វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​ ១៩៦៤ ចាប់​តាំងពី​ពេល​នោះ​​មក​គឺ​មាន​បង្រៀន​ជា​ ៣ ​ភាសា​មាន​ទាំង​បារាំង​អង់គ្លេស និង​ខ្មែរ និង​ផ្តល់​ការអប់រំ​ប្រកប​ដោយ​​គុណភាព​ខ្ពស់​នៅ​ក្នុង​វិស័យ​វិស្វកម្ម​វិទ្យាសាស្ត្រ​​ និង​បច្ចេកវិទ្យា​។

នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន​វិទ្យាស្ថាន​ ITC បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​អំពី​ជំហាន​មួយ​ចំនួន​ដែល​សាលា​នឹង​បន្ត​យក​ទៅ​អភិវឌ្ឍ​ និង​កែលម្អ​សាកលវិទ្យាល័យ​មួយ​នេះ​សម្រាប់​និស្សិត​កម្ពុជា​នាពេល​អនាគត​។ នៅក្នុង​​ចំណោម​ជំហាន​ទាំង​នោះ​គឺ​សាលា​ផ្តោត​ទៅ​លើ​ការអភិវឌ្ឍ​កម្មវិធី​សិក្សា​។ ការអភិវឌ្ឍ​កម្មវិធី​សិក្សា​នេះ​គឺ​ដើម្បី​ធានា​នូវ​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការបណ្តុះបណ្តាល​ជំនាញ​អ្នក​ឯកទេស​របស់​វិទ្យាស្ថាន ITC ។ ការបណ្តុះបណ្តាល​ជំនាញ​ទាំងនេះ​គឺ​ដើម្បី​រៀបចំ​និស្សិត​ឲ្យ​មាន​សមត្ថភាព​ស្របតាម​តម្រូវការ​ការងារ​នាពេល​អនាគត​។

បណ្ណាល័យ ស្តែម នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) . រូបថត ITC

លោក បណ្ឌិត ហ៊ុល សៀងហេង ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​នវានុវត្តន៍​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​​ដឹង​អំពី​វិធីសាស្ត្រ​បង្រៀន​លើ​មុខវិជ្ជា STEM ​ដែល​កំពុង​រៀបចំ​អ្នក​ជំនាញ​កម្ពុជា​សម្រាប់​ពេល​អនាគត​ដើម្បី​ចាប់​យក​អាជីព​មួយ​ដែល​​ឈរ​លើ​មូលដ្ឋាន STEM នឹង​ដើម្បី​កសាង​​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែ​មាន​ការរីកចម្រើន​​ឡើង​។

ជាមួយ​នឹង​ការអនុម័ត​កម្មវិធី​សិក្សា STEM នៅ​តាម​សាលារៀន​នានា​ក្នុង​ប្រទេស​កម្ពុជា​និស្សិត​នឹង​មាន​ការត្រៀម​ខ្លួន​បាន​ល្អ​នៅពេល​ចូល​មក​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC)​។ ប៉ុន្តែ​បើ​យោង​តាម​លោក​បណ្ឌិត សៀង ហេង បាន​ឲ្យ​ដឹង​ថា​៖ «​កម្មវិធី​សិក្សា STEM បាន​កំណត់​ប្រភេទ​នៃ​វគ្គ​សិក្សា​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​និស្សិត​នៅឯ​វិទ្យាស្ថាន ITC​។ ចំពោះ​សិស្ស​ដែល​ត្រៀម​ខ្លួន​បាន​ល្អ​សម្រាប់​សិក្សា​លើ​មុខវិជ្ជា STEM ពួកគេ​ហាក់​មាន​ឆន្ទៈ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ច្រើន និង​ស្ថិត​នៅ​ក្នុង​ទីតាំង​មួយ​ដ៏ល្អ និង​យល់​ដឹង​បាន​យ៉ាង​ពេញលេញ​អំពី​សម្ភារ​សិក្សា​។ និស្សិត​អាច​យល់​អំពី​ទ្រឹស្តី​ស្មុគស្មាញ និង​ផ្នត់គំនិត​បាន​ច្រើន​។

ហើយ​នេះ​ក៏​ជា​ចំណុច​ពិសេស​សម្រាប់​និស្សិត​ស្រី​ផងដែរ​។ និស្សិត​ស្រី​វ័យក្មេង​នៅក្នុង​ប្រទេស​​កម្ពុជា​កំពុង​ត្រូវ​បាន​លើក​ទឹកចិត្ត​យ៉ាង​សកម្ម​​ដើម្បី​ជម្នះ​លើ​ការយល់​ឃើញ​ជាយូរ​មក​ហើយ​ថា​មាន​តែ​និស្សិត​ប្រុស​ប៉ុណ្ណោះ​ដែល​លេចធ្លោ​នៅក្នុង​មុខជំនាញ STEM ។ លទ្ធផល​នៃ​ការលើកឡើង​នេះ​គឺ​ត្រូវបាន​គេ​មើល​ឃើញ​ថា​និស្សិត​ស្រី​កាន់តែ​ច្រើន​កំពុង​សិក្សា​លើ​មុខវិជ្ជា STEM នៅ​កម្រិត​ថ្នាក់​ឧត្តមសិក្សា​។

