ក្រុងរ៉ូម: ម៉ូតូ​អគ្គិសនី​ដំបូង​បំផុត​របស់ Vespa នឹង​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​តំបន់​អឺរ៉ុប​នា​ខែ​តុលា និង​នៅ​អាមេរិក​ចាប់​ពី​ដើម​ឆ្នាំ ២០១៩ ខាង​មុន​នេះ។ ម៉ូតូ​បំពាក់​ថាមពល​អាគុយ​ស្ងាត់ ជា​ម៉ូដែល​អគ្គិសនី​សុទ្ធ​លើ​ស៊េរី Vespa ដ៏​ពេញ​និយម ដែល​ចេញ​លក់​ដំបូង​បំផុត​ក្នុង​ឆ្នាំ ១៩៤៦។

ម៉ូតូ​ដែល​រចនា​ជា​ប្រភេទ​អគ្គិសនី​សុទ្ធ​ឡើងវិញ ដែល​ស្គាល់​ជា Vespa Elettrica មាន​សមត្ថភាព​បើកបរ​លើ​ចម្ងាយ​ផ្លូវ ១០០ គីឡូម៉ែត្រ និង​ការ​សាក​ថាមពល​អាគុយ​ប្រមាណ ៤ ម៉ោង។

ក្រុមហ៊ុន Piaggio Group នៅតែ​មិន​បង្ហើប​ប្រាប់​អំពី​តម្លៃ​របស់​ម៉ូតូ​ម៉ូ​ដែល​ចាស់​ស៊េរី​ថ្មី​នេះ​ឡើយ រួម​ទាំង​ល្បឿន​របស់​វា​ថែម​ទៀត។ ក្រុមហ៊ុន​ធ្លាប់​ត្រូវ​បាន​ព្រលយ​ថា Vespa Elettrica នឹង​មាន​ល្បឿន​ត្រឹម ៣០ គីឡូ​ម៉ែត្រ​ក្នុង ១ ម៉ោង ពេល​ជ្រើស​រើស​យក​ប្រភេទ​បើកបរ​ស្ទួយ​បរិស្ថាន។

ក្រុមហ៊ុន​នានា បាន​ឲ្យ​ដឹងថា ម៉ូតូ​អូ​តូ នឹង​បំពាក់​ប្រព័ន្ធ​វៃឆ្លាត ដែល​អាច​ឲ្យ​អ្នក​បើក​បរ​ប្រើ​ផែនទី​ពិត​ប្រាកដ និង​ទិន្នន័យ​ចរាចរណ៍ ព្រម​ទាំង​សមត្ថភាព​ដឹង បើ​មាន​អ្នក​ថ្មើរ​ជើង​ត្រៀម​ឆ្លង​កាត់​ផ្លូវ។

អ្នកជិះ​ក៏​នឹង​អាច​ភ្ជាប់​ជាមួយ​ទូរស័ព្ទដៃ​ដើម្បី​ជិះ​កាន់តែ​ងាយ​ដោយ​ប្រើ​ប្រព័ន្ធ​ប្ល៊ូធូស​ថែម​ទៀត។ ចំពោះ​តម្លៃ គេ​ជឿ​ថា Electtrica មាន​តម្លៃ​ប្រហាក់​ប្រហែល​ម៉ូដែល Vespa ចុង​ក្រោយ ទោះបី​ជា​ក្រុម​ហ៊ុនមេ Piaggio Group មិន​ប្រកាស​ជា​ផ្លូវការ​ក៏ដោយ។

អាគុយ​របស់ Vespa Elettrica អាច​សាក​ថាមពល​បាន​រាប់ពាន់​ដង ដែល​ស្មើ​នឹង​អាយុ​កាល ១០ ឆ្នាំ មុន​វា​បាត់បង់​អានុភាព ២០ ភាគរយ។ នេះ​បើ​យោង​តាម​វេបសាយ Engadget៕HR