
ភ្នំពេញៈ ក្រុមហ៊ុន Samsung កម្ពុជាបានដាក់បង្ហាញនូវទូរស័ព្ទត្រកូល ហ្គាឡាក់ស៊ី Galaxy S ស៊េរីថ្មីចុងក្រោយ គឺ Galaxy S5 ដែលអតិថិជនក្នុងប្រទេសកម្ពុជាភាគច្រើនកំពុងទន្ទឹងរង់ចាំ កាលពីថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០១៤ ម្សិលមិញនៅសណ្ឋាគារណាហ្គាវើល។
លោក ហ្គីហាន់លី ប្រធាននាយកគ្រប់គ្រងថៃសាំស៊ុងអេឡិចត្រូនិក
ប្រចាំកម្ពុជាឡាវ បានមានប្រសាសន៍ថា សាំស៊ុង Galaxy S5 គឺត្រូវបានផលិតឡើងដោយការច្នៃប្រឌិតរូបរាងថ្មី ដោយបន្ថែមមុខងារដ៏ពិសេសសម្រាប់ធ្វើជាជំនួយការសុខភាពរបស់លោក អ្នកក្នុងការពិនិត្យតាមដានថែទំាសុខភាព និងនៅជិតស្និទ្ធជាមួយអ្នកគ្រប់ពេលវេលា ដោយជួយលោកអ្នកក្នុងការវាស់ស្ទង់ចលនាបេះដូង ចលនាឈាម កាឡូរីបានដោយខ្លួនឯង។
សម្រាប់ទូរស័ព្ទស៊េរីថ្មីនេះ គឺច្នៃប្រឌិតរចនាផ្ទៃសម្បកប្លែក និងរឹងមំា ហើយន្ថែមនូវបច្ចេកវិទ្យាទំនើបដាក់ក្នុងទូរស័ព្ទដៃស៊េរីចុងក្រោយបំផុតនេះ ដោយមានបំពាក់កាមេរ៉ាថតយ៉ាងច្បាស់គឺ១៦មេហ្គាភិចសែល ថតរូបភ្លឺច្បាស់ចាប់យកសកម្មភាពរស់រវើកបានយ៉ាងលឿន និងបង្ហាញរូបភាពនៅលើអេក្រង់ដូចបេះបិទ ដែលអាចថតបានតាមចំណូលចិត្ត។ រីឯល្បឿនប្រើអ៊ីនធឺណិតវិញគឺលឿនទាន់ចិត្តមានប្រព័ន្ឋការពារ ធូលីនិងមិនជ្រាបទឹកមានទំហំអេក្រង់ធំជាងមុនរហូតដល់ 5.1 អ៊ិញ Ram 2GB storage 16GB។
លោក ហ្គីហានលី បានបន្តទៀតថា សម្រាប់ទូរស័ព្ទស៊េរីថ្មី Galaxy S5 នេះគឺជាដៃគូយ៉ាងស័ក្តិសមនឹងនាឡិកា Gear ដែលលោកអ្នកអាចប្រើប្រាស់ប្រកបដោយជំនឿចិត្តខ្ពស់ ហើយទទួលបានផលប្រយោជន៍យ៉ាងច្រើននៅក្នុងដៃរបស់អ្នក។
សម្រាប់ ការកុម្ម៉ង់ទុកជាមុន គឺក្រុមហ៊ុនផ្តល់ជូនតម្លៃពិសេសគឺ ៦៩០ ដុល្លារជាមួយនឹងការបញ្ចុះតម្លៃពិសេស៥០ភាគរយ ក្នុងការទិញនាឡិកាដៃ GearFit និងកាដូអនុស្សាវរីយ៍ជាច្រើនទៀត៕