The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​ហិរញ្ញវត្ថុ​យក្ស​របស់​ជប៉ុន J Trust Group នឹង​ចូល​មក​បម្រើ​អតិថិជន​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ

ក្រុមហ៊ុន​ហិរញ្ញវត្ថុ​យក្ស​របស់​ជប៉ុន J Trust Group នឹង​ចូល​មក​បម្រើ​អតិថិជន​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ

Content image - Phnom Penh Post
J Trust នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង. រូបថត សហការី

ក្រុមហ៊ុន​ហិរញ្ញវត្ថុ​យក្ស​របស់​ជប៉ុន J Trust Group នឹង​ចូល​មក​បម្រើ​អតិថិជន​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ

ក្រុមហ៊ុន J Trust Group ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​ ១៩៧៧ ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ហើយ​អាជីវកម្ម​ស្នូល​របស់​ក្រុមហ៊ុន J Trust Group គឺ​អាជីវកម្ម​ហិរញ្ញវត្ថុ​។

ក្រុមហ៊ុន​ផ្តោត​សំខាន់​ទៅ​លើ​អាជីវកម្ម​ឥណទាន​ទាក់ទង​នឹង​អចលនទ្រព្យ​ដែល​ប្រតិបត្តិការ​អាជីវកម្ម​នៅក្នុង​ប្រទេស​ជប៉ុន​ជា​កន្លែង​ដែល​ក្រុមហ៊ុន​នេះ​បានបង្ហាញ​អំពី​ភាពខ្លាំង​របស់​ខ្លួន​។

ជាមួយ​នឹង​យុទ្ធសាស្ត្រ​រីកចម្រើន​ដ៏ខ្លាំងក្លា​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​និយោជិត​ ២៥០៩ ​នាក់​ដែល​មាន​មូលធន​សរុប​ចំនួន ៦៥៦.៩ ពាន់​លាន​យ៉េន​នឹង​ទ្រព្យសម្បត្តិ​សរុប​ចំនួន ៧៦.២ ពាន់​លាន​យ៉េន​នៅ​ក្នុង​ចំណូល​ប្រតិបត្តិការ​សម្រាប់​ឆ្នាំ​សារពើពន្ធ ២០១៨​។

ក្រៅពី​អាជីវកម្ម​នៅក្នុង​ប្រទេស​ជប៉ុន​ក្រុមហ៊ុន J Trust ក៏​មាន​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ឥណ្ឌូនេស៊ី ម៉ុងហ្គោលី និង​សិង្ហបុរី​ផង​ដែរ​ជា​កន្លែង​ដែល​ក្រុមហ៊ុន​នេះ​បាន​ជួយ​លើក​កម្ពស់​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាងច្រើន​។

ក្រុមហ៊ុន J Trust Group នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង

ក្រុមហ៊ុន​នេះ​បាន​បង្ហាញ​អំពី​សមត្ថភាព​ដ៏ខ្លាំងក្លា​របស់​ខ្លួន​នៅក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចំពោះ​ដំណើរការ​ត្រូតពិនិត្យ​ឥណទាន សេវាកម្ម​ត្រូតពិនិត្យ​បំណុល​និង​ទីផ្សារ ហើយ​ក្រុមហ៊ុន​ក៏​សម្រេច​បាន​ជោគជ័យ​យ៉ាង​ច្រើន​នៅក្នុង​ការធ្វើ​ឲ្យ​គណនី​សន្សំ​ប្រសើរ​ឡើង​។

គណនី​សន្សំ​របស់​ក្រុមហ៊ុន​គឺ JT Chinae Saving Savings Bank និង JT Saving Bank ដែល​មាន​ផ្តល់​ប្រតិបត្តិការ​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​ទូរស័ព្ទ​។

បច្ចុប្បន្ន​ក្រុមហ៊ុន J Trust ជោគជ័យ​ក្នុង​ការកសាង​មូលដ្ឋានគ្រឹះ​អាជីវកម្ម​ដែល​ផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ពេញលេញ​រួម​បញ្ចូល​ទាំង​សេវាកម្ម​ធនាគារ សេវាកម្ម​ទទួល​ប្រាក់​បញ្ញើ​ផ្តល់​ប្រាក់​កម្ចី និង​ផ្តល់​សេវាកម្ម​បង់​រំលស់​។

ក្រុមហ៊ុន J Trust Group នៅ​ប្រទេស​ឥណ្ឌូនេស៊ី

កាលពី​ខែ​តុលា​ឆ្នាំ​ ២០១៨ ក្រុមហ៊ុន J Trust បាន​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន PT ឈ្មោះ OLYMPINDO MULTI FINANCE (​ប៉ុន្តែ​បច្ចុប្បន្ន​ប្តូរ​មក​ជា​ក្រុមហ៊ុន JTRUST OLYMPINDO MULTI FINANCE (JTO)​។ វា​ជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ឥណ្ឌូនេស៊ី​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សាកាតា​បាន​រួម​បញ្ចូល​គ្នា​នៅ​ក្នុង​ឆ្នាំ​ ១៩៩៣ (​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៧៤) មាន​ផ្តល់​សេវាកម្ម​ដ៏សម្បូរបែប​មាន​កេរ្តិ៍ឈ្មោះ​ល្អ​នឹង​បាន​ប្រតិបត្តិការ​អាជីវកម្ម​ជាង​ ៤០ ​ឆ្នាំ​មក​ហើយ​នៅក្នុង​ការផ្តល់​កម្ចី​ទិញ​រថយន្ត​។

