The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្មវិធី Cashville Kidz នៅ​ធនាគារ Maybank គឺជា​វិធី​បង្រៀន​ទម្លាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​បាន​ល្អ

កម្មវិធី Cashville Kidz នៅ​ធនាគារ Maybank គឺជា​វិធី​បង្រៀន​ទម្លាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​បាន​ល្អ

Content image - Phnom Penh Post
កម្មវិធី Cashville Kidz នៅ​ធនាគារ Maybank គឺជា​វិធី​បង្រៀន​ទម្លាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​បាន​ល្អ​។

កម្មវិធី Cashville Kidz នៅ​ធនាគារ Maybank គឺជា​វិធី​បង្រៀន​ទម្លាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​បាន​ល្អ

រយៈ​ប្រហែល​ជា​ ៣ ​ឆ្នាំ​កន្លង​មក​ប្រទេស​កម្ពុជា​បាន​ចាប់ផ្ដើម​លើ​វិធីសាស្ដ្រ​គួរ​ឲ្យ​សរសើរ​មួយ​ក្នុង​ការបណ្ដុះ​ទម្លាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​បាន​ល្អ​ក្នុង​ចំណោម​ក្មេងៗ​តាមរយៈ​ការដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី Cashville Kidz ។

វា​គឺជា​វិធានការ​ដ៏សំខាន់​មួយ​ផ្សេង​ទៀត​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ក្នុង​ការបង្កើត​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាជន ខណៈ​ដែល​សេដ្ឋកិច្ច និង​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ​ចាប់ផ្ដើម​មាន​ភាពចាស់ទុំ​។

Cashville Kidz ដែល​ជា​កម្មវិធី​រូប​កំប្លែង​ជីវចល គឺជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​ធនាគារ Maybank ដែល​មាន​ការិយាល័យ​កណ្ដាល​នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​អប់រំ​ក្មេងៗ​អំពី​តម្លៃ​នៃ​ការគ្រប់គ្រង​សាច់ប្រាក់​។

ធនាគារ Maybank តាមរយៈ Maybank Foundation ជា​ផ្នែក​ទទួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ខ្លួន​បាន​ផ្សព្វផ្សាយ​កម្មវិធី Cashville Kidz ហួស​ពី​ព្រំដែន​របស់​ប្រទេស​ម៉ាឡេស៊ី និង​កម្ពុជា​ដែល​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ាន​ក្នុង​ការទទួល​យក​កម្មវិធី​អប់រំ​បែប​ជីវចល​មួយ​នេះ​។

រហូត​មក​ដល់​ពេលនេះ​កម្មវិធី Cashville Kidz របស់​ធនាគារ Maybank បាន​ទៅ​ដល់​សិស្ស​ជាង​ ១៨០,០០០ ​នាក់​រួចហើយ​នៅក្នុង​តំបន់​អាស៊ាន ហើយ​សិស្សសាលា​ជាង ៩,០០០ ​នាក់​ត្រូវ​បាន​បណ្ដុះបណ្ដាល​នៅក្នុង​ប្រទេស​កម្ពុជា​។

«​ទិសដៅ​របស់​យើង​នឹង​បន្ត​ឲ្យ​ទៅ​ដល់​សិស្ស​យ៉ាង​ហោចណាស់ ២០,០០០ ​នាក់​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ខាង​មុខ​។ កម្មវិធី​បែប​ជីវចល​នេះ​បង្រៀន​ក្មេងៗ​អាយុ​ចាប់ពី​ ៨ ​ដល់​ ១២ ​ឆ្នាំ​ស្ដីពី​សារៈសំខាន់​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ជួយ​ពួកគេ​អភិវឌ្ឍ​ទម្លាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​»​។

លោក Mohd Hanif Suadi អគ្គនាយក​ធនាគារ Maybank (Cambodia) PLC បាន​បន្ត​ថា​៖ «​កម្មវិធី​នេះ​បណ្ដុះបណ្ដាល​គ្រូបង្រៀន និង​ផ្ដល់​ដល់​ពួកគេ​ជាមួយ​មេរៀន ឧបករណ៍ និង​ការវាយតម្លៃ​ដើម្បី​បណ្ដុះបណ្ដាល​ប្រកប​ដោយ​ស្ថិរភាព​នៅ​តាម​សាលារៀន​»​។

មាន​មូលហេតុ​ជា​មូលដ្ឋាន​សម្រាប់ NBC និង​ធនាគារ Maybank ក្នុង​ការលើកកម្ពស់​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​សកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។

