ក្រុងម៉ូស្គូ: ពេល Mercedes បង្ហាញ​ម៉ូ​ដែល​កង់ ៦ Mercedes-AMG G63 6x6 វា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រថយន្ដ​ឆ្លង​មហា​ឧបសគ្គ​តែ​មួយ​គត់។ ប៉ុន្ដែ​រថយន្ត Avtoros Shaman 8x8 មាន​កង់ ២ បន្ថែម​លើស​ម៉ូដែល G63 6x6 ហើយ​វា​បាន​ផ្ដួល​រថយន្ត Mercedes ទាំង​ទំហំ និង​ការ​ចំអក​ចំអន់។

រថយន្ត Avtoros Shaman 8x8 ត្រូវបាន​រចនា​ឡើង ជា​រថយន្ដ​ឆ្លង​មហា​ឧបសគ្គ ដែល​អាច​ផ្ទុក​មនុស្ស​បាន​ច្រើន ឬ​តែ ២-៣ នាក់​អាស្រ័យ​តាម​ជម្រើស។ យោង​តាម​ព័ត៌មាន វា​បំពាក់​ម៉ាស៊ីន​ម៉ាស៊ូត​កម្លាំង ១៧០ សេះ។ មិន​សម្បើម​ប៉ុន្មាន​ទេ ហើយ​ល្បឿន​កំពូល​របស់​វា មា​នតែ ៧០ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង​ប៉ុណ្ណោះ។ វា​នឹង​មិន​អាច​លោត​ហក់​ផុត​ពំនូក​ខ្សាច់​ខ្ពស់ៗ​ដូច Mercedes ឡើយ។

ផ្ទៃក្នុង Shaman 8x8 មាន​អត្ថប្រយោជន៍ និង​ធំ​ទូលាយ។ អ្នក​បើកបរ​ត្រូវ​អង្គុយ​ចំ​កណ្ដាល​ដោយ​អាច​សារ៉េ​កៅអី​អង្គុយ​តាម​ចិត្ដ​ចង់។ រថយន្ត​នេះ Shaman មាន​រូបរាង​ធំ តែ​វា​ផ្ដល់​ទី​តូច​ចង្អៀត​ដល់​អ្នក​បើក​បរ​ដទៃ​ទៀត​លើ​ដង​ផ្លូវ។

នៅ​ពីក្រោម​រថយន្ដ​ធំ​គ្រាក់​នេះ ជា​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ស៊ីប្រេង​តិច​បែប​សន្សំ​សំចៃ។ វា​ប្រើ​ប្រេង​ប្រមាណ ៤,៦០ លីត្រ​ក្នុង ១ គីឡូម៉ែត្រ នៅ​ពេល​បើកបរ​លើ​ដង​ផ្លូវ​ងាយ។

ដំណឹង​ល្អ​គឺថា ធុង​ប្រេង​អាច​ផ្ទុក​បាន ២៧០ លីត្រ​ឯណោះ។ ដូច្នេះ អ្នកបើកបរ​អាចធ្វើ​ដំណើ​រលើ​ចម្ងាយ​ផ្លូវ​ជាង ១២០០ គីឡូម៉ែត្រ។

រថយន្ត​កង់ ៨ ល្បី​ពុះ​ជ្រែក​ឧបសគ្គ នេះ​មានតម្លៃ​ចាប់ពី ២១២០០០ ដុល្លារ​ចំពោះ​ម៉ូដែល​ស្ដង់ដារ។ យ៉ាងណា​មិញ រថយន្ដ Shaman កង់ ៨ នេះ​មាន​ជម្រើស​ពណ៌​តែ​ពណ៌​ស និង​ទឹក​ក្រូច​ប៉ុណ្ណោះ៕HR