The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្សានុសិស្ស

ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្សានុសិស្ស

Content image - Phnom Penh Post
ការសម្ភោធសៀវភៅ តោះ​និយាយពី​លុយ​ សម្រាប់​អប់រំហិរញ្ញវត្ថុ។

ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្សានុសិស្ស

ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ត្រៀម ខ្លួន​រួចជាស្រេច​ដើម្បី​អនុវត្ត​កំណែ​ទម្រង់​សំខាន់ៗ​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ដើម្បី​ជំរុញ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។

ចំ​ពេលដែល​ធនាគារជាតិ​នៃ​កម្ពុជា​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ស្តីពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​អង្គារ​នេះ ឯកឧត្តម​បណ្ឌិត អ៊ឹម កុច រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ​បាន​ថ្លែងថា​មូលដ្ឋាន​គ្រឹះ​ល្អ​នៅ​ក្នុង​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​នឹង​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច។

ឯកឧត្តម​បណ្ឌិត អ៊ឹម កុ​ច ថ្លែងថា៖ «ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺជា​កត្តា​គន្លឹះ​ក្នុង​ការ​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​និង​ការពារ​ប្រជាពលរដ្ឋ​ផ្នែក​ហិរញ្ញវត្ថុ ដែល​នឹង​រួម​ចំណែក​ដល់​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាប័ន្ន។ ហេតុ​ដូចនេះ ហើយ ការ​ទទួល​បាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​មិន​មែន​ជា​ជម្រើស​ទៀត​ទេ ប៉ុន្តែ​ជា​តម្រូវ​ការ​ចាំបាច់​បំផុត»។

លោក​បណ្ឌិត​បន្តថា៖ «ខ្ញុំ​ស​ង្ឈឹ​មយ៉ាង​មុតមាំ​ថា ការរៀបចំ​ពិធី​ផ្សព្វផ្សាយ​ស្តីពី ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា នេះ​ឡើង គូស​បញ្ជាក់​យ៉ាង​ប្រត្យក្ស​ពី​ភាព​ចាំ បាច់​និង​ភាព​បន្ទាន់​ក្នុង​ការ​អភិវឌ្ឍ មូលធន​មនុស្ស​នៅ​កម្ពុជា ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​សេចក្តី​ត្រូវការ​ក្នុងស្រុក​និង​សភាព​ការណ៍​ថ្នាក់​តំបន់​និង​ពិភពលោក ដែល​កំពុង​វិវត្ត​ឥត​ឈប់​ឈរ​និង​ឆាប់​រហ័ស ជាពិសេស​ធានា​ឧត្តមភាព​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា​នៅ​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​នាពេល​អនាគត»។

នៅក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ ២០១៦-២០២៥ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ដោយ​បាន​រៀបចំ​ផែនការ​សកម្មភាព​ក្នុងការ​អនុវត្ត​គម្រោង​ដាក់​បញ្ចូល​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅក្នុង​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ​ចាប់​ពី​ថ្នាក់​ទី ១ ដល់​ទី ១២ លើ​មុខវិជ្ជា​គណិតវិទ្យា គេហ​សេដ្ឋកិច្ច​វិទ្យា បំណិន​ជីវិត​តាម​មូលដ្ឋាន​និង​មុខវិជ្ជា​សីលធម៌​ពលរដ្ឋ​វិជ្ជា ក្នុង​គោលដៅ ដើម្បី​លើក​កម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

Content image - Phnom Penh Post
ឯកឧត្តម​បណ្ឌិត អឹុម កុ​ច រដ្ឋលេខាធិការ​ក្រសួង​អប់រំ។ សហការី

ក្រសួង​បាន​នឹង​កំពុង​បន្ត​អនុវត្ត​កំណែទម្រង់​ដោយ​ឈរលើ​មូលដ្ឋាន​ដែល​សម្រេច​បាន​កន្លង​មក និង​ផ្តោត​លើ​អាទិភាព​ចំនួន​ពីរ​គឺ​ការ​គ្រប់គ្រង​តាម​សាលារៀន (school-base Management) និង​ការបន្ត​ធ្វើ​កំណែ​ទម្រង់​គ្រូបង្រៀន។

កំណែទម្រង់​បង្រៀន​និង​រៀន ផ្តោតលើរ​ង្វា​យ​តម្លៃ​ការសិក្សា​របស់​សិស្ស​ជាប្រចាំ ការ​កែ​លម្អរ​វិធីសាស្ត្រ​បង្រៀន និង​ការ ដាក់​បញ្ចូល​ភាព​ជា​ពលរដ្ឋ​មាន​គុណភាព​ក្នុង​កម្មវិធី​សិក្សា និង​សៀវភៅ​សិក្សា​គោល។
កំណែទម្រង់រដ្ឋបាល ផ្តោតលើ​ការធានា​ការចូលរួម​របស់​មាតា​បិតា​សិស្ស​និង​សហគមន៍​មូលដ្ឋាន​ក្នុងការ​អនុវត្ត​គ្រប់គ្រង​តាម​សាលា​រៀន​និង​ការ​អនុវត្ត​គោល​នយោបាយ​អប់រំ​និង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ។ ចំណែក​ឯ​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ធនធាន​មនុស្ស ផ្តោត​លើ​ការ​បណ្តុះ​បណ្តាល។

ម្យ៉ាងវិញទៀត​កំណែទម្រង់​គ្រូបង្រៀន​នឹង​ផ្តោតលើ​បៀវត្ស​គ្រូបង្រៀន ដើម្បី​កែលម្អរ​លក្ខខណ្ឌ​ការងារ​និង​រស់​នៅ​របស់​គ្រូ​បង្រៀន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​ទាក់ទាញ​អ្នក​មាន​សមត្ថភាព​ឲ្យ​ចូល​បម្រើ​ការងារ​ជា​គ្រូបង្រៀន។

ឯកឧត្តម​បាន​បន្ថែមថា​ការអប់រំ​ជា​វិស័យ​គន្លឹះ​មួយ​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​ធនធាន​មនុស្ស​សំដៅ​ជំរុញ​ឲ្យ​សង្គម​និង​សេដ្ឋកិច្ច​រីកចម្រើន។ ខណៈ​ពិភពលោក​កំពុង​លេច​ឡើង​នូវ​ការវិវត្ត​ថ្មី​មួយ​គឺ​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី ៤ ឬ​ហៅថា​ឧស្សាហកម្ម ៤.០ កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ឲ្យ​ទាន់​នឹង​ការ​ផ្លាស់ប្តូរ​ជា​លក្ខណៈ​សកល​នេះ។

លោក​បណ្ឌិត​បន្ថែមថា៖ «កម្ពុជា​នឹង​ប្រើប្រាស់​និង​ទាញយក​កាលានុវត្តភាព​នៃ​ការ​វិវត្តន៍​ឧស្សាហកម្ម ៤.០ ដែល​បាន​ផ្តល់​ឱកាស​ប្រសើរ​ឡើង​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប៕

អត្ថបទគួរចាប់អារម្មណ៍