ការបង្រៀន និង​ការសិក្សា​ក្នុង​សតវត្សរ៍​ទី 21 កំពុង​តែ​មាន​ការវិវឌ្ឍ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ដើម្បី​បន្ត និង​ផ្តល់​នូវ​ជំនាញ​ចាំបាច់​​សម្រាប់​សង្គម​ទំនើប​ពោល​គឺ​បច្ចេកវិទ្យា​ជា​កត្តា​ជំរុញ​ការអភិវឌ្ឍ​​សង្គម​។ កម្មវិធី​សិក្សា​បែប​វិទ្យាសាស្ត្រ STEM គឺជា​ចម្លើយ​ក្នុង​ការត្រៀម​ខ្លួន​បណ្តុះ​សមត្ថភាព​ទុក​ជា​មុន​នាពេល​អនាគត ដើម្បី​ផ្សារភ្ជាប់​វិភាគ និង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ដែល​អាច​កើត​​ឡើង​នៅ​ថ្ងៃ​អនាគត​។

នាយក​សាលា​បឋមសិក្សា SCIA លោក Ismail Abdul Samat ​និង​នាយក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ថ្នាក់​មូលដ្ឋានគ្រឹះ SCIA កញ្ញា Ng Bee Sun ជា​បុគ្គល​ជំនាញ​នៃ​ការធ្វើ​ទំនើបកម្ម​ផ្នែក​អប់រំ​។ អ្នក​ទាំង​ ២ ​បាន​ផ្តល់​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​ទាក់ទង​នឹង​ការអប់រំ​បែប​គ្រប់​ជ្រុងជ្រោយ​តែ​មួយ​គត់​ដែល​សាលា SCIA រៀបចំ​សម្រាប់​វិទ្យាសាស្ត្រ STEM​។

កម្មវិធី​សិក្សា​បែប​វិទ្យាសាស្ត្រ STEM របស់​សាលា SCIA មាន​គោលបំណង​អភិវឌ្ឍ​ជំនាញ​របស់​សិស្ស និង​បង្កើន​ផ្នត់​គំនិត​បែប​​សហគ្រិន​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​​អនាគត​។ កញ្ញា Bee Sun យល់​ឃើញ​ថា “​ការអប់រំ​បែប​វិទ្យាសាស្ត្រ​ STEM នឹង​អាច​ជួយ​សិស្ស​បាន ព្រោះ​បើ​ពួកគេ​មាន​គំនិត​បែប​វិទ្យាសាស្ត្រ ពួកគេ​នឹង​អាច​វិភាគ​បាន​យ៉ាង​ស៊ី​ម្រៅ​។ ពួកគេ​ក៏​នឹង​​មាន​សមត្ថភាព​នៅក្នុង​ការសម្រេចចិត្ត​របស់​ពួកគេ​យ៉ាង​ច្បាស់លាស់​​ និង​សម​ហេតុផល​។ ជំនាញ STEM ដែល​យើង​ណែនាំ​នេះ​មាន​ទំនាក់ទំនង​គ្នា​រវាង​ពី​មុខវិជ្ជា​មួយ​ទៅ​មុខ​វិជ្ជា​មួយ​ផ្សេង​ទៀត​។

កញ្ញា Ng Bee Sun នាយិកា​វិទ្យាល័យ SCIA កំពុង​ពន្យល់​សិស្ស​ក្នុង​មុខវិជ្ជា​ព័ត៌មាន និង​បច្ចេកវិទ្យា​ទំនាក់ទំនង

“​ជា​លទ្ធផល​ការអប់រំ​បែប​នេះ​នឹង​ធ្វើឱ្យ​សិស្ស​ទទួល​បាន​នូវ​ការយល់​ដឹង​ទូលំទូលាយ​អំពី​មុខវិជ្ជា​សិក្សា ទំនាក់ទំនង​រវាង​មុខវិជ្ជា​ទាំងនោះ និង​ការប្រើប្រាស់​មុខវិជ្ជា​សិក្សា​នៅ​ក្នុង​បរិបទ​នៃ​ពិភពលោក​ពិតប្រាកដ​។ កម្មវិធីសិក្សា​បែប​វិទ្យាសាស្ត្រ STEM អាច​ត្រូវ​បាន​យក​មក​អនុវត្ត​នៅ​សាលា​ជាច្រើន​មិនមែន​ចាំបាច់​តែ​សាលា​​វិទ្យាសាស្ត្រ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺថា​តើ​កម្មវិធី​សិក្សា​នេះ​ត្រូវ​បាន​​យក​ទៅ​បង្រៀន​សិស្ស​យ៉ាង​ដូចម្តេច​។