បន្ទាប់ពី​ការទិញ​លក់​បាន​ចប់​សព្វគ្រប់​ក្រុមហ៊ុន J Trust ផ្តល់​ជួន​នូវ​សេវា​ហិរញ្ញវត្ថុ​ពេញលេញ​ចំនួន​បី​ប្រភេទ​តាមរយៈ​ធនាគារ Bank J Trust Indonesia (BJI) ធនាគារ JTRUST INVESTMENTS INDONESIA (JTII) និង​ធនាគារ JTO ។

បច្ចុប្បន្ន​អាជីវកម្ម​របស់​ក្រុមហ៊ុន J Trust នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​មាន​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ជាច្រើន​ប្រភេទ​រាប់​ចាប់ពី​ការផ្តល់​ប្រាក់កម្ចី​ដល់​អតិថិជន​និង​សាជីវកម្ម​រហូត​ដល់​ផ្តល់​សេវាកម្ម​ប្តូរប្រាក់​បរទេស​។

Content image - Phnom Penh Post
J Trust នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។ សហការី

ក្រុមហ៊ុន J Trust Group នៅ​ប្រទេស​ម៉ុងហ្គោលី

ក្រុមហ៊ុន J Trust ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Capital Continent Investment (CCI) ១០០% ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Ulan Bator សាធារណរដ្ឋ​ប្រជាមានិត​ម៉ុងហ្គោលី​ដែល​ក្រុមហ៊ុន J Trust Group បាន​ទិញ​កាលពី​ខែ​ឧសភា​ឆ្នាំ​ ២០១៨​។ សេវាកម្ម​សំខាន់​របស់​ក្រុមហ៊ុន​គឺ​ផ្តោត​លើ​ការផ្តល់​ប្រាក់កម្ចី​ឆាប់​រហ័ស​ និង​កម្ចី​ទិញ​រថយន្ត​ដែល​មាន​អត្រា​ការប្រាក់​ទាប​។

ក្រុមហ៊ុន CCI បាន​រួម​បញ្ចូល​ជាមួយ​ក្រុមហ៊ុន​ជំនាញ​ហិរញ្ញវត្ថុ J Trust Group និង​កំពុង​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ខ្លួន​យ៉ាង​សកម្ម​ឆ្ពោះ​ទៅ​រក​គោលដៅ​មួយ​ដើម្បី​ក្លាយ​ជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កំពូល​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ម៉ុងហ្គោលី​។

យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​ ២០១៨ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​ដើម្បី​ឆ្ពោះ​ទៅ​រក​ការរីកចម្រើន​ឥតឈប់ឈរ​នឹង​ផ្តល់ជូន​នូវ​សេវាកម្ម​កាន់តែ​សម្បូរ៍បែប​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​។

យោង​តាម​របាយការណ៍​នោះ​បាន​ឲ្យ​ដឹងថា​៖ «​នៅក្នុង​ប្រទេស​ជប៉ុន​គឺ​រួមបញ្ចូល​ទាំង​ការផ្តល់​កម្ចី​ទិញ​ខុន​ដូ​សម្រាប់​អគារ​ថ្មីៗ​ដោយ​ភ្ជាប់​ជាមួយ​ឧបករណ៍​ទំនើប​ផ្សេងៗ​ទៅ​កាន់​ប្រព័ន្ធ​អ៊ីនធឺណិត​ (IoT) ​នៅ​តាម​តំបន់​នានា​ក្នុង​ទីក្រុង​។ ចំណែកឯ​នៅក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​យើង​ផ្តល់​ជូន​សេវាកម្ម​ធនាគារ​តាម​បច្ចេកវិទ្យា​ព័ត៌មាន​ហើយ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​យើង​កំពុង​ចាប់ផ្តើម​សេវាកម្ម​ធនាគារ​តាម​ស្តង់ដា​ក្រុមហ៊ុន​ជប៉ុន​។ ក្រុមហ៊ុន J Trust គឺជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ចម្រុះ​ជប៉ុន​ដែល​បាន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​ទីក្រុង​តូក្យូ​ដោយ​មាន​ទ្រព្យសម្បត្តិ​សរុប​ចំនួន​ ៥,៨ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ឆ្នាំ​ ២០១៨​។

