ក្រុងឡុងដ៍: សម្រាប់អ្នកស្រឡាញ់ឆ្កែ ដែលចង់នែបនិត្យសត្វចិញ្ចឹមពេលកំពុងបើកបរ Land Rover បានបង្ហាញបរិក្ខារស៊េរីថ្មីដើម្បីផ្គាប់សុនខ រួមទាំង ទឹកផ្កាឈូកចល័ត ផ្ទះឆ្កែ និងកម្រាលជណ្ដើរ។
ការឌីហ្សាញពិសេសនេះក្នុងគោលបំណងផ្ដល់ផាសុកភាពដល់សម្លាញ់ជើង ៤ ជាមួយបរិក្ខារប្រណីតទោះលុកលុយផ្លូវលំបាកយ៉ាងណាក៏ដោយ។
បរិក្ខារថ្មីៗគ្រោងដាក់លក់នៅមុនទិវាគុណតម្លៃឆ្កែអន្ដរជាតិនៅថ្ងៃអាទិត្យ ទី ២៦ ខែកញ្ញា នឹងបង្ហាញថា ម្ចាស់រថយន្ដទំនើប Land Rover និង Range Rover ស្ទើរតែពាក់កណ្ដាលសុទ្ធតែជាអ្នកចិញ្ចឹម និងស្រឡាញ់សត្វឆ្កែ។
បន្ទប់ទឹកចល័ត អាចផ្ទុកទឹកបាន ៦,៥ លីត្រ និងអាចបាញ់ទឹកងូតឲ្យឆ្កែបាន ៥ នាទីតាមរយៈរន្ធទឹកចំនួន ៥។ កញ្ចប់ដឹកជញ្ជូនសត្វចិញ្ចឹមនេះ មានតម្លៃ ៣៦០,៣៧ ផោន (១,៩ លានរៀល) និងរួមមាន សម្ពាយ ធុងទឹក និងកម្រាលជ័រ។ កញ្ចប់ការបារបរិវេណសម្រាករបស់សត្វចិញ្ចឹម មានតម្លៃ ៤៨២ ផោន (២,៥ លានរៀល) តែអ្នកក៏មានកម្រាលក្រាលគូទក្រោយ និងឡប់ឡែពេញជំហរផងដែរ។
ប៉ុន្ដែសេវាកម្ម Pet Care និង Access Pack ដែលមានតម្លៃរហូតដល់ជាង ៨៨៧ ផោន (៤,៧ លានរៀល) បានបន្ថែមនូវប្រព័ន្ធបច្ចេកវិទ្យាកម្រាលជណ្ដើរ និងទឹកផ្កាឈូកថែមទៀត។
នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Land Rover ហ្វីនបា ម៉ាកហ្វល បាននិយាយថា៖ «អតិថិជនរបស់យើងបានប្រាប់ថា ភាពស្រណុកស្រួលរបស់ឆ្កែលើរថយន្ដកំពុងបើកបរពិតជាសំខាន់។ ឆ្កែជាសមាជិកក្រុមគ្រួសារ ហើយយើងក៏ទទួលស្គាល់ផងដែរ»។
កាលពីខែមិថុនា រថយន្ដតួខ្ពស់ Mazda តម្លៃជាង ៣ ម៉ឺនដុល្លារ ទទួលងារជារថយន្ដស្ទួយឆ្កែបំផុតពីទស្សនាវដ្ដី «What Car?»៕HR