The Phnom Penh Post Search

Search form

Levi និង Google ផលិត​អាវ​វៃឆ្លាត​ទាន់សម័យ​តម្លៃ $៣៥០

Content image - Phnom Penh Post
ស្លាកវៃឆ្លាត​សណ្ឋាន​ដូច​ឡេវ​ដៃអាវ​អាច​គ្រប់គ្រង​កម្មវិធីតន្ដ្រី និង​ទទួល​ទូរស័ព្ទ​។

Levi និង Google ផលិត​អាវ​វៃឆ្លាត​ទាន់សម័យ​តម្លៃ $៣៥០

ក្រុងអូស្ទីន: អាវក្រៅ​សាច់​ក្រណាត់​ក្រាស់ៗ​ជាស្ទីល​ខ្វះ​មិនបាន​របស់​បុរស​ភាគ​ច្រើន។

វាបន្ថែម​ភាពស្រស់​សង្ហា​គ្រប់​ពេល​វេលា​គ្រប់​កាលៈទេសៈ។ ប៉ុន្ដែ​តើអាវ​ខូវប៊យ​នៅតែ​ឡូយទេ​ពេល​ក្រុមហ៊ុន​សម្លៀក​បំពាក់​យីហោ​ល្បី Levi និង Google ចាប់​ដៃគ្នា​ផលិត​អាវ​ក្រៅ​វៃឆ្លាត​តម្លៃ ៣៥០ ដុល្លារ?

ក្រុមហ៊ុន​ល្បីឈ្មោះ​សហការ​ជាមួយ Google ដើម្បី​ផលិត​អាវ​ខូវប៊យ​វៃឆ្លាត (Smart Denim Jacket) ដែល​អាច​ទទួល​ទូរស័ព្ទ​ហៅចូល ណែនាំ​ទិសដៅ គ្រប់គ្រង​តន្ដ្រី និង​ផ្ដល់​ព័ត៌មាន​អំពី​ទីតាំង​កៀក​បង្កើយ។

«Project Jacquard» បានប្រើ​ប្រព័ន្ធ​ខ្សែភ្លើង និងខ្សែ​សូត្រ​អគ្គិសនី​ដែល​អាច​ត្បាញ​ទៅជា​សាច់​ក្រណាត់ (មួក អាវ និង​ខោ​ជាដើម) ដើម្បី​ថាមពល​ពេល​ប៉ះ​ស្ទាប និងធ្វើ​កាយវិការ ដែល​ត្រូវបាន​គ្រប់គ្រង​ជាមួយ​ឧបករណ៍​ស្រដៀង​នឹង​ឡេវដៃ​អាវ​ឈ្មោះថា «ស្លាក​វៃឆ្លាត»។

ស្លាក​វៃឆ្លាត​ដំណើរការ​ដោយ​ភ្ជាប់​ជាមួយ LED និង​សេនស័រ​ប៉ះស្ទាប​ដែល​ញ័រ​ពេល​ទទួល​សញ្ញា​ទូរស័ព្ទ​ហៅចូល​តាម​ប្ល៊ូធូស។ អ្នក​ដែល​ពាក់អាវ​ក្រៅនេះ​អាចប៉ះ​លើស្លាក​វៃឆ្លាត​ទទួល​ទូរស័ព្ទ ផ្លាស់ប្ដូរ​បទ​ចម្រៀង​ពេល​ពួកគេ​កំពុង​ស្ដាប់​តន្ដ្រី។

អាវក្រៅ​វៃឆ្លាត levi មានភាព​លេចធ្លោ​ជាង​ឧបករណ៍​សម្រាប់​ពាក់​ស្លៀក​ដទៃ​ពីព្រោះ​វាអាច​បោកគក់ និង​លេងម៉ូដ​ម៉ាក​ផ្សេង។ សម្លៀក​បំពាក់​វៃឆ្លាត​ភាគ​ច្រើន​មាន​រូបរាង​ដូច​របស់​ខ្ចីគេ​ពីមនុស្ស​សម័យ​ទសវត្សរ៍​ឆ្នាំ ១៩៨០។

អាវ​ក្រៅ​នេះ​ដាក់លក់​នៅរដូវ​ស្លឹកឈើ​ជ្រុះ​ក្នុងតម្លៃ ៣៥០ ដុល្លារ។ Levi បាន​បង្ហាញ​ផលិតផល​សម្រេច​មួយ​ចំនួន​នៅ South By Southwest Festival ក្រុង​អូស្ទីន រដ្ឋតិច​សាស៕ HR

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។