The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Samsung Galaxy Note Pro និង​Tab Pro មក​ដល់​កម្ពុជា​ខែ​​៣

Samsung Galaxy Note Pro និង​Tab Pro មក​ដល់​កម្ពុជា​ខែ​​៣

Samsung Galaxy Note Pro និង​Tab Pro មក​ដល់​កម្ពុជា​ខែ​​៣

140206_21c
ផលិតផលថេបភ្លីតថ្មីបំផុតរបស់ក្រុមហ៊ុនសាំស៊ុងដែលនឹងមកដល់កម្ពុជាឆាប់ៗនេះ

ភ្នំពេញ : ក្រុមហ៊ុន​សាំស៊ុង​ដាក់​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លួន​ចំនួន​ពីរ​គឺ Samsung Galaxy Note Pro និងTab Pro ដែល​នឹង​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ពាក់កណ្តាល​ខែ​មីនា ឆ្នាំ​២០១៤ នេះ​ហើយ។

ថេបភ្លីត Galaxy​Note Pro និង Tab Pro ត្រូវ​បាន​ផលិត​ដោយ​ភ្ជាប់​មក​ជាមួយ​អេក្រង់​ធំ​ទំហំ​រហូត​ដល់​ទៅ ១២,២​អ៊ីញ​ដំបូង​បំផុត​ក្នុង​លោក ធ្វើឲ្យ​អ្នក​ប្រើប្រាស់​អាច​រីករាយ​ក្នុង​ការ​ទស្សនា​វីដេអូ Full HD និង​មើល​ព័ត៌មាន​ជាមួយ​ប្រព័ន្ធ​ដំណើរការ​នាំ​មុខ​គេ​ក្នុង​ឧស្សាហកម្ម​អេឡិចត្រូនិក​នេះ​របស់ Samsung។

Galaxy​Note Pro និង Tab Pro មាន​រាងស្តើង​ងាយស្រួល​ក្នុង​ការ​យក​តាម​ខ្លួន។ បច្ចេកវិទ្យា​ថ្មី​មួយ​ដែល​ជួយ​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ជីវិត​រស់នៅ ប្រចាំ​ថ្ងៃ ការ​គ្រប់គ្រង់​ការងារ និង​អាជីវកម្ម​នោះ​គឺ អ្នក​ប្រើប្រាស់​ក៏​អាច​តម្រៀប​កម្មវិធី​កំពុង​ដំណើរការ​៤​ផ្សេង​គ្នា នៅលើ​អេក្រង់​តែ​មួយ​។

ចំណែក​ក្តារ​ចុច​ថាច់ស្គ្រីន​មាន​ទំហំ​សមល្មម ងាយស្រួល​ក្នុង​ការ​ចុច​ឬ​វាយ​អក្សរ​រឹត​តែ​ប្រសើរ​ជាង​មុន​។​ប៊ិកសាំស៊ុង SPEN ដែល​ភ្ជាប់​មក​ជាមួយ​និង Note Pro មាន​ប្រសិទ្ធភាព​ក្នុង​ការ​សរសេរ​លើ​អេក្រង់​ជាមួយ​កម្មវិធី Action​Memo, Scrapbook និង S Finder។ កម្មវិធី R emote PC អនុញ្ញាត​ឲ្យ​អ្នក​ធ្វើការ​កែសម្រួល ឬ​រក្សា​ឯកសារ​ទុក​កុំព្យូទ័រ​នៅ​ផ្ទះ ឬ​នៅ​ការិយាល័យ​ដោយ​ផ្ទាល់​តាមរយៈ​ការ​បញ្ជា​ចេញ​ពី Galaxy​Note Pro និង Tab Pro របស់​អ្នក។

ខណៈ​ដែល​តម្លៃ​នៅ​ប្រទេស​កម្ពុជា​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​ផលិតផល​ទាំង​ពីរ​នេះ​មាន​តម្លៃ​ប្រមាណ​ជា​៦០០​ផោន​នៅ​តំបន់​អឺរ៉ុប​៕

អត្ថបទគួរចាប់អារម្មណ៍