The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - LG Optimus L9​ជំនួយ​ការ​បក​ប្រែ​បាន​៦៤​ភាសា

LG Optimus L9​ជំនួយ​ការ​បក​ប្រែ​បាន​៦៤​ភាសា

LG Optimus L9​ជំនួយ​ការ​បក​ប្រែ​បាន​៦៤​ភាសា

130103_23a
Optimus L9 ដែលទើបមកដល់កម្ពុជានាខែមុន

ភ្នំពេញ : ទូរស័ព្ទ​ស្មាត​ហ្វូន LG Optimus L9 ដែល​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​កាល​ពី​ខែ​ធ្នូ​ថ្មីៗ​នេះ បាន​ក្លាយ​ជា​ជំនួយ​ការ​ផ្នែក​បក​ប្រែ​ភាសា និង​បំពាក់​ដោយ​មុខ​ងារ​ពិសេសៗ​ជា​ច្រើន​ទៀត។

ស្មាត​ហ្វូន​ស៊េរី​ថ្មី Optimus L9 នេះ​មាន​បំពាក់​ដោយ​អេក្រង់ IPS ដែល​មាន​ទំហំ​៤,៧ អ៊ីញ​ធំ​ទូលាយ មាន​ពណ៌​ស្រស់​ស្អាត​ដូច​ធម្មជាតិ ហើយ​ថែម​ទាំង​មាន​មុខ​ងារ​ពិសេស​ជាច្រើន​ទៀត​រួម​មាន QuickTranslator, My Style Keypad និង QuickMemoTM។

កម្មវិធី QuickTranslator ជា​កម្មវិធី​សម្រាប់​បក​ប្រែ​ភាសា​បាន​ដល់​ទៅ​៦៤ ភាសា​ដោយ​ប្រើ​កាមេរ៉ា​ថត​ស្កេន​យក​អក្សរ​នៃ​ភាសា​ណា​មួយ បន្ទាប់​មក​បក​ប្រែ​ទៅ​ជា​ភាសា​មួយ​ទៀត​យ៉ាង​ងាយ​ស្រួល​តាម​រយៈ​បច្ចេកវិទ្យា Optical Character Recognition (OCR)។

Optimus L9 ក៏​មាន​កម្មវិធី QuickMemoTM ដែល​អាច​ឲ្យ​លោក​អ្នក​ថត​យក​រូប​អេក្រង់ ហើយ​សរសេរ ឬ​គូស​លើ​រូប​នោះ និង​ចែក​រំលែក​តាម​រយៈ​ប្រព័ន្ធ​ប៊្លូធូត សារ​អ៊ីមែល ឬ​ហ្វេសប៊ុក​ជាដើម។ CPU របស់​វា​មាន​ល្បឿន​លឿន 1GHz ចំនួន​២ (Dual-Core)។ ក្រៅ​ពី​មាន​អង្គ​ចង​ចាំ​ភ្ជាប់​មក​ជាមួយ​ទំហំ​៤GB អ្នក​ប្រើ​ប្រាស់​ក៏​អាច​បន្ថែម​ទំហំ​អង្គ​ចង​ចាំ​ឲ្យ​បាន​រហូត​ដល់​៣២GB។ ប្រភេទ​ថ្ម​ទំហំ 2150 mAh និង​បច្ចេកវិទ្យា SiO+បាន​ធ្វើ​ឲ្យ​ស្មាត​ហ្វូន​Optimus L9 កាន់​ថ្ម​បាន​យូរ។

ដំណើរ​ការ​ដោយ​ប្រព័ន្ធ Android 4.0.4 Ice Cream Sandwich ទូរស័ព្ទ Optimus L9 មិន​ត្រឹម​តែ​មាន​កាមេរ៉ា​ទំហំ​៨MP ដ៏​ច្បាស់​ជាមួយ​វីដេអូ​គុណភាព​ខ្ពស់ Full HD នោះ​ទេ លោក​អ្នក​ក៏​អាច​ថត​រូប​ពុំ​ចាំ​បាច់​ចុច​លើ​អេក្រង់ ដោយ​គ្រាន់​តែ​និយាយ​ពាក្យ​ថា ឈីស (Cheese) ស្មាលយ៍ (Smile) វីស្គី (Wisky) គីមឈី (Kimchi) ឬ អិលជី (LG) នោះ Optimus L9 នឹង​ថត​រូប​ដ៏​ស្រស់​ស្អាត​របស់​លោក​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ។

ចំណែក My Style Keypad ជា​មុខងារ​ដែល​អាច​ឲ្យ​លោក​អ្នក​ប្ដូរ​ទម្រង់​ក្ដារ​ចុច​ទៅ​តាម​ដៃ ដែល​លោក​អ្នក​ប្រើ ដូចជា​ការ​វាយ​អក្សរ​ដោយ​ប្រើ​ដៃ​តែ​ម្ខាង (ឆ្វេង ឬស្ដាំ) ឬ​ប្រើ​ដៃ​ពីរ។

យោង​តាម​លោក ហ៊ ហាប់ អគ្គនាយក​រង​ក្រុមហ៊ុន ជី ហ្គៀ​បាន​ឲ្យ​ដឹង​ថា តម្លៃ​របស់​ទូរស័ព្ទ Optimus L9 ស៊េរី​ថ្មី​នេះ​នៅ​សាខា លក់​ចែក​ចាយ​របស់ LG គឺ​ប្រមាណ​៣៨៥​ដុល្លារ៕

អត្ថបទគួរចាប់អារម្មណ៍