ជាមួយ​នឹង​រូបរាង​ថ្មី ការប្តេជ្ញា​ថ្មី និង​ការចាប់ផ្តើម​លក់​ផលិតផល​ថ្មី​ចំនួន​ ២ ​បន្ថែមទៀត​កាលពី​ពេល​ថ្មីៗ​នេះ ព្រូដិនសល កម្ពុជា (Prudential Cambodia) ដែល​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈាន​មុខ​គេ​នៅ​កម្ពុជា​បានចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នាំ​ទី​ ៦ របស់​ខ្លួន​យ៉ាង​សកម្ម​ក្នុង​ប្រទេស​។ រូបរាង​ថ្មី​នេះ​សំដៅ​លើ​ការបន្ថែម​អត្តសញ្ញាណ​លើ​ពាណិជ្ជសញ្ញា (logo) គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ថ្មី «We DO» ដែល​បាន​បង្កើត​ឱ្យ​មាន​ការផ្លាស់ប្តូរ​រូបរាង​ថ្មី​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​ជា​ទី​ទុកចិត្ត​មួយ​នេះ ហើយ​យុទ្ធនាការ​ថ្មី​នេះ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ទៅ​កាន់​អតិថិជន​ជាមួយ​នឹង​ឃ្លា​ថា «Listening. Understanding. Delivering.»​។ យុទ្ធនាការ «We DO» គាំទ្រ​ដល់​ការប្តេជ្ញាចិត្ត និង​សុទិដ្ឋិនិយម​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​រីកចម្រើន​ក្នុង​ជីវិត​របស់​ពួកគេ​។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈាន​មុខ​គេ​របស់​កម្ពុជា ព្រូដិនសល ពិត​ជា​មាន​មោទនភាព​ក្នុង​ការ​ក្លាយ​ជា​ដៃគូ​ដ៏គួរ​ឱ្យ​ជឿ​ទុក​​ចិត្ត​មួយ​សម្រាប់​អតិថិជន​របស់​ខ្លួន​ស្រប​ពេល​ដែល​ពួកគាត់​កំពុង​ព្យាយាម​សម្រេច​ឱ្យ​បាន​គោលដៅ និង​ផែនការ​ក្នុង​ជីវិត​របស់​ពួកគេ​។ លោក David Nutman អគ្គនាយក​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​បាន​ឱ្យ​ដឹង​ក្នុង​ពេល​ចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មី​កាលពី​ខែ​មករា​ឆ្នាំ​នេះ​ថា​៖ «​យុទ្ធនាការ «We Do» មាន​ន័យ​ថា​យើង​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​អតិថិជន​របស់​យើង​។ ការប្តេជ្ញាចិត្ត​លើ​កិត្តិនាម​របស់​យើង​ដែល​រួមមាន «Listening. Understanding. Delivering.» ជួយ​ពង្រឹង​បន្ថែម​លើ​ការយក​ចិត្ត​ទុកដាក់​របស់​យើង​ទៅលើ​ទំនាក់ទំនង​របស់​ប្រជាពលរដ្ឋ និង​ធ្វើឱ្យ​មាន​ភាពងាយស្រួល​ព្រមទាំង​បង្កើត​គំនិត​ថ្មីៗ​សម្រាប់​អតិថិជន​របស់​យើង​។ ក្នុង​ពិភព​ដែល​មាន​ទំនាក់ទំនង​ច្រើនបែប និង​ប្រកប​ដោយ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​មួយ​នេះ យើង​នឹង​បន្ត​ផ្តល់​ឱ្យ​អតិថិជន​របស់​យើង​នូវ​គុណភាព​ដ៏ល្អ​ឥតខ្ចោះ​ក៏​ដូចជា​ការថែទាំ និង​សេវា​ផ្សេងៗ​ដែល​សុទ្ធសឹង​ជា​ចំណុច​ដែល​យើង​មាន​កេរិ៍្តឈ្មោះ​ល្អ​ហើយ និង​ពង្រឹង​បទពិសោធ និង​ទំនាក់ទំនង​រយៈពេល​វែង​ជាមួយ​នឹង​យើង​»​។ បន្ថែម​ពី​លើ​ការផ្សព្វផ្សាយ​ថ្មី​របស់​ខ្លួន ក្រុមហ៊ុន​ក៏​បាន​ដាក់​សម្ពោធ​នូវ​ផលិតផល​ធានារ៉ាប់រង​ថ្មី​ ២ គឺ PureProtect និង SafeLife ផង​ដែរ​ដើម្បី​ផ្តល់​ឱ្យ​អតិថិជន​នៅ​កម្ពុជា​ដែល​ផលិតផល​ទាំង​ ២ ​នោះ​ផ្តោត​ទៅ​លើ​ការការពារ​បន្ថែមទៀត សម្រាប់​ការធានារ៉ាប់រង​ផ្ទាល់ខ្លួន និង​មនុស្ស​ជា​ទីស្រឡាញ់​របស់​ពួកគាត់​។

ផលិតផល SafeLife ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ជួយ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ការពារ​សន្តិសុខ​ហិរញ្ញវត្ថុ​របស់​ពួកគាត់ ប្រសិន​បើ​អ្នក​ដែល​រក​ចំណូល​ដ៏សំខាន់​សម្រាប់​គ្រួសារ​លែង​មាន​លទ្ធភាព​ក្នុង​ការផ្គត់ផ្គង់​ក្រុមគ្រួសារ​របស់​ពួកគាត់​តាមរយៈ​ការរក​ប្រាក់​ចំណូល​សម្រាប់​ការចាយវាយ​ក្នុង​ក្រុមគ្រួសារ​ដូចជា​ការចំណាយ​លើ​កម្ចី​ទិញ​ផ្ទះ និង​លើ​ការបង់ថ្លៃ​សិក្សា​របស់​កូនៗ​ជាដើម​។ ផលិតផល PureProtect ផ្តល់​នូវ​កញ្ចប់​ក្នុង​តម្លៃ​សមរម្យ​ល្មម​ក្នុង​ការចំណាយ ប៉ុន្តែ​មាន​ការ​ការពារ​ខ្ពស់​ដើម្បី​ធានា​ឱ្យ​មាន​ការបន្ត​នូវ​ប្រតិបត្តិការ​នៃ​អាជីវកម្ម​របស់​អ្នក​ដែល​ត្រូវ​ធានារ៉ាប់រង និង​កាត់បន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមគ្រួសារ​របស់​គាត់​។ លោក David Nutman បាន​ប្រាប់​បន្ត​ថា​៖ «​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា បន្ត​ដំណើរ​ឈានមុខ​គេ​ទៅ​លើ​ការផ្តល់​ដំណោះស្រាយ​ធានា​រ៉ាប់រង​អាយុជីវិត​ក្នុង​ព្រះរាជាណាចក្រ​មួយ​នេះ​។ ជាមួយ​នឹង​ការចំណាយ​ប្រាក់​ទិញ​ប័ណ្ណធានា​រ៉ាប់រង​ក្នុង​តម្លៃ​ដ៏ទាប ផលិតផល SafeLife និង PureProtect ត្រូវ​បាន​បង្កើតឡើង​ដើម្បី​កាត់បន្ថយ​កង្វល់​លើ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ក្រុមគ្រួសារ និង​ម្ចាស់​អាជីវកម្ម​ទាំងឡាយ​ជួប​ប្រទះ​ក្នុង​ពេល​មាន​ហេតុការណ៍​អកុសល​កើតឡើង​ចំពោះ​ម្ចាស់​បណ្ណ​សន្យា​រ៉ាប់រង​រហូត​ដល់​ទទួល​មរណភាព ឬ​ពិការភាព​ទាំង​ស្រុង និង​ជា​​អចិន្រៃ្តយ៍ (TPD)»​។ ផលិតផល SafeLife មាន​កញ្ចប់​តម្លៃ​ចំនួន​ ៣ ​ដែល​មាន​គោលដៅ​ទៅលើ​ការផ្តល់​ជម្រើស​សម្រាប់​ម្ចាស់​ប័ណ្ណសន្យា​រ៉ាប់រង