ជំ​នាញ​ស្នូល​ដ៏​សំ​ខាន់​បំ​ផុត​ដែល​ពិ​ភព​លោក​ត្រូវ​ការ​រួម​មាន​ជំ​នាញ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ ​ជំ​នាញ​ក្នុង​ការ​ត្រិះ​រិះ​​យ៉ាង​ស៊ី​ជម្រៅ​ និង​មាន​ការ​ច្នៃ​ប្រ​ឌិត និង​ជំ​នាញ​អន្តរ​បុគ្គល​។

ដូច​ដែល​បាន​លើក​ឡើង​ខាង​លើស​បញ្ជាក់​ ឲ្យ​ឃើញ​ថា ជំ​នាញ​អ​រូ​បី​គឺ​មាន​តម្លៃ​ជាង​ជំ​នាញ​បច្ចេក​ទេស​យ៉ាង​ខ្លាំង​។ នៅ​ពេល​ដែល​កូន​ៗ​របស់​អ្នក​បញ្ចប់​ការ​សិក្សា តើ​ពួក​គេ​នឹង​ទទួល​បាន​ជំ​នាញ​ទាំង​នេះ​យ៉ាង​ពេញ​លេញ​ឬ​ទេ​?

តើ​ការ​អប់​រំ​ដែល​ពួក​គេ​ទទួល​បាន​នៅ​ថ្ងៃ​នេះ​នឹង​នាំ​ទៅ​កន្លែង​ដែល​ពួក​គេ​ត្រូវ​ការ​នៅ​ថ្ងៃ​អ​នា​គត​ដែរ​ឬ​ទេ​? ជា​ការ​ពិត​ពិ​ភព​លោក​កំ​ពុង វិ​វ​ឌ្ឍ​ឥត​ឈប់​ឈរ ដូ​ច្នេះ​ហើយ​គោល​ដៅ​នៃ​ការ​អប់​រំ​គួរ​តែ​មាន​ការ​វិ​វឌ្ឍ​ដូច​គ្នា​ដែរ​។​

អប់​រំ​មនុស្ស​ជំ​នាន់​ថ្មី​ឲ្យ​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ថ្ងៃ​អ​នា​គត​

ការ​អប់​រំ​ត្រូវ​តែ​មាន​លក្ខណៈ​ជាក់​ស្តែង ​និង​ទាក់​ទង​ទៅ​នឹង​ពិ​ភព​លោក​ពិត​ប្រា​កដ​។ តាម​រយៈ​ការ​រៀន​ពិ​សោធ​សិស្ស​អាច​សិ​ក្សា​យ៉ាង​ច្បាស់​អំ​ពី​ស្ថាន​ភាព​ជាក់​ស្តែង​ព្រម​ទាំង​មាន​ឱ​កាស​ក្នុង​ការ​អនុ​វត្ត និង​អ​ភិ​​​វឌ្ឍន៍​​ជំ​នាញ​ទន់​របស់​ពួក​គេ​ដោយ​ខ្លួន​ឯង​ និង​ដោយ​ការ​ស​ហ​ការ​ជា​មួយ​អ្នក​ដ​ទៃ​។​

​ការ​អប់​រំ​មាន​តួ​នា​ទី​សំ​ខាន់​សម្រាប់​សិស្ស​ក្នុង​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​នា​ពេល​អ​នា​គត​។ នៅ​ពេល​ដែល​សិស្ស​ចេញ​ប្រ​ឡូក​ ​ក្នុង​ពិ​ភព​ខាង​ក្រៅ​បន្ទាប់​ពី​បញ្ចប់​ការ​សិ​ក្សា​ពួក​គេ​នឹង​មាន​សម​ត្ថ​ភាព​យ៉ាង​ពេញ​លេញ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង​ប្រ​សិន បើ​ពួក​គេ​ត្រូវ​បាន​បណ្តុះ​បណ្តាល​ជា​ស្រេច​នូវ​ជំ​នាញ​ដែល​ត្រូវ​ការ​តាំង​ពី​ក្មេង​។​

បច្ចុ​ប្បន្ន​នេះ​ការ​ប្រើ​ប្រាស់​បច្ចេក​វិ​ទ្យា​ទំ​នើប​ស្ទើរ​តែ​ត្រូវ​បាន​ប្រើ​ជំ​នួស​បុគ្គ​លិក ការ​ងារ​ទៅ​ហើយ​។ យោង​តាម​វេ​ទិ​កា​សេដ្ឋ​កិច្ច​ពិ​ភព​លោក​ (WEF) បាន​បង្ហាញ​ថា 65% នៃ​កុ​មារ​ដែល​បាន​ចូល​រៀន​នៅ​បឋម​សិ​ក្សា​ទំ​នង​ជា​ប្រ​កប​ការ​ងារ​ដែល​មិន​មាន​ទី​ផ្សារ​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​ទេ។ សា​លា SCIA ខិត​ខំ​បណ្តុះ​បណ្តាល​សិ​ស្ស​នូវ​ទម្លាប់​ និង​អា​កប្ប​កិ​រិ​យា​ឆ្ពោះ​ទៅ​រក​ការ​រៀន​សូត្រ​ពេញ​មួយ​ជី​វិត ​និង​ការ​អ​ភិ​វឌ្ឍ​ជា​និ​រន្តរ៍។​

