The Phnom Penh Post Search

Search form

ការច្នៃប្រឌិតថ្មីរបស់ Navara សុវតិ្ថភាព ទាន់សម័យ និងឆើតឆាយ

Content image - Phnom Penh Post

ការច្នៃប្រឌិតថ្មីរបស់ Navara សុវតិ្ថភាព ទាន់សម័យ និងឆើតឆាយ

គំនិត​ច្នៃ​ប្រឌិត​រថយន្ត​ស៊េរី​ថ្មី​ប្រណីត​នេះ​គឺ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ​។ វា​ជា​ពេល​វេលា​សាកល្បង ​និង​ជា​បច្ចេកទេស​ទីផ្សារ​ដែល​មាន​ប្រសិទ្ធភាព​ និង​ប្រតិបត្តិ​ការ​ឡើង​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ពី​ម៉ូដែល​រថយន្ត​ប្រភេទ​នេះ ដែល​ដាក់​តាំង​បង្ហាញ​នៅ ក្នុង​សាល​តាំង​បង្ហាញ រថយន្ត។ វា​ច្បាស់​ណាស់​ក្រុមហ៊ុន Nissan តែងតែ​មាន​អ្វី​ដែល​ប្លែក ​និង​ល្អ ឥតខ្ចោះ​យក​មក​បង្ហាញ ហើយ​សម្រាប់​ពេល​នេះ​គឺ​រថយន្ត​ស៊េរី​ថ្មី​ ចុង​ក្រោយ​បំផុត​ម៉ាក Nissan Navara PREMIUM PLUS ។

អ្វី​ដែល​ថ្មី​ជាមួយ​រថយន្ត​ស៊េរី Navara PREMIUM PLUS នេះ​គឺ​ថា​ក្រុមហ៊ុន Nissan បាន គិត​គូរ​ និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត​ គឺ​ផ្តោត​ទៅ​លើ​សុវត្ថិភាព​ និង​អត្ថ​ប្រយោជន៍​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​តើ​រថយន្ត​ប្រភេទ SUV មួយ​នេះ​ផ្តល់​អត្ថ​ប្រយោជន៍​អ្វីខ្លះ​ជា​មួយ​នឹង​ភាព​ងាយ​ស្រួល​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​បំផ្លាស់​ទីឆ្លាត​វៃNissan Intelligent Mobility (N.I.M. ) របស់ Nissan​។

រថយន្ត​ស៊េរី​ថ្មី​ចុង​ក្រោយ​របស់​ក្រុមហ៊ុន Nissan ម៉ាក Navara PREMIUM PLUS នេះ​បំពាក់​​ដោយ​មុខងារ​ការពារ​សុវត្ថិភាព ​ខ្ពស់​បំផុត ហើយ​ក្រុមហ៊ុន Nissan ក៏បាន​ផ្តល់​ជូន​នូវ​លក្ខណ ពិសេស ​ជា​ច្រើន​ទៀត​បន្ថែម លើ​លក្ខណ​ពិសេស​នៃ​សុវត្ថិភាព​ដើម្បី​ធ្វើឲ្យ​ រថយន្ត​មួយ​នេះ​កាន់​តែមាន​ភាព​ល្អ​ឥត​ខ្ចោះ​។

លក្ខណ​ពិសេស​របស់​រថយន្ត​ស៊េរី Navara PREMIUM PLUS នេះ​មាន​ដូច​ជា​ការ​បំពាក់ ពោង​ការពារ​សុវត្ថិភាព SRS ចំនួន ៧ ពោង ដែល​វា​មិន​គ្រាន់​តែ​ធានា​ និង​ការពារ​ដល់​សុវត្ថិភាព​លោក​អ្នក ​និង​ក្រុម​គ្រួសារ​ទាំង​មូល​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​កាន់​តែ​សំខាន់​ជាង​នេះ​ទៀត​នោះ​គឺ​រថយន្ត​ស៊េរី Navara PREMIUM PLUS នេះ​ផ្តល់​ជូន​នូវ​ផាសុកភាព និង​ភាព​ឥត​ខ្ចោះ​ដល់​ម្ចាស់​រថយន្ត​គ្រប់​គ្នា​ផង​ដែរ​។