និង​ធានាថា ប័ណ្ណធានា​រ៉ាប់រង​របស់​ព្រូនដិនសល​មួយ​នេះ​ស័ក្តិសម​ទៅ​នឹង​ចំណូល និង​ឆ្លើយតប​ទៅ​នឹង​ហានិភ័យ​របស់​អតិថិជន​។ ឧទាហរណ៍ ប្រសិន​បើ​ជ្រើសរើស​យក​កញ្ចប់​ធានារ៉ាប់រង​ប្រភេទ «​សំរឹទ្ធ​» បុរស​វ័យ​ ៣៥ ​ឆ្នាំ​ម្នាក់​អាច​បង់ប្រាក់​បុព្វលាភ​រ៉ាប់រង​ប្រចាំ​ឆ្នាំ​ចំនួន​ ៨១ ​ដុល្លារ​អាមេរិក​សម្រាប់​រយៈពេល​ ២០ ​ឆ្នាំ ដើម្បី​ធានា​ថា​ក្រុមគ្រួសារ​របស់​គាត់​នឹង​ទទួល​បាន​ប្រាក់​ដល់​ទៅ ១ ​ម៉ឺន​ដុល្លារ​ក្នុង​ពេល​ម្ចាស់​ប័ណ្ណសន្យា​រ៉ាប់រង​រូបនេះ​បាត់បង់​ជីវិត ឬ​ពិការ​ទាំងស្រុង​ និង​ជា​អចិន្រៃ្តយ៍ (TPD)​។ ប្រសិន​បើ​អតិថិជន​ចាប់​អារម្មណ៍​ជាមួយ​នឹង​​ការពារ​ខ្ពស់ ពួកគាត់​អាច​ទិញ​ផលិតផល PureProtect ដែល​ផ្តល់​ទឹកប្រាក់​ការពារ​ច្រើន​អាស្រ័យ​លើ​តម្រូវការ​របស់​ពួកគាត់​ហើយ​ទឹកប្រាក់​ការពារ​នោះ​នឹង​ត្រូវ​ផ្តល់​ទៅ​ឱ្យ​ក្រុមគ្រួសារ​នៅ​ពេល​មាន​គ្រោះ​អកុសល​កើតឡើង​រហូត​បាត់បង់​ជីវិត ឬ​ TPD ដើម្បី​ឱ្យ​ពួកគាត់​អាច​គ្រប់គ្រង​ហិរញ្ញវត្ថុ​នៅពេល​មាន​វិបត្តិ​ក្នុង​អាជីវកម្ម​។ ជា​ឧទាហរណ៍​បុរស​ម្នាក់​អាយុ ៣៥ ​ឆ្នាំ​ដែល​ជា​ម្ចាស់​អាជីវកម្ម​មួយ​អាច​ទិញ​ផលិតផល PureProtect ដែល​មាន​ទឹកប្រាក់​ធានា ១ ​លាន​ដុល្លារ ដើម្បី​ធានាថា​អាជីវកម្ម​របស់​គាត់​នៅ​តែ​មាន​ដំណើរការ​បន្ត​បើ​ទោះបី​ជា​មាន​គ្រោះ​អកុសល​កើតឡើង​ក៏ដោយ​នោះ ដោយ​គាត់​ត្រូវ​បង់​បុព្វលាភ​ប្រចាំ​ឆ្នាំ​ប្រហែល ៩.៩០៦ ដុល្លារ​ក្នុង​រយៈពេល​ ៣០ ​ឆ្នាំ​។ ក្រៅពី​ផលិតផល​ថ្មី​ទាំង​ ២ ក្រុមហ៊ុន​​ព្រូដិនសល​កម្ពុជា​ក៏​បាន​បញ្ចេញ​នូវ​កញ្ចប់​​អត្ថប្រយោជន៍​បន្ថែម Safety+ ផង​ដែរ​ដែល​ជា​ឧបសម្ព័ន្ធ​ភ្ជាប់​លើ​ផលិតផល​ថ្មី​ទាំង​​ ៣ ដើម្បី​ផ្តល់​ឱ្យ​អតិថិជន​នូវ​ជម្រើស​ក្នុង​ការបង្កើន​ទឹកប្រាក់​ធានារ៉ាប់រង​សរុប​។ នេះ​មាន​ន័យ​ថា ចំនួន​ទឹកប្រាក់​ដែល​អ្នក​ទទួល​ផល​ពី​ប័ណ្ណសន្យា​រ៉ាប់រង​នឹង​កើនឡើង​ចំនួន ១០០% បន្ថែម​ទៀត​បើ​មាន​គ្រោះ​អកុសល​កើតឡើង​ដល់​ម្ចាស់​បណ្ណ​សន្យា​រ៉ាប់រង​រហូត​បាត់បង់​ជីវិត ឬ​ពិការភាព​ទាំងស្រុង និង​ជា​អចិន្រៃ្តយ៍​។ លោក David Nutman បាន​បញ្ជាក់​ថា​៖ «​កញ្ចប់​អត្ថប្រយោជន៍​បន្ថែម Safety+ អាច​ផ្តល់​ជម្រើស​នៃ​ការធានា​រ៉ាប់រង​បន្ថែម​ទៀត​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ជា​ចាំបាច់​តែ​មួយ​នៃ​អតិថិជន​របស់​យើង​។ ក្រុមហ៊ុន ព្រូដិនសល ពិត​ជា​មាន​មោទនភាព​ណាស់​ក្នុង​ការផ្តល់​ឱ្យ​ពលរដ្ឋ​កម្ពុជា​នូវ​សេវា​ផែនការ​ហិរញ្ញវត្ថុ​រយពេល​វែង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​អត្រា​នៃ​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​កម្រិត​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ថ្នាក់​កណ្តាល​ ខណៈ​ដែល​សេដ្ឋកិច្ច​កម្ពុជា​យើង​មាន​ស្ថិរភាព និង​កាន់តែ​មាន​ភាពរឹងមាំ​»​។ គិត​ចាប់​តាំងពី​ការចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​ ២០១៣ ​មក​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​បាន​ផ្តល់​នូវ​ផលិតផល និង​ផែនការ​ការពារ​ជាច្រើន​ដែល​សមស្រប​ជាមួយ​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​រួម​មាន​ផលិតផល eduCARE, Loan Assure, easylife និង PRUmyfamily ដែល​សុទ្ធសឹង​តែ​ផ្តល់​នូវ​សន្តិភាព​ផ្លូវចិត្ត​របស់​ក្រុមគ្រួសារ​ខ្មែរ​។ ក្រុមហ៊ុន​នេះ​ក៏​បាន​អនុវត្ត​នូវ​កម្មវិធី​អភិវឌ្ឍន៍​​សហគមន៍​ជាច្រើន​ផង​ដែរ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការផ្តល់​នូវ​រនាំង​សុវត្ថិភាព​ទៅ​ឱ្យ​សាលារៀន​នៅ​តាម​ដងផ្លូវ​សំខាន់ៗ​ក្នុង​ប្រទេស ការគាំទ្រ​ដល់​ការអប់រំ​កុមារ​តូច​ជាមួយ​នឹង​កម្មវិធី​អំណាន​ដំបូង និង​ការអប់រំ​ហិរញ្ញវត្ថុ​មូលដ្ឋាន​ដល់​កុមារ​តាមរយៈ​វីដេអូ​គំនូរជីវចល​ភាគ​ដ៏មាន​ប្រជាប្រិយភាព​ឈ្មោះ​ថា Cha-Ching ព្រម​ទាំង​ការគាំទ្រ​សិក្ខាសាលា​លើ​វិស័យ​អប់រំ​ស្តែម (​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​) ដើម្បី​ជួយ​ឱ្យ​សិស្សានុសិស្ស​របស់​កម្ពុជា​ត្រៀម​ខ្លួន​ឲ្យ​រួចរាល់​ទាំងស្រុង​ជាមួយ​នឹង​ប្រព័ន្ធ​​បច្ចេកវិទ្យា​ (​ឌីជីថល​) ទៅ​ថ្ងៃ​អនាគត​៕
យើងផ្តល់ការការពារតាមរយៈផលិតផល PureProtect ទឹកប្រាក់ធានារ៉ាប់រងដល់ទៅ ២លានដុល្លារ ជាមួយនឹងការចំណាយ ១០៨.៥៦០រៀល (ប្រហែល ២៧.១៤ដុល្លារ) ក្នុងមួយ​ថ្ងៃ ​​​​​​សម្រាប់អតិថិជនភេទប្រុស, អាយុ ៣៥ឆ្នាំ, មានសុខភាពធម្មតា, និងជាវប័ណ្ណសន្យារ៉ាប់រង មានរយៈពេលធានា ៣០ឆ្នាំ
យើងផ្តល់ការការពារតាមរយៈផលិតផល SafeLife ទឹកប្រាក់ធានារ៉ាប់រងដល់ទៅ ១ម៉ឺនដុល្លារ ជាមួយនឹងការចំណាយ ៩០០រៀល ក្នុងមួយថ្ងៃ សម្រាប់អតិថិជនភេទប្រុស, អាយុ ៣៥ឆ្នាំ, មានសុខភាពធម្មតា, និងជាវប័ណ្ណសន្យារ៉ាប់រង មានរយៈពេលធានា ២០ឆ្នាំ