ក្រុងតូក្យូ: ក្រុមហ៊ុន Suzuki ទើបបាន​បង្ហាញ​ម៉ូ​ដែល Alto kei ដ៏​សិចស៊ី​ក្នុង​ប្រទេស​ជប៉ុន ដែល​អ្នក​និយម​លេង​ឡាន​បាន​ឃើញ​ជញ្ជក់​មាត់​ឥត​ឈប់។

ឈ្មោះ​ថា Alto Turbo RS វា​ផ្ដល់​អត្ថ​ប្រយោជន៍​បែប​ជា​រថយន្ដ​ធុន​តូច​គ្រប់​យ៉ាង និង​បន្ថែម​ភាព​រំជើប​រំជួល​ពី​លើ​ទៀត។

ជាមួយ​ជម្រើស​ថាមពល​បង្វិល​កង់ ២ (2WD) និង ៤ (4WD) ម៉ូ​ដែល Alto Turbo RS ខ្លះ​មិន​ដូច​ការ​គិត​ឡើយ។ ម៉ាស៊ីន​ស៊ីឡាំង ៣ DOHC ០,៦៦ សេ​សេ។ ថាមពល​របស់​វា​មាន​តែ ៦៤ សេះ និង​កម្លាំង​បង្វិល ៩៥ ម៉ែត្រ​ញូវតុន ៣០០០ ជុំ​ក្នុង ១ នាទី។ វា​ជា​ថាមពល​ស្ដង់ដារ ដោយ​ក្រុមហ៊ុន Suzuki បាន​ឲ្យ​ដឹង​ដែរ​ថា វា​យឺត​ជាង​ម៉ាស៊ីន​ទែរបូ ២០ ភាគរយ។

អកុសល អ្នក​មិនអាច​ជាន់​ល្បឿន​បោះពួយ​ដូច​រថយន្ដ​ប្រណាំង​ឡើយ។ វា​មាន ៥ លេខ អូតូ ដែល​ស្រដៀង​នឹង​ចង្កឹះ​លេខ​ដៃ​ស្វ័យប្រវត្ដិ។

សមត្ថភាព​ពិសេស​របស់​វា រួម​ទាំង ជើង​ក្រោម​មាំ​ជាង​មុន។ រថយន្ដ​ដ៏​តូច​ច្រឡឹង​នេះ មាន​ទម្ងន់​តែ ៦៧០ គីឡូក្រាម ឬ ៧២០ គីឡូក្រាម​សម្រាប់​ម៉ូដែល AWD។ វា​មាន​គម្លាត​ភ្លៅ ៣៣៩៥ មិលី្លម៉ែត្រ និង​ទំហំ​ទទឹង ១៤៧៥ មិល្លីម៉ែត្រ ស័ក្ដិសម​ទៅ​នឹង​ចរាចរណ៍​ដ៏​មមាញឹក​ក្នុង​ក្រុង​តូក្យូ។

ចំពោះ​រូបរាង​គូទ​ក្រោយ Alto Turbo RS រំលេច​កាង​ខ្យល់​ក្រហម និង​បន្ថែម​ឆ្នូត​ឲ្យ​កាន់​តែ​ទាន់​សម័យ។ ការ​កុម្ម៉ង់​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ជាមួយ​តម្លៃ​ដើម​ពី​រោងចក្រ​ចាប់​ពី ១០៦៤០ ដុល្លារ​សម្រាប់​ម៉ូដែល Turbo RS ថាមពល​បង្វិល​កង់​មុខ ២ និង​តម្លៃ ១១៥៦០ ដុល្លារ​សម្រាប់​ម៉ូដែល ៤ 4WD៕HR