ហើយ​វា​បាន​ជួយ​បង្កើន​ការ​ ចូល​រួម​និង​ការ​យល់​ដឹង​ពី​អ្នក បើកបរ​ជា​ពិសេស​វា​ជួយ​កាត់​បន្ថយ ​ភាព​នឿយហត់​ឬ​អស់​កម្លាំង​របស់​អ្នក​បើកបរ​ដែល​ជា​មូលហេតុ​សំខាន់​សម្រាប់​ក្រុមហ៊ុន Nissan ក្នុង​ការ​ច្នៃ​ប្រឌិត​រថយន្ត​ប្រណីត​នេះ​ឡើង​។ លក្ខណ​ពិសេស​នៃ​ការ​បង្កើត​បច្ចេកវិទ្យា​ការពារ​សុវត្ថិភាព​ថ្មី​បំផុត​របស់​ក្រុមហ៊ុន Nissan គឺ​ការ​បំពាក់​ជា​មួយ​ប្រព័ន្ធ​តាមដាន​ទិដ្ឋភាព​ជុំវិញ​ឆ្លាត​វៃ (i-AVM) ។

ប្រព័ន្ធ​តាម​ដាន​ទិដ្ឋភាព​ជុំវិញ​ឆា្លត​វៃ (i-AVM) របស់​ក្រុមហ៊ុន Nissan នេះ​គឺ​បំពាក់​ដោយ​កាមេរ៉ា ​៤ ​គ្រាប់​ដែល​ដំឡើង​នៅ​ជុំវិញ​រថយន្ត​តែ​ម្តង​ដើម្បី​ឱ្យ​អ្នក​បើកបរ​អាច​មើលឃើញ​ទិដ្ឋភាព​ជុំវិញ​រថយន្ត​ក្នុង​រូបភាព​ ៣៦០ ដឺក្រេ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចត​រថយន្ត​ក្នុង​ស្ថានភាព​លំបាក​ ឬ​ចត​នៅ​​កន្លែង​ចង្អៀត​ជា​ពិសេស នៅ​ពេល បើកបរ​លើ​ស្ថានភាព​ផ្លូវ​លំបាក​។

កាមេរ៉ា​ទាំង​ ៤ ​ត្រូវ​បាន​បំពាក់​នៅ​ផ្នែក​ខាង​មុខ ខាង​ក្រោយ និង​​ចំហៀង​នៃ​រថយន្ត ដែល​វា​បំប្លែង​វីដេអូ​ថត​ផ្ទាល់ ទៅ​ក្នុង​ទិដ្ឋភាព​ជុំវិញ​រួម​អាច​ចាប់​រូបភាព​បាន ​៣៦០ ​ដឺក្រេ​ដែល​មើល​ទៅ​គឺ​វា​ហាក់​ដូច​ជា​យើង​កំពុង​សម្លឹង​មើល​រូបភាព​ទាំង​នោះ​ពី​លើ​ដំបូល​រថយន្ត Nissan ស៊េរី​ថ្មី​របស់​យើង​ដូច្នោះ​ដែរ​។​

ជា​ការ​ពិត​ណាស់​រថយន្ត​ស៊េរី Navara PREMIUM PLUS នេះ​មិន​បាន​បោះបង់​ចោល​នូវ​អ្វី​ដែល​ចាស់​ ប៉ុន្តែ​មាន​លក្ខណ​ពិសេស ​និង​គុណ​តម្លៃ​ខ្ពស់​នោះ​ទេ​។ លក្ខណ​ពិសេស​ទាំង​នោះ​មាន​ដូ​ចជា​ប៊ូតុងPush​-​Start Button និង​កូនសោ​ឆ្លាត​វៃ (i-Key) ដែល​ធ្វើ​ឱ្យ​អ្នក​បើក​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ទាំង​​ការ​បើក​សោ​ចូល​រថយន្ត ការ​បញ្ឆេះ​​រថយន្ត និង​ការ​បើកបរ​។