សន្ទស្សន៍​ចំណាត់ថ្នាក់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ពិភពលោក​បង្ហាញ​ថា​កម្ពុជា​នៅពេល​បច្ចុប្បន្ន​បាន​ជាប់​ចំណាត់ថ្នាក់​ទី​ ១៣៥ ដែល​បង្ហាញ​ថា​មាន​តម្រូវការ​បន្ទាន់​ក្នុង​ការលើកកម្ពស់​កម្រិត​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​។

NBC កំពុង​ជំរុញ​របៀបវារៈ​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​បណ្ដុះបណ្ដាល​សិស្ស​ក្មេងៗ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួកគេ​ដោយ​ប្រុងប្រយ័ត្ន និង​ការយល់ដឹង​ពី​ការងារ​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​។ «​ការអប់រំ​មាន​សារៈសំខាន់​ដោយសារ​តែ​វា​ផ្ដល់​ចំណេះដឹង និង​ជំនាញ​សម្រាប់​ប្រជាជន ដើម្បី​អាច​យល់ដឹង និង​ប្រើប្រាស់​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​​ប្រសិទ្ធភាព​ដោយ​មាន​ការយល់ដឹង​កាន់តែ​ខ្លាំង​ពី​សិទ្ធិ និង​ការទទួល​ខុសត្រូវ​របស់​ពួកគេ​។

ការបង្រៀន​ក្មេងៗ​ពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​ជាមុន និង​តាមរយៈ​ការអប់រំ​របស់​ពួកគេ​ផ្ដល់​អត្ថប្រយោជន៍​ជាក់ស្ដែង​ទៅ​ក្នុង​ជីវិត​ពេញវ័យ​របស់​ពួកគេ​។

លោក Hanif ថ្លែង​ថា​៖ «​សិស្ស​ដែល​រៀន​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួកគេ​ជាមុន ជារឿយៗ​ពេល​ក្លាយ​ជា​មនុស្ស​ពេញវ័យ​នឹង​ត្រូវ​បាន​បណ្ដុះបណ្ដាល​កាន់តែ​ប្រសើរ ដើម្បី​រស់នៅ​ដោយ​ឯករាជ្យ​។ តាមរយៈ​ការបង្រៀន​ក្មេងៗ​ក្នុង​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ល្អ ពួកគេ​រៀន​សងបំណុល ឬ​ចៀសវាង​បំណុល​ទាំងអស់​គ្នា​»​។

ធនាគារ Maybank សង្កត់ធ្ងន់​លើ​បេសកកម្ម​តែ​មួយ​គត់​នៃ​ «​ការផ្ដល់​សេវា​ហិរញ្ញវត្ថុ​ដល់​អតិថិជន​» ​ឲ្យ​បាន​ល្អ​បំផុត​ដែល​ផ្ដល់​លទ្ធភាព​ក្នុង​ការទទួល​បាន​សេវាហិរញ្ញវត្ថុ​នៅក្នុង​រយៈពេល​សមស្រប​តាមរយៈ​ការប្រឹក្សា​យោបល់​អតិថិជន​ដោយ​ពឹង​ផ្អែកលើ​តម្រូវការ​របស់​ពួកគេ និង​ស្ថិត​នៅ​ក្នុង​ដួងចិត្ត​របស់​សហគមន៍​ដែល​យើង​ផ្តល់​សេវាកម្ម​។

លោក​បន្ថែម​ថា​៖ «​យើង​សង្កត់ធ្ងន់​លើ​ភាព​ល្អ​ប្រសើរ​ផ្នែក​ហិរញ្ញវត្ថុ​នៃ​អតិថិជន​របស់​យើង និង​ជឿជាក់​ថា​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ ការការពារ និង​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​គ្រប់​គ្នា​គឺជា «​គ្រឿងផ្សំ​» ដ៏​សំខាន់​ដើម្បី​ជួយ​ដល់​អតិថិជន​របស់​យើង​ដើម្បី​យល់ដឹង​ពី​តម្រូវការ​ហិរញ្ញវត្ថុ​របស់​ពួកគេ និង​ជ្រើសរើស​ផលិតផល និង​ដំណោះស្រាយ​ត្រឹមត្រូវ​ដែល​នឹង​ឆ្លើយតប​តាម​ត្រូវការ​របស់​អ្នក​ទាំងនោះ​៕

អត្ថបទគួរចាប់អារម្មណ៍