The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Smart Beam ឧបករណ៍​បញ្ចាំង​រូប​ដ៏​តូចច្រឡឹង​ទម្ងន់​ជាង​១​ខាំ

Smart Beam ឧបករណ៍​បញ្ចាំង​រូប​ដ៏​តូចច្រឡឹង​ទម្ងន់​ជាង​១​ខាំ

Smart Beam ឧបករណ៍​បញ្ចាំង​រូប​ដ៏​តូចច្រឡឹង​ទម្ងន់​ជាង​១​ខាំ

130822_22c
និពន្ធនាយកទស្សនាវដ្ដី Sovrin បង្ហាញ Smart Bean Projector ផា លីណា

ភ្នំពេញ : ក្រុមហ៊ុន​អេឡិចត្រូនិក​របស់​ម៉ាឡេស៊ី​Auto​Meister​បាន​នំា​មក​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប​មួយ​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​គឺ​Smart​Beam​Projector​ដែល​ជា​ផលិតផល​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​SK​Telecom​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េ​លំដាប់​ទី​២​។

Smart​Beam​ដ៏​តូច​ច្រឡឹង​នេះ​ត្រូវ​បាន​គេ​ផលិត​ឡើង​ក្នុង​រាង​ជា​គូប​ដែល​មាន​ប្រវែង​ត្រឹម​តែ​៤,៥​សង់ទីម៉ែត្រ​ក្នុង​ទម្ងន់​តែ​១២៦​ក្រាម​ប៉ុណ្ណោះ​ដែល​អាច​ឲ្យ​យើង​ដាក់​តាម​ខ្លួន​បាន​យ៉ាង​ងាយស្រួល​។ ឧបករណ៍​នេះ​ក៏​មាន Speaker​រួច​ជា​ស្រេច​សម្រាប់​បំពង​សំឡេង​ដ៏​ច្បាស់​ល្អ​។ វា​មាន​សមត្ថភាព​បញ្ចាំង​បាន​ទំហំ​៩០​អ៊ិញ​ស្មើ​នឹង​បណ្តោយ​ប្រមាណ​ជាង​២,៣​ម៉ែត្រ​ក្នុង​រយៈចម្ងាយ​៣​ម៉ែត្រ ដោយ​មាន​ថាមពល​ពន្លឺ​អាច​ភ្លឺ​ច្បាស់​។

ផលិតផល​Smart​Beam​នេះ​អាច​មាន​អាយុ​កាល​LED​រហូត​ដល់​ទៅ​១​ម៉ឺន​ម៉ោង​ហើយ​អាច​ឲ្យ​យើង​ប្រើប្រាស់​វា​ក្រោយ​ពី​សាក​ថ្ម​ពេញ​បាន​រយៈពេល​២​ម៉ោង​ពេញ​ថែម​ទៀត​ផង​។

លោក​លី​ស៊ូដេន នាយកនិពន្ធ​នៅ​ទស្សនាវដ្តី​សូវរីន បាន​មាន​ប្រសាសន៍​ថា​៖ «​Smart​Beam​ពិតជា​និង​ចូលរួម​ជួយ​សម្រួល​មួយ​កម្រិត​ទៀត​ដល់​ការ​រស់នៅ​ប្រចំា​ថ្ងៃ​របស់​អ្នក​ប្រើប្រាស់​ទាំងឡាយ​មិន​ថា​ជា​ក្នុង​ពេលវេលា​ណា​ក៏​ដោយ​ទោះ​បី​ក្នុង​ផ្ទះ​បន្ទប់​គេង​លើ​ពិដាន​សាល​ប្រជុំ​សាលារៀន​ឬ​ចំពោះ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ចុង​សប្តាហ៍​ទៅ​កាន់​ខេត្ត​ឆ្ងាយ​ៗ​គឺ​សុទ្ធតែ​អាច​ដាក់​តាម​ខ្លួន​ប្រើប្រាស់​បាន​ទាំងអស់​»។

Smart​Beam​ដ៏​តូច​ច្រឡឹង​មួយ​នេះ​មាន​តម្លៃ​៤៥០​ដុល្លារ និង​អាច​រក​នៅ​SOVEREIGN​Retail​Group​Co.,Ltd អាស័យដ្ឋាន​ផ្ទះ​លេខ​៤៣​ផ្លូវ​ព្រះសីហនុ​ទាក់ទង​តាម​ទូរស័ព្ទ​លេខ​០២៣​២២ ៣០ ៦៦ ឬ ០១០ ៥៥ ៦៦ ២៥៕

អត្ថបទគួរចាប់អារម្មណ៍