J Trust ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា

កាលពី​ខែ​ឧសភា​ឆ្នាំ​ ២០១៨ ​ក្រុមហ៊ុន J Trust Co., Ltd បាន​ប្រកាស​អំពី​ការទិញ​ភាគហ៊ុន​ពី​ធនាគារ ANZ Royal (Cambodia) Ltd ចំនួន​ ៥៥% ​ហើយ​បាន​គូសបញ្ជាក់​អំពី​ផែនការ​របស់​ខ្លួន​ដែល​ផ្តោត​ទៅ​លើ​ធនាគារ​បែប​ឌីជីថល​ដើម្បី​ជំរុញ​សេវាកម្ម​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក Toru Myochin នាយក​គ្រប់គ្រង​ក្រុមហ៊ុន J Trust បាន​ថ្លែង​ថា​៖ «​នេះ​គឺជា​បំណងប្រាថ្នា​របស់​ខ្ញុំ​ក្នុង​ការកសាង​នូវ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​ធ្វើឲ្យ​ធនាគារ​មួយ​នេះ​ទទួល​បាន​ការជឿ​ទុកចិត្ត​ខ្ពស់​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ តាមរយៈ​ការធ្វើ​ការងារ​ជា​ក្រុម យើង​ខ្ញុំ​សន្យា​ថា​នឹង​បន្ត​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​ឲ្យ​បាន​ល្អ​បំផុត ហើយ​គោលដៅ​របស់​យើង​គឺ​គាំទ្រ​អតិថិជន​ដើម្បី​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​កាន់តែ​រីកចម្រើន​»​។

លោក​បន្ថែម​ថា​៖ «J Trust សូម​បញ្ជាក់​ដោយ​មោទនភាព​ថា​​យើង​គឺជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​កំពុង​ធ្វើការ​វិនិយោគ​ដ៏ធំ​បំផុត​ចូល​ទៅ​ក្នុង​បច្ចេកវិទ្យា​ធនាគារ​ច្រើន​ជាង​ធនាគារ​ណាៗ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​វា​ជា​វិធីសាស្ត្រ​មួយ​ធ្វើឲ្យ​ប្រតិបត្តិការ​អជីវកម្ម​កាន់តែ​មាន​ភាពងាយស្រួល​ និង​ឆាប់រហ័ស​»​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន J Trust អំឡុង​ពេល​ទិញ​ភាគហ៊ុន​កាលពី​ឆ្នាំ​មុន​បាន​បញ្ជាក់​ថា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល​ក៏ដូចជា​វិស័យ​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់ ហើយ​នឹង​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​ដើម្បី​លើកកម្ពស់​ និង​បង្កើន​សកម្មភាព​អាជីវកម្ម​ធនាគារ ANZ Royal នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​។

Content image - Phnom Penh Post
ស្នាក់ការ​កណ្ដាល J Trust នៅ​ជប៉ុន។ សហការី

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បន្ថែម​ថា​៖ «​ក្រុមហ៊ុន J Trust Group មាន​បំណង​ពង្រីក​សកម្មភាព​អាជីវកម្ម​ជាពិសេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ជំរុញ​កំណើន​របស់​ខ្លួន​នឹង​កំពុង​ផ្តោត​ទៅ​លើ​ឱកាស​ច្របាច់​បញ្ចូល​គ្នា និង​ទិញ​យក​ក្រុមហ៊ុន (M&As) ហិរញ្ញវត្ថុ​ និង​ធនាគារ​។ ក្រុមហ៊ុន​មាន​ទំនុក​ចិត្ត​ថា​អ្នក​ជំនាញ​ហិរញ្ញវត្ថុ​របស់​ខ្លួន​នៅក្នុង​ការទិញ​លក់រាយ​ក្នុង​ប្រទេស​ជប៉ុន​កូរ៉េ​ខាង​ត្បូង​ និង​ឥណ្ឌូណេស៊ី​អាច​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ដល់​ការរីកចម្រើន​បន្ថែម​ទៀត​របស់​ធនាគារ ANZ Royal »​។

ធនាគារ ANZ Royal គឺជា​ធនាគារពាណិជ្ជ​ត្រូវ​បាន​បង្កើតឡើង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០០៥ ដែល​ជា​ការបណ្តាក់ទុន​រួម​គ្នា​រវាង​ធនាគារ ANZF និង​ក្រុមហ៊ុន Royal Group Finance Co., Ltd ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Royal Group of Companies Ltd ។ លោក Myochin បាន​បន្ថែម​ទៀត​ថា​ធនាគារ​នឹង​បន្ត​វិនិយោគ​បន្ថែម​លើ​វិស័យ​ធនធាន​មនុស្ស​ដើម្បី​បង្កើន​បណ្តាញ​ចែកចាយ​របស់​ខ្លួន​រួម​ជាមួយ​នឹង​ការពង្រីក​សាខា​បន្ថែម​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្ត​ថា​៖ « យើង​នឹង​សម្រួល​ដំណើរការ​ និង​នីតិវិធី​មួយ​ចំនួន​ដើម្បី​ធ្វើ​ឲ្យ​អតិថិជន​ដែល​ប្រតិបត្តិការ​ជាមួយ​ធនាគារ​របស់​យើង​កាន់តែ​មាន​ភាព​ងាយស្រួល​»៕

អត្ថបទគួរចាប់អារម្មណ៍