ក្រុង​វ៉ាស៊ីនតោន៖​ Amazon, Apple និង​ Google បាន​ប្រកាស​គម្រោង​ជា​ច្រើន​នៅ​ថ្ងៃ​ពុធ​ដើម្បី​អភិវឌ្ឍ​ស្ដង់ដា​បច្ចេកវិទ្យា​ទូទៅ​​លើ​ឧបករណ៍​​បច្ចេកវិទ្យា​ផ្ទះ​វៃ​ឆ្លាត​ បំណង​បង្កើន​លទ្ធភាព​ទំនាក់ទំនង​ឲ្យ​ឧបករណ៍​ក្នុង​ផ្ទះ​អាច​ទាក់ទង​គ្នា​កាន់​​តែ​ទូលំ​ទូលាយ​។

ចលនា​រួម​គ្នា​នេះ​ត្រូវ​បាន​ធ្វើ​ដើម្បី​​​ឲ្យ​ឧបករណ៍​ស្ដង់ដា​ទាំង​អស់​អាច​ប្រតិបត្ដិការ​ចូល​គ្នា​​លើ​ជំនួយ​ផ្នែក​ឌីជីថល ដូចជា​ឧបករណ៍ Alexa របស់​​Amazon​ ឧបករណ៍ Google Assistant របស់​ Google និង​ Siri របស់ Apple។

គម្រោង «​​​បង្កើន​បទពិសោធ​សាកល្បង​ប្រើ​​ផលិតផល​ក្នុង​ផ្ទះ​វៃ​ឆ្លាត​សម្រាប់​អតិថិជន ដែល​ធ្លាប់​តែ​​មិន​ដូច​គ្នា​»។ នេះ​​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​​​​ចេញ​ដោយ​ក្រុម​ការងារ​ថ្មី​។

សេចក្ដី​ថ្លែងការណ៍​​​បង្ហាញ​ថា​៖ «​យើង​ជឿ​ថា ផលិតផល​គំរូ​អាច​ត្រូវ​បាន​ប្រើ​​​ក្នុង​ប្រព័ន្ធ​ និង​ជំនួយ​បច្ចេកវិទ្យា​​ក្នុង​ផ្ទះ​ ដូច​ជា Google Assistant, Amazon Alexa, Apple''s Siri និង Google Assistant​»។

គម្រោង​ថ្មី​មួយ​ដូចជា Zigbee Alliance បំណង​ដំបូង​ចង់​អភិវឌ្ឍ​ស្ដង់ដា​បច្ចេកវិទ្យា​ទំនាក់​ទំនង​ឥត​ខ្សែ​ ដែល​រួម​មាន​ក្រុមហ៊ុន​ផលិត​ផលិតផល​បម្រើ​ការ​ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដូចជា Samsung ក្រុមហ៊ុន​ចែកចាយ ដូចជា Ikea និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃ​ទៀត រួម​មាន NXP Semiconductors។

គម្រោង​នេះ​មាន​បំណង​ប្រើ​​ការ​ចែក​ចាយ​ពី​បច្ចេកវិទ្យា​ផ្ទះ​វៃ​ឆ្លាត​​រវាង​ក្រុមហ៊ុន​ទាំង​នេះ៕ AFP/HR