ចំពោះ​ផ្ទៃ​ខាង​ក្នុង​រថយន្ត​វិញ​បំពាក់​ទៅ​ដោយ​កៅអី​ស្បែក​គ្មាន​ទំនាញ​ប្រភេទ 8+2 ល្អ​ឥត​ខ្ចោះ​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់​ស្វ័យ​ប្រវត្តិ​ពេញ​លេញ​ជា​មួយ​នឹង​ការ​គ្រប់គ្រង​បរិយាកាស​នៅ​ក្នុង​រថយន្ត​ដោយ​ប្រព័ន្ធ​គ្រប់គ្រង​បរិយាកាស Dual Zone Climatic Control បន្ថែម​ជា​មួយ​នឹង​ប្រអប់​ម៉ាស៊ីន​ត្រជាក់​ខាង​ក្រោយ​ដែល​បញ្ចេញ​ខ្យល់​ត្រជាក់​ពេញ​កាប៊ីន​រថយន្ត​ដ៏​ធំ​ទូលាយ​។

ប៉ុន្តែ​អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ទៀត​នោះ​​ គឺ​ថា​រថយន្ត​ដ៏​ទំនើប​នេះ​បំពាក់​ដោយ​អេក្រង់ 3D TFT ទំហំ ​៥ ​អ៊ីញ ដែល​ជា​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​របស់ Nissan ប្រភេទ Nissan Advanced Drive-Assist Display (best-in-class ADAD) ដែល​អាច​កំណត់​ជម្រើស​អេក្រង់​ផ្តល់​ព័ត៌មាន​ចំនួន​ ៨ ផ្ទាំង​ដែល​បញ្ជា​នៅ​លើ​ចង្កូត​។

ចំពោះ​អេក្រង់​ឌីជីថល​វាស់​ល្បឿន​​វិញ​គឺ​ពិត​ជា​អស្ចារ្យ​ណាស់​ពី​ព្រោះ​វា​បង្ហាញ​ល្បឿន​រថយន្ត​បាន​ត្រឹមត្រូវ​ និង​សុក្រឹត​បំផុត។ នេះ​គឺ​ពិត​ជា​ការ​វិវឌ្ឍ​ដ៏​លឿន​សម្រាប់​​រថយន្ត​ប្រភេទ SUV ។​

ទោះបី​ជា​រថយន្ត​ស៊េរីថ្មី PREMIUM PLUS នេះ​មិន​មាន​​ការ​កែច្នៃ​បច្ចេកទេស​ខាង​មេកានិច​ក្តី​ក៏​វា​បំពាក់​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត ២.៥L ស៊ីឡាំង ​៤ ​ជា​ជួរ ប្រភេទ DOHC​16-Valve VGS Turbo Intercooler ។​

លើស​ពី​នេះ​ទៀត គឺ​ដោយ​សារ​តែ​វា​បំពាក់​ដោយ​ប្រព័ន្ធ​បញ្ជូន​ស្វ័យ​ប្រវត្តិ ​៧ ក្នុង​ល្បឿន ៤x៤ ជា​មួយ​ប្រព័ន្ធ Manual Mode និង Shift-on-the-Fly ពី​ព្រោះ​ក្នុង​នាម​ជា​អ្នក​បើកបរ​គាត់​អាច​អាច​ប្តូរ​ពី​កង់ ២ ​ទៅ​កង់ ​៤​ បាន​យ៉ាង​ងាយ​ស្រួល ដូច្នេះ​ហើយ​រថយន្ត​ថ្មី​សន្លាង Navara នេះ​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​លំបាក​ទាំង​អស់​។

