ព្រូដិនសល​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ឈាន​មុខ​គេ​ក្នុង​ប្រទេស​ទើប​តែ​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​ធំ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​លើ​អាយុ​ជីវិត​ដំបូង​គេ ក្នុង​ការ​ចេញ​បណ្ណ​សន្យា​រ៉ាប់រង​ចំនួន ​២០​ម៉ឺន នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ បណ្ណ​សន្យា​រ៉ាប់រង​ទី២០ ​ម៉ឺន ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​អ្នកស្រី ​ផន សុថារី ដែល​ជា​អាជីវករ​ម្នាក់​រស់នៅ​ក្នុង​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ បន្ទាប់​ពី​អ្នកស្រី​បាន​ស្នើសុំ​ជាវ​ផលិតផល eduCARE បាន​យ៉ាង​ជោគជ័យ​ពី​ធនាគារ​អេស៊ីលីដា ដែល​ជា​ធនាគារ​ដៃគូ​របស់​ក្រុមហ៊ុន​។

អ្នកស្រី ​សុថារី បាន​និយាយ​ថា​៖ «​ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ណាស់​ក្នុង​ពេល​ដឹង​ថា ខ្ញុំ​ជា​ម្ចាស់​បណ្ណ​សន្យា​រ៉ាប់រង​ទី២០ ​ម៉ឺន របស់​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​។ ក្នុង​នាម​ជា​ម្តាយ​ម្នាក់ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​លើ​ខ្លួន​ឯង​ណាស់ ដែល​សម្រេច​ចិត្ត​ក្នុង​ការ​ទិញ​សេវា​សន្យា​រ៉ាប់រង​មួយ​។ សេវា​ធានា​រ៉ាប់រង​នេះ​ពិត​ជា​សំខាន់​ណាស់ ពី​ព្រោះ​ក្នុង​ករណី​ដែល​មាន​ហេតុការណ៍​អកុសល​ណា​មួយ​កើត​ឡើង ការ​ធានា​រ៉ាប់រង​នេះ​នឹង​ជួយ​ផ្តល់​សុវត្ថិភាព​ដល់​ការ​អប់រំ​របស់​កូន​ខ្ញុំ និង​ការ​ចំណាយ​លើ​ជីវភាព​រស់​នៅ​ទៅ​ថ្ងៃ​អនាគត​»​។

លោកស្រី សុថារី និង​ស្វាមី​កំពុង​បង្រៀន​កូនៗ​នៅ​មុខ​ផ្ទះ។ រូបថត​ព្រូ​ដិ​នស​ល​

ជោគជ័យ​របស់​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា មិន​អាច​កើត​ឡើង​បាន​ឡើយ បើ​គ្មាន​បុគ្គលិក​ខ្មែរ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ទេ​នោះ​។ នៅ​ឆ្នាំ នេះ ព្រូដិនសល​កម្ពុជា បាន​បង្តើត​កំណត់ត្រា​ថ្មី​មួយ​ទៀត​សម្រាប់​ក្រុមហ៊ុន​ផ្ទាល់ ក៏​ដូច​ជា​សម្រាប់​វិស័យ​ធានា​រ៉ាប់រង​នៅ​​កម្ពុជា​ដោយ​ទីប្រឹក្សា​ហិរញ្ញវត្ថុ​របស់​ខ្លួន​ចំនួន ៤២ នាក់​ បាន​ក្លាយជា​សមាជិក​របស់​កម្មវិធី​ Million Dollar Round Table (MDRT) ​នៃ​សមាគម​ទីប្រឹក្សា​ហិរញ្ញវត្ថុ​លំដាប់​កំពូល (The Premier Association of Financial Professionals®) ​ដែល​ប្រជុំ​ដោយ​បុគ្គលិក​អាជីព​ឈាន​មុខ​គេ​ជា​ច្រើន​ក្នុង​ពិភព​លោក​លើ​ផ្នែក​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត និង​សេវា​ហិរញ្ញវត្ថុ មក​ពី​ក្រុមហ៊ុន​ច្រើន​ជាង ​៥០០ ​ក្រុមហ៊ុន ក្នុង​ប្រទេស និង​តំបន់​ចំនួន ​៧២​។

