ក្រុងប៊ែរឡាំង: មុនពេលការមកដល់ម៉ូដែលរថយន្ដអគ្គិសនីសុទ្ធសាធពីក្រុមហ៊ុនបុត្រសម្ព័ន្ធ EQ ផ្ដោតលើ EV ក្រុមហ៊ុនមេ Mercedes-Benz បានផ្ដល់ភ្លើងខៀវដល់ម៉ូដែលទី ២។
សមាជិកទី២ EV របស់ EQ នៃសែស្រឡាយ Mercedes-Benz មានរូបរាងតូចជាងម៉ូដែលមុនៗ រួមទាំង CLA និង GLA។ EQA អនាគតកាលបំពាក់កញ្ចប់អាគុយ (ពីក្រុមហ៊ុន Deutsche Accumotive ជាបុត្រសម្ព័ន្ធ Daimler) ជាមួយបន្ទះស្លាកអាគុយបន្ថែមថាមពលរហូតជាង ៦០ គីឡូវ៉ាត់ ហើយ Mercedes បានបង្កើនសមត្ថភាពបរលើចម្ងាយផ្លូវ ៤០០ គីឡូម៉ែត្រ។
ក្រុមហ៊ុន Daimler ប្រកាសថា ខ្លួនចំណាយទុនប្រមាណ ៥៩០ លានដុល្លារដើម្បីសង់រោងចក្រនៅក្រុង Hambach ប្រទេសអាល្លឺម៉ង់ នៅប្រទេសបារាំង ដើម្បីផលិតបរិក្ខារអគ្គិសនីបំពាក់លើរថយន្ដ Mercedes-Benz ទៅតាមតម្រូវការជាក់ស្ដែង។
រោងចក្រ ទើបផលិតរថយន្ដអគ្គិសនី និងសាំងវៃឆ្លាត នឹងបំពាក់នូវបច្ចេកវិទ្យាគ្រប់កម្រិតលើម៉ូដែល EV ប្រភេទសាំង កូនកាត់ និងម៉ាស៊ូត។ បច្ចេកវិទ្យានេះត្រូវបានប្រើលើម៉ូដែលវៃឆា្លតផងដែរ ខណៈក្រុមហ៊ុនផលិតរថយន្ដចរាចរណ៍ក្នុងក្រុងមានបំណងដាក់លក់រថយន្ដអគ្គិសនីសុទ្ធសាធចាប់ពីឆ្នាំ ២០២០ តទៅ។
បច្ចុប្បន្ន ការប្រើប្រាស់រថយន្ដសាំងកំពុងធ្លាក់ចុះនៅសហរដ្ឋអាមេរិក។ នៅមានទៀត! Mercedes-Benz កំពុងអភិវឌ្ឍបាតក្រោមរថយន្ដអគ្គិសនីដែលអនុលោមតាមប្រវែងភ្លៅ ទំហំអាគុយ និងប្រភេទរថយន្ដ។
រថយន្ដដំបូងផលិតឡើងពីបច្ចេកវិទ្យានេះ នឹងលក់នៅចុងឆ្នាំ ២០២០ ឬឆ្នាំ ២០២១ នៅរដ្ឋអាឡាបាម៉ា៕HR