នៅ​សាលា SCIA សិស្ស​មាន​ការរីកចម្រើន​ក្នុង​បរិយាកាស​សិក្សា​បែប​រួម​បញ្ចូល​គ្នា​ដែល​មាន​ការប្រើប្រាស់​បច្ចេកវិទ្យា និង​សម្ភារ​​មន្ទីរពិសោធន៍​យ៉ាង​ទូលំទូលាយ​ទាំង​ផ្នែក​ទ្រឹស្តី និង​ការអនុវត្ត​នៅ​ក្នុង​ថ្នាក់ និង​ក្រៅ​ថ្នាក់រៀន​។ ហេតុ​ដូច្នេះ​ហើយ​វិធីសាស្ត្រ​អនុវត្ត​ផ្ទាល់​របស់ SCIA ចំពោះ STEM គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការបង្កើត​ការចាប់​អារម្មណ៍​របស់​សិស្ស​។ លោក Ismail បាន​បន្ត​ពន្យល់​ពី​មូលហេតុ​ដែល​វិធីសាស្ត្រ​អនុវត្តន៍​ជាក់ស្តែង​ក្នុង​ការរៀនសូត្រ​គឺ​មាន​ប្រយោជន៍​សម្រាប់​សិស្ស “SCIA គឺជា​សាលា​អន្តរជាតិ​មួយ​ដែល​ពោរពេញ​ដោយ​គុណតម្លៃ​អាស៊ី​។ តាម​ទស្សន: ខុងជឺ​ពោល​ថា ''​ខ្ញុំ​ឮ ហើយ​ខ្ញុំ​ភ្លេច ​ខ្ញុំ​មើល​ឃើញ ហើយ​ខ្ញុំ​ចាំ ខ្ញុំ​ធ្វើ ហើយ​ខ្ញុំ​យល់​។ ដោយ​ផ្អែកលើ​ទស្សន:​នេះ​សិស្សានុសិស្ស “​ត្រូវតែ​អនុវត្ត​ដើម្បី​យល់ដឹង​កាន់តែ​ច្បាស់​។ វា​គឺជា​របៀប​រៀន​ដែល​អ្នក​សិក្សា​ត្រូវតែ​អនុវត្ត​ផ្ទាល់​”​។

គ្រូបង្រៀន​គឺជា​បុគ្គល​សំខាន់​ក្នុង​ការផ្តល់​កម្មវិធី​សិក្សា STEM ។ សាលា SCIA ទទួលស្គាល់​អំពី​គុណ​តម្លៃ​ក្នុង​ការមាន​គ្រូបង្រៀន​ដ៏ល្អៗ​ដើម្បី​សម្របសម្រួល​មេរៀន និង​បង្កើន​ចំណាប់​អារម្មណ៍​របស់​សិស្ស​។ “​នៅពេល​គ្រូបង្រៀន​ចូលមក​ធ្វើការ​នៅ SCIA យើង​ត្រូវ​ពិចារណា​មិន​ត្រឹម​តែ​ទៅ​លើ​សមត្ថភាព​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាកប្បកិរិយា​របស់​ពួកគេ​ផងដែរ​។ ព្រោះ​ថា​បើ​ពួកគេ​មាន​អាកប្បកិរិយា​ល្អ ពួកគេ​នឹង​មាន​ឆន្ទៈ​យ៉ាង​មុតមាំ​ក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ​បង្រៀន​សិស្ស​ដែល​ធ្វើឱ្យ​គ្រូបង្រៀន​ជា​ផ្នែក​មួយ​ដ៏សំខាន់​នៅក្នុង​ថ្នាក់​មិន​អាច​រំលង​បាន​។

ដើម្បី​ទទួល​បាន​បទពិសោធ​ផ្ទាល់​ក្នុង​កម្មវិធីសិក្សា​វិទ្យាសាស្ត្រ STEM របស់ SCIA សាលា​កំពុង​រៀបចំ​កម្មវិធី​មួយ​មាន​ឈ្មោះ​ថា “STEM Discovery Trail” នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ទី​ 23 ដល់​ថ្ងៃ​អាទិត្យ​ទី​ 24 ខែ​កុម្ភៈ នៅឯ​សាលា​ផ្ទាល់​តែម្តង​។ អ្នក​ចូលរួម​មាន​ឱកាស​ឈ្នះ​ឧបករណ៍​អេឡិចត្រូនិក​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ថែម​ទាំង​នឹង​បាន​ចូលរួម​ក្នុង​ការពិសោធ​ជាច្រើន​ទៀត​នៅ​បន្ទប់ពិសោធន៍​វិទ្យាសាស្ដ្រ​របស់​សាលា ព្រម​ទាំង​ការទស្សនា​សាល​សិក្សា​រួម​បញ្ចូល​គ្នា និង​ការស្វែងយល់​បន្ថែម​ពី​ការរៀនសូត្រ​តាមរយ:​ការស្រាវជ្រាវ​៕