ការ​រៀប​ចំ​សម្រាប់​ពិ​ភព​លោក​ពិត​ចាប់​ផ្តើម​នៅ​ក្នុង​សា​លា​រៀន​​

ការ​បញ្ចប់​ថ្នាក់​សិ​ក្សា​គ្រាន់​តែ​ជា​ការ​ ទទួល​បាន​ចំ​ណេះ​ដឹង ​និង​បំ​ពេញ​គំ​និត​របស់​មនុស្ស​ជា​មួយ​នឹង​ការ​ពិត​។ ការ​ទទួល​ចំ​ណេះ​ដឹង​ថ្មី​ៗ​ពិត​ជា​មាន​សា​រៈ​សំ​ខាន់ ប៉ុ​ន្តែ​ទន្ទឹម​នឹង​​នេះ​ដែរ អ្វី​ដែល​កាន់​តែ​សំ​ខាន់​សម្រាប់​ការ​អប់​រំ​គឺ​ការ​ផ្តោត​លើ​ការ​អភិ​វឌ្ឍ​របស់​សិស្ស​នៅ​គ្រប់​ទិដ្ឋ​ភាព​ទាំង​អស់​ដែល​រួម​មាន​ដូច​ជា​ការ​យល់​ដឹង​ពី​សោ​ភណ​ភាព សីល​ធម៌ រូប​វន្ត​ និង​សង្គម​។

រួម​ជា​មួយ​មុខ​វិ​ជ្ជា​ជា​ច្រើន​ដូច​ជា STEM (​វិ​ទ្យា​សាស្ត្រ បច្ចេក​វិ​ទ្យា​ វិស្វ​កម្ម និង​គណិត​វិ​ទ្យា​​) ការ​អប់​រំ​អំ​ពី​ចរិត​លក្ខ​ណៈ​ព្រម​ទាំង​ការ អភិ​វឌ្ឍ​ភាព​ជា​អ្នក​ដឹក​នាំ និង​ភាព​ជា​ស​ហ​គ្រិន​ផង​ដែរ។​ សា​លា​រៀន​អាច​ជួយ​ជំ​រុញ​សិស្ស​ឱ្យ​ក្លាយ​ជា​អ្នក​គិត​គូរ អ្នក​ច្នៃ​ប្រ​ឌិត និង​អ្នក​បង្កើត​នូវ​អ​នា​គត​របស់​ពួក​គេ។​

បទ​ពិ​សោធ​ក្នុង​ការ​អប់​រំ​សម្រាប់​ពិ​ភព​លោក​ជាក់​ស្តែង​

SCIA ​នឹង​រៀប​ចំ​វេ​ទិ​កា​ស​ហ​គមន៍​មួយ​ដែល​មាន​ការ​ចូល​រួម​ពី​អ្នក​ជំ​នាញ​មក​ពី​ប្រ​ទេស ​សិង្ហ​បុ​រី​ ជប៉ុន ​និង​បា​រាំង​​ ដើ​ម្បី​បង្ហាញ​អំ​ពី​បទ​ពិ​សោធ​នៃ​ការ​សិ​ក្សា​សម្រាប់​សិ​ស្សា​នុ​សិស្ស​ និង​សា​ធារ​ណ​ជ​ន​។ ដោយ​មាន​គោល​ជំ​ហរ​ក្នុង​ការ​បណ្តុះ​បណ្តាល​ អ្នក​សិ​ក្សា​ជំ​នាន់​ក្រោយ​ឲ្យ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​អនា​គត​ និង​ក្លាយ​ជា​អ្នក​រៀន​​ពេញ​មួយ​ជី​វិត​។

សិស្ស​សា​លា​ SCIA ក៏​នឹង​បង្ហាញ​អ្នក​ចូល​រួម​អំ​ពី​បទ​ពិ​សោធ​នៃ​ការ​សិ​ក្សា​ និង​ជំ​នាញ​របស់​ពួក​គេ​ផង​ដែរ​នៅ​ក្នុង​ព្រឹ​ត្តិ​ការណ៍​នេះ​។​​សូម​អញ្ជើញ​ចូល​រួម​ក្នុង​វេ​ទិ​កា​ស​ហ​គមន៍ “SCIA Learning Village” នៅ​ថ្ងៃ​ទី​ ៣ ខែ វិ​ច្ឆិ​កា​ ឆ្នាំ ២០១៨ នៅ​សា​លា SCIA។

សម្រាប់​ព័ត៌​មាន​លម្អិត​លោក​អ្នក​អាច​រក​មើល​បាន​នៅ bit.ly/scialearningvillage