោយ​ទុក​ឲ្យ​អតិថិជន​មាន​ជម្រើស​ជ្រើស​រើស​ពណ៌ ឬ​កុម្ម៉ង់​ម៉ូដែល​ស្ដង់ដារ ម៉ូតូ​នេះ​នឹង​មាន​ច្រើន​ពណ៌ និង​គំនូរ​ស្អាត។

ថ្វីដ្បិតតែ​ម៉ូតូ​អូ​តូ​ទាំងនេះ​មិនទាន់​ត្រូវបាន​ដាក់លក់​ជា​ផ្លូវការ ការ​កុម្ម៉ុង់​ទុក​សម្រាប់​ម៉ូដែល TT 125 ត្រូវ​ធ្វើ​ឡើង​ក្រុង​ពុន ប្រទេស​ឥណ្ឌា៕HR