
ភ្នំពេញ : សាំស៊ុងបានធ្វើការបង្ហាញផលិតផលថ្មីសន្លាងគឺសែស្រឡាយហ្គាឡាក់ស៊ី ដែលឥឡូវបានបន្ថែមស៊េរីថ្មីមួយទៀតគឺGalaxyMegaអេក្រង់ធំជាងបណ្តាទូរស័ព្ទហ្គាឡាក់ស៊ីមុនៗ។
អេក្រង់៦,៣អ៊ិញមានគុណសម្បត្តិយ៉ាងពិសេសលើមុខងារចម្រុះនិងបង្ហាញរូបលើអេក្រង់បានម្តង២កម្មវិធីដោយមានអង្គប្រតិបត្តិការលឿនរហ័ស។ វាដំណើរការដោយប្រព័ន្ធ AndroidOsជាមួយបច្ចេកវិទ្យាចុងក្រោយJellyBean4.2.2។
ស្មាតហ្វូនGalaxyMegaកាន់ថ្មបានយូរ។ជាមួយកម្មវិធីSmartfunctionsandservicesផ្តល់ភាពងាយស្រួលពេលធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗដោយវាផ្ដល់ព័ត៌មានអំពីទីតាំងភោជនីយដ្ឋានឬកន្លែងកម្សាន្តនានា។
លោកហ្គីហាន់លីនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាំស៊ុងអេឡិចត្រូនិកប្រចាំកម្ពុជា-ឡាវបានមានប្រសាសន៍ថាទូរស័ព្ទGalaxyMegaនេះក៏មានទំហំអេក្រង់៥,៨អ៊ិញដែលមានស៊ីមពីរសម្រាប់អ្នកដែលចូលចិត្តទំហំតូចជាងនិងស្រាលជាង។
ទូរស័ព្ទស៊េរីថ្មីនេះបានបើកលក់ជាផ្លូវការនៅហាងសាំស៊ុងនីកាដែរជាហាងដែលទើបនឹងសម្ពោធដំណាលគ្នានឹងការដាក់លក់ទូរស័ព្ទGalaxyMegaនេះផងដែរ។ សម្រាប់អតិថិជនដែលចង់ជាវទូរស័ព្ទស៊េរីថ្មីនេះនៅហាងសាំស៊ុងនីកាមានលក់ក្នុងតម្លៃ៤៨៩ដុល្លារសម្រាប់អេក្រង់៦,៣អ៊ិញ ដោយថែមជូននូវកាសប៊្លូធូត និងអាវយឺតចំណែកឯ អេក្រង់៥,៨អ៊ិញ ស៊ីមពីរនេះគឺមានតម្លៃ៣៨៩ដុល្លារដោយថែមជូននូវកាសប៊្លូធូត និងអាវយឺតដូចគ្នា។ការលក់តម្លៃពិសេសនៅហាងសាំស៊ុងនីកានេះគឺចាប់ពីថ្ងៃទី២២ដល់ថ្ងៃ៣១ខែកក្កដា៕