មាន​តែ​អ្នក​ជំនាញ និង​ទីប្រឹក្សា​ប្រកប ដោយ​ទេពកោសល្យ​ខ្ពស់​លើ​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​ប៉ុណ្ណោះ ដែល​អាច​ទទួលបាន​សិទ្ធិ​ចូល​ជា​សមាជិក​របស់​កម្មវិធី​ Million Dollar Round Table នេះ​។ ការ​ទទួល​ស្គាល់​នេះ ​មិនមែន​សំខាន់​សម្រាប់​តែ​ទីប្រឹក្សា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សំខាន់​សម្រាប់​វិស័យ​ធានា​រ៉ាប់រង​ទាំង​មូល​ផង​ដែរ ក្នុង​ការ​បង្កើត​ឱ្យ​មាន​កម្រិត​វាស់វែង​ស្តង់ដារ​នេះ ដោយ​ផ្អែក​ទៅ​លើ​ជំនាញ និង​គុណភាព​នៃ​សេវា​ផ្សេងៗ​ដែល​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​អតិថិជន​។

សមាជិក MDRT មក​ពី​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ត្រីមាស។ រូបថត​ព្រូ​ដិ​នស​ល

លោក David Nutman​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា មាន​ប្រសាសន៍​ថា​៖ «​យើង​ពិត​ជា​មាន​មោទនភាព​ណាស់​ចំពោះ​ទីប្រឹក្សា​របស់​យើង ដែល​បាន​បង្ហាញ​ពី​ការ​លះបង់ និង​ការ​ប្តេជ្ញាចិត្ត​ដ៏​អស្ចារ្យ ក្នុងការ​បម្រើ​ដល់​អតិថិជន​របស់​យើង និង​បំពេញ​តម្រូវការ​នៃ​ការ​ការពារ និង​ការ​សន្សំ​របស់​អតិថិជន​។ ការ​ទទួល​បាន​សមាជិកភាព​នៃ​កម្មវិធី​ MDRT ​និង​ការ​សម្រេច​នូវ​សមិទ្ធផល​ក្នុង​ការ​ចេញ​បណ្ណ​សន្យា​រ៉ាប់រង​ចំនួន ​២០ ​ម៉ឺន​បណ្ណ ​របស់​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ជំនាញ និង​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពួក​គាត់​។ ជោគជ័យ​នេះ​ក៏​បង្ហាញ​ផង​ដែរ​ថា បើ​ទោះបី​ជា​សេវា​ធានា​រ៉ាប់រង​អាយុជីវិត​ជា​សេវា​មួយ​ថ្មី​ដែល​ទើបតែ​ចូល​ក្នុង​ទីផ្សារ​កម្ពុជា​ក្តី​ក៏​សេវា​មួយ​នេះ​កំពុង​ទទួល​បាន​នូវ​ការ​ឱ្យ​តម្លៃ​ខ្ពស់​ជា​លំដាប់​ពី​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​ស្វែងរក​ ការ​ការពារ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ ការ​ទទួល​បាន​សន្តិភាព​ផ្លូវ​ចិត្ត​»​។

អ្នកស្រី ​សុថារី គឺ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ទៀត ដែល​គាត់​មាន​អារម្មណ៍​ថា អនាគត​នៃ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​មាន​ការ​ការពារ ក្រោយពី​បាន​ជ្រើសរើស​យក​សេវា​ធានា​រ៉ាប់រង​លើ​អាយុ​ជីវិត​ជាមួយ​នឹង​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​។ សេវា​ធានា​រ៉ាប់រង​លើ​អាយុ​ជីវិត គឺ​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ធានា​ថា ឪពុក​ម្តាយ​មាន​ធនធាន​គ្រប់គ្រាន់​សម្រាប់​ការ​ទទួល​បាន​ការ​អប់រំ​របស់​កូនៗ ព្រម​ទាំង​ជួយ​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​បន្ថែម​សម្រាប់​ការ​ចូលនិវត្តន៍ ក៏​ដូចជា​ជួយ​ដោះ​បន្ទុក​បំណុល​ដែល​អាច​កើត​មាន​។ ការ​ទិញ​ផលិតផល​សន្យា​រ៉ាប់រង​អាយុ​ជីវិត នឹង​ជួយ​ឱ្យ​អតិថិជន​មាន​ឱកាស​ក្នុង​ការ​រីករាយ​ក្នុង​ជីវិត ដោយ​ដឹង​ថា​ អនាគត​របស់​ក្រុមគ្រួសារ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួក​គេ​ត្រូវ​បាន​ការពារ​។

​តាំង​ពី​ការ​ចាប់​ផ្តើម​អាជីវកម្ម​របស់​ខ្លួន​​​ក្នុង​ឆ្នាំ ​២០១៣ ​មក ​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា បាន​ដាក់​ចេញ​នូវ​ផលិតផល​ធានា​រ៉ាប់រង​អាយុជីវិត​ផ្តោត​លើ​ការ​ការពារ​ជា​ច្រើន ដែល​ស្រប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ​រាប់​បញ្ចូល​ទាំង​ផលិតផល ​eduCARE, Loan Assure,​ easylife,​ PRUmyfamily, SafeLife​ និង PureProtect ផងដែរ​៕