The Phnom Penh Post Search

Search form

Regera តម្លៃ​ជិត ២ លានដុល្លារ​ល្បឿន​លើស​គូប្រជែង

Content image - Phnom Penh Post
Koenigsegg Regera ផលិត​នៅ​ស៊ុយអែត​ បំពាក់​ម៉ាស៊ីន​កូនកាត់ កម្លាំង​រហូតដល់ ១៥០០ សេះ​។

Regera តម្លៃ​ជិត ២ លានដុល្លារ​ល្បឿន​លើស​គូប្រជែង

ទីក្រុងស្ដុកខូល: រថយន្ដ Koenigsegg Regera តម្លៃ ១,៩ លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង ត្រូវបាន​រចនា​ឡើង​ជាប្រភេទ​រថយន្ដ​ប្រណីត Megacar ពីលើ​ម៉ូដែល​ចាស់ ឲ្យ​កាន់តែ​ស្រាល និង​ស័ក្ដិសម​ជា​កំពូល​រថយន្ដ​ប្រណាំង។

Koenigsegg Regera បំពាក់​ម៉ាស៊ីន​ទែបូរ V8 ដ៏ខ្លាំង ១៥០០ សេះ ជាមួយ​ម៉ូទ័រ​អគ្គិសនី​ចំនួន ៣ និង​អាគុយ​ស៊េរី​ថ្មី​បំផុត​ដោយ​ប្រើ​បច្ចេកវិទ្យា​បញ្ជូន​ថាមពល​ពីម៉ាស៊ីន​ទៅ​កាន់​ប៉ុង​បង្វិល​ថ្មី​ឈ្មោះ​ថា Koenigsegg Direct Drive។ បច្ចេកវិទ្យា​ចុងក្រោយ​នេះបាន​ចូល​មក​ផ្លាស់ប្ដូរ​ប្រភេទ​ប្រអប់​លេខ​ចាស់ ដែល​ធ្វើឲ្យ​រថយន្ដ​កាន់តែ​ស្រាល និង​សមត្ថភាព​ពិសេស។

ខណៈ​ម៉ូដែល​ចាស់ៗ​របស់ Koenigsegg តែងតែ​បង្ហាញ​សមត្ថភាព​ពិសេស​រៀងៗ​ខ្លួន រួមទាំង ប្រណីត​ភាព​ផង​នោះ កត្ដា​ចម្បង​របស់​ក្រុមហ៊ុន​គឺ​ផលិត​រថយន្ដ​កំពូល​ល្បឿន​លើ​លោក ទោះ​នៅ​លើ​ផ្លូវ​ប្រណាំង និង​ផ្លូវ​គ្រប់​ប្រភេទ។

Koenigsegg Regera នៅតែ​រក្សា​កេរដំណែល​ទាំង​នេះ តែ​ជាមួយ​នឹង​បច្ចេកវិទ្យា​ចុងក្រោយ​ថ្មី វាមាន​សម្ទុះ​ល្បឿន​លឿន​ដ៏អស្ចារ្យ ផាសុកភាព​បំផុត និង​បទពិសោធ Direct Drive តែមួយ​គត់។

Regera គឺជា​អត្ដសញ្ញាណ​ប្រណី​ភាព​របស់​ស៊ុយអែត ជា​ឈ្មោះ​ស័ក្ដិសម​សម្រាប់​ប្រភេទ​ម៉ាស៊ីន​ដែល​ជាប្រភេទ​កូនកាត់ ខ្លាំង និង​ប្រណីត។ Regera នឹង​ក្លាយជា​អធិរាជ​លើ​ដងផ្លូវ ដែល​មាន​សម្ទុះ​ល្បឿនខ្លាំង​បំផុត​លើស​អស់​រថយន្ដ​ដទៃ។

Regera តម្លៃ​ជិត ២ លានដុល្លារ​នេះ ប្រើ​ថិរវេលា​រត់ ៣,២ វិនាទី​ចន្លោះ​ពី ១៥០ ទៅ ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ក្រោម ២០ វិនាទី វាអាច​រត់​បាន​ពី ០ ទៅ ៤០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ មានតែ​ម៉ាស៊ីន Hypercar ឬ Megacar ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​ខ្លាំង​បែប​នេះ។

កំពូល​រថយន្ដ​ដ៏ថ្លៃ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន Koenigsegg ផលិត​ឡើង​តែ ៨០ គ្រឿង​ក្នុង​ទីក្រុង Angelholm ប្រទេស​ស៊ុយអែត។ ការដាក់​លក់​ទើប​តែមាន​រយៈពេល​ជាង​មួយឆ្នាំ អតិថិជន​លំដាប់​សេដ្ឋី​បាន​កុម្ម៉ង់​កក់​ទុកជា​ស្រេច ដោយ​រង់ចាំតែ​វេលា​ដឹកជញ្ជូន​ដល់​ដៃ។

នេះ​គឺជា​លើក​ដំបូង​បំផុត​ដែល Koenigsegg បាន​ផលិត​រថយន្ដ​ពីរ​ប្រភេទ​ក្នុង​ពេល​តែមួយ​នោះ គឺ​ម៉ូដែល Regera និង Agera RS។

បរិក្ខារ​ផ្ទៃក្នុង​រំលេច​នូវ​កៅអី​អគ្គិសនី ប្រព័ន្ធ​បញ្ជា​លើ​អេក្រង់ ៩ អ៊ីង​របស់ Koenigsegg ប្រព័ន្ធ​តភ្ជាប់ 4G និង WiFi ប្រព័ន្ធ​កាមេរ៉ា​ខាងមុខ ខាងក្នុង និង​ខាងក្រោយ​ដោយ​អាច​ថត​ទុក កម្មវិធី Apple CarPlay ប្រព័ន្ធ​សោត​ទស្សន៍​ទំនើប និង​ប្រព័ន្ធ​ផ្សេង​យ៉ាង​ស្រស់​ស្អាត​ជាដើម។

Koenigsegg Regera ក៏​បំពាក់​សេនស័រ​ជំនួយ​ការចូល​ចត​ទាំងមុខ និង​ក្រោយ រួមទាំង ប្រព័ន្ធ​ក្រើន​រំឭក​គ្រោះថ្នាក់​ពីចម្ងាយ​ផងដែរ៕HR

Content image - Phnom Penh Post
បរិក្ខារផ្ទៃ​ក្នុង​ដ៏ប្រណីត​របស់​ម៉ូដែល Koenigsegg Regera។

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។