បណ្ណាល័យ ស្តែម នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) . រូបថត ITC

លោក​បណ្ឌិត​ សៀងហេង ​បាន​ធ្វើការ​កត់សម្គាល់​ថា​៖ « ខ្ញុំ​ជឿថា​ការកើនឡើង​ចំនួន​និស្សិត​ស្រី​ដែល​បាន​ចុះឈ្មោះ​ចូល​រៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​គឺ​ដោយសារ​ការកើនឡើង​កម្មវិធី​សិក្សា​លើ​មុខវិជ្ជា STEM នៅ​ថ្នាក់​វិទ្យាល័យ​។ ហើយ​នេះ​គឺជា​និន្នាការ​មួយ​ដែល​យើង​រំពឹង​ថា​នឹង​នៅតែ​បន្ត​កើនឡើង ខណៈ​សិស្សស្រី​ដែល​សិក្សា​មុខវិជ្ជា STEM កាន់តែ​មាន​ចំនួន​ច្រើន​។

វិទ្យាស្ថាន ITC ទទួល​បាន​កិច្ចព្រមព្រៀង​ និង​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ជាមួយ​សាកលវិទ្យាល័យ និង​ស្ថាប័ន​នានា​មកពី​តំបន់​អឺរ៉ុប ប្រទេស​ជប៉ុន ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​មកពី​ប្រទេស​កម្ពុជា​ផ្ទាល់​។ កិច្ចព្រមព្រៀង​ទាំងនេះ​បាន​ជួយ​លើក​កម្ពស់​គុណភាព​អប់រំ​នៅ​វិទ្យាស្ថាន ITC ប៉ុន្តែ​ពួកគេ​ក៏​អាច​ចូលរួម​នៅក្នុង​គម្រោង​ស្រាវជ្រាវ​ថ្មី​ផ្សេង​​ទៀត​បាន​ផង​ដែរ​។

យោង​តាម​លោក​បណ្ឌិត​ សៀង ​ហេង ​បាន​ឲ្យ​​ដឹងថា​៖ «​លំហូរ​នៃ​ការអប់រំ​ជំនាញ STEM (​នៅ​ប្រទេស​កម្ពុជា​) នឹង​នាំ​មក​នូវ​កិច្ចសហការ​​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​ការស្រាវជ្រាវ និង​គម្រោង​ដទៃ​ទៀត​ហើយ​វា​នឹង​ធ្វើឲ្យ​លទ្ធផល​នៃ​ការអប់រំ​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​និស្សិត​ថ្នាក់​ឧត្តមសិក្សា​នៅ​កម្ពុជា​ជា​អត្ថប្រយោជន៍​មួយ​ដែល​នាំ​ទៅ​រក​ការអភិវឌ្ឍ​សង្គមជាតិ និង​ជំរុញ​វិស័យ​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​រឹងមាំ​។

លោក​បណ្ឌិត​ សៀង ​ហេង ​ជឿជាក់​ថា និស្សិត​​ដែល​សិក្សា​ជំនាញ STEM នឹង​មាន​ការយល់​ដឹង​អំពី​តុល្យភាព​សង្គម​របស់​ពួកគេ​កាន់តែ​ច្រើន ប៉ុន្តែ​លុះត្រា​តែ (​កម្មវិធីសិក្សា​) STEM មាន​ទម្រង់​ល្អ​ដូច​ការអប់រំ​។ ហើយ​នេះ​គឺជា​​ភ័ស្តុតាង​សម្រាប់​និស្សិត​ឆ្នាំ​ទី​ ១ ​ដែល​សិក្សា​​នៅ​វិទ្យាស្ថាន ITC ។ ចូលរៀន​នៅ​សាកល​វិទ្យាល័យ​លើក​ដំបូង​ពួកគេ​អាច​មាន​អារម្មណ៍​ភ័យអរ​។ នៅក្នុង​ទ្រឹស្តី STEM គឺមាន​ទាំង​ជំនាញ និង​ការយល់ដឹង​ពី​អារម្មណ៍​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ថ្នាក់​ឧត្តមសិក្សា​។

ការសិក្សា​លើ​មុខ​ជំនាញ STEM នៅ​វិទ្យាស្ថាន​ ITC ថែម​ទាំង​ជួយ​ផ្តល់នូវ​ការអប់រំ​មួយ​ដែល​មាន​គុណភាព​ខ្ពស់​នៅក្នុង​ផ្នែក​វិស្វកម្ម វិទ្យាសាស្ត្រ​​ និង​បច្ចេកវិទ្យា​ប៉ុន្តែ​ការផ្តោត​សំខាន់​មួយ​ទៀត​គឺ​បន្ថែម​មូលដ្ឋានគ្រឹះ​លើ​មុខវិជ្ជា STEM ដែល​ពួកគេ​បាន​រៀបចំ​យ៉ាង​ល្អ​សម្រាប់​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​៕