ម្យ៉ាង​វិញ​ទៀត​ជើង​ក្រោម​រថយន្ត​ម៉ាកNavara នេះ​មាន​​កម្ពស់​សមស្រប​ដែល​ជួយ​កាត់​បន្ថយ​ការ​ប៉ះ​ទង្គិច ឬ​កកិត​ជា​មួយ​វត្ថុ​ផ្សេង​ៗ​នៅ​លើ​ដង​ផ្លូវ​។ លើស​ពី​នេះ​ទៀត​វា​ជួយ​កាត់​បន្ថយ​ការ​ខូចខាត​ដោយ​សារ​ផ្លូវ​ក្រួស ផ្លូវ​រដិបរដុប និង​ការ​បើកបរ​ក្នុង​តំបន់​លិច​ទឹកជា​ពិសេស​រដូវ​ភ្លៀង​។​ ដូច្នេះហើយ​មិន​ថា​អ្នក​បើកបរ​ក្នុង​សណ្ឋាន ផ្លូវ បែប​ណា​នោះ​ទេ រថយន្ត​ស៊េរី​ថ្មី​នេះ​​ផ្តល់​ឲ្យ​លោក​អ្នក​នូវ​សុវត្ថិភាព ភាព​ងាយ​ស្រួល ​និង​ផាសុកភាព​គ្រប់​ពេល​វេលា​។

លក្ខណ​ពិសេស​មួយ​ទៀត​ក្នុង​ចំណោម​លក្ខណ​ពិសេស​ជា​ច្រើន​របស់​រថយន្ត Navara គឺ​ប្រព័ន្ធ Rear Differential Locking (RDL) ដែល​ផ្តល់ឱ្យ​អ្នក​បើកបរ​នូវ​ភាព​ជឿជាក់​នៅ​ពេល​បើកបរ​លើ​ផ្លូវ​លំបាក​ដែល​កង់​រថយន្ត​មិន​រេ​ចុះ​រេ​ឡើង វា​ផ្តល់​សុវត្ថិភាព​ចំពោះ​ការ​បើកបរ​គ្រប់​សណ្ឋាន​ផ្លូវ ដោយ​ការ​ចាក់​សោ​កង់ ក្រោយ​ដោយ​ដៃ​ដើម្បី​ធ្វើ​ឲ្យ​កង់​រថយន្ត​មាន​លំនឹង​ល្អ​។

លក្ខណៈ​ស្តង់ដា​សុវត្ថិភាព​ផ្សេង​ទៀត​រួមមាន​ប្រព័ន្ធ​ហ្រ្វាំង (ABS) ហ្រ្វាំង​បែង​ចែក​កម្លាំង​អេឡិចត្រូនិក (EBD) ប្រព័ន្ធ​​ជំនួយ​ហ្រ្វាំង (BA) ប្រព័ន្ធ​គ្រប់គ្រង​ចលនា (TCS) ប្រព័ន្ធ​គ្រប់គ្រង​រថយន្ត​បែប​ឌីណាមិក (VDC) ជួយ​បង្កើន​សុវត្ថិភាព​បើកបរ ៤x៤ រួម​ជា​មួយ​ប្រព័ន្ធ​ ហ្រ្វាំង​គ្រប់គ្រង​ការ​រអិល (ABLS) ប្រព័ន្ធ​ជំនួយ ពេល​ឡើង​​ចំណោត (HSA) និង​ប្រព័ន្ធ​ជំនួយ​ពេល​ចុះ​ចំណោត (HDC) ។ ដូច្នេះ​ហើយ​ជាមួយ​​​នឹង​ប្រព័ន្ធ​ដ៏​ទំនើប​ទាំង​នេះ​ការ​បើកបរ​ជា​មួយ​រថយន្ត Nissan Navara Premium Plus មាន​ផាសុកភាព​ និង​សុវតិភាព​បំផុត​។

នៅ​ពេល​ប្រៀបធៀប​ជា​មួយ​រថយន្ត​ប្រភេទ SUV ទំហំ​មធ្យម​ផ្សេង​ទៀត​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ រថយន្ត​ស៊េរីថ្មី Navara PREMIUM PLUS ដ៏​ប្រណីត​នេះ​​​ផ្តល់​ជូន​នូវ​តម្លៃ​ដ៏​សមរម្យ​បំផុត​​​​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ប្រណីតភាព​ និង​ភាពជឿ​ទុក​ចិត្ត​​គឺ​ជា​អ្វី​ដែល​ក្រុមហ៊ុន Nissan ផ្តល់​ជូន​តាម​រយៈ​រថយន្ត​ថ្មី​ចុង​ក្រោយ​ស៊េរី Nissan Navara PREMIUM PLUS នេះ​៕

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