ក្នុងអំឡុងពេល ៥ ឆ្នាំចាប់តាំងពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បើកការិយាល័យរបស់ខ្លួនដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជាអាជីវកម្មក្នុងស្រុកសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិនេះមានការរីកចម្រើនយ៉ាងខ្លាំង។
បច្ចុប្បន្នប្រជាជនកម្ពុជាជាង ៤៥ ០០០ នាក់ទទួលបានការការពារអនាគតហិរញ្ញវត្ថុរបស់ពួកគេតាមរយៈក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានពន្យល់ពីដំណើរការរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ដូចខាងក្រោម៖
ខណៈពេលដែលវិស័យធានារ៉ាប់រងអាយុជីវិតមានការរីកចម្រើនខ្លាំងនៅប្រទេសកម្ពុជាក្នុងទសវត្សរ៍ចុងក្រោយ នេះអតិថិជនជាច្រើនបានស្គាល់វិស័យនេះជាលើកដំបូង។
ក្រុមហ៊ុនមេនូឡាយហ្វ៍ ក្ដាប់បាននូវឱកាសដ៏ល្អមួយក្នុងការអភិវឌ្ឍខ្លួននៅក្នុងទីផ្សារថ្មីមួយនេះ។ នៅពេលដែលការយល់ដឹងរបស់ប្រជាជនពីផលិតផលធានារ៉ាប់រងអាយុជីវិតបានរីកលូតលាស់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ក៏កំពុងរីកចម្រើនខ្លាំងផងដែរ។
ក្រុមហ៊ុននេះមានការទទួលស្គាល់នៅទូទាំងពិភពលោកក៏ដូចជានៅតំបន់អាស៊ីរួមទាំងប្រទេសកម្ពុជាផងដែរដោយប្រជាជនកាន់តែច្រើនឡើងគាំទ្រក្រុមហ៊ុននេះហើយពួកគេចាត់ទុកថា៖ «ក្រុមហ៊ុនមេនូឡាយហ្វ៍អាចទុកចិត្តបាន»។
លោក Elliott ជឿជាក់ថាអនាគតនៃវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជានេះនឹងកាន់តែជោគជ័យជាងនេះទៅទៀត។ «សេដ្ឋកិច្ចកម្ពុជាកំពុងដំណើរការយ៉ាងល្អជាមួយនឹងស្ថិរភាពនៃអត្រាកំណើនផលិតផលក្នុងស្រុកសរុបក្នុងកម្រិតប្រមាណ ៧ ភាគរយប្រចាំឆ្នាំដែលជាតួលេខមួយក្នុងចំណោមតួលេខរីកចម្រើនខ្ពស់ជាងគេក្នុងបណ្តាប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍»។
«ប្រជាជនដែលមានជីវភាពធូរធារកំពុងតែកើនឡើងដូច្នេះមនុស្សកាន់តែច្រើនចាប់ផ្តើមមានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុ និងមានការយល់ដឹងកាន់តែច្រើនអំពីការសន្សំប្រាក់ដើម្បីការពារអនាគតហិរញ្ញវត្ថុរយៈពេលវែងរបស់ពួកគេហើយនោះរួមបញ្ចូលទាំងអនាគតនៃការអប់រំរបស់កូនៗពួកគេផងដែរ។ ដោយសារកត្តាទាំងនេះយើងឃើញថាប្រទេសកម្ពុជាពិតជាកន្លែងដ៏ល្អសម្រាប់ការរីកលូតលាស់របស់យើង»។
លោកអគ្គនាយកប្រតិបត្តិមួយរូបនេះជឿជាក់ថាកង្វះខាតនៃការជ្រៀតចូលទៅទីផ្សារនៃសេវាធានារ៉ាប់រងអាយុជីវិតនេះក៏បានបើកឱកាសក្នុងវិស័យនេះផងដែរ។ «ការធានារ៉ាប់រងជីវិតគឺជាឧស្សាហកម្មថ្មីមួយនៅក្នុងប្រទេសកម្ពុជា។ អត្រាកំណើននៃការជ្រៀតចូលក្នុងទីផ្សារនៃសេវាធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាមានប្រហែល ០,២ ភាគរយនៃផលិតផលក្នុងស្រុកសរុបខណៈដែលតួលេខនេះមានពី ៣ ទៅ ៤ ភាគរយនៅក្នុងបណ្តាប្រទេសអាស៊ានដទៃទៀត។ នេះមានន័យថាយើងនៅតែមានឱកាសជាច្រើនដើម្បីពង្រីកអាជីវកម្មធានារ៉ាប់រងអាយុជីវិត និងជួយការពារអនាគតហិរញ្ញវត្ថុរបស់គ្រួសារកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត»។
នៅថ្ងៃអនាគតក្រុមហ៊ុននេះមានផែនការគួរឲ្យចាប់អារម្មណ៍ជាច្រើនក្នុងការបន្តអភិវឌ្ឍខ្លួននៅកម្ពុជា។
លោក Elliott បានបន្ថែមទៀតថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ មានការប្តេជ្ញាចិត្តក្នុងការជួយឲ្យអតិថិជនរបស់យើងសម្រេចបាននូវក្ដីសុបិន និងបំណងប្រាថ្នារបស់ពួកគេ។ នៅកម្ពុជាទស្សនវិស័យរបស់យើងគឺដើម្បីកសាងអនាគតហិរញ្ញវត្ថុដ៏ប្រសើរជាងមុនមួយសម្រាប់ក្រុមគ្រួសារកម្ពុជា»។
«ខ្ញុំជឿជាក់ថាអ្វីដែលសំខាន់បំផុតគឺការបន្តការគោរពកិច្ចសន្យារបស់យើងក្នុងការផ្តល់ជូនការការពារអនាគតហិរញ្ញវត្ថុទៅដល់អតិថិជនរបស់យើង និងជួយពួកគេនៅពេលពួកគេត្រូវការយើងបំផុត។ ឧទាហរណ៍ប្រសិនបើមានរឿងរ៉ាវ អ្វីកើតឡើងចំពោះមេគ្រួសារនោះក្រុមហ៊ុន មេនូឡាយហ្វ៍ ធានាថាគ្រួសារនោះនៅតែមានជំហររឹងមាំផ្នែកហិរញ្ញវត្ថុ»។
ករណីរបស់ក្រុមគ្រួសារវ័យក្មេងមួយគូដែលរស់នៅឯទីជនបទនៃស្រុកអង្គរជ័យ ខេត្តកំពតហាក់ដូចជាឆ្លើយតបទៅនឹងអ្វីៗដែលលោក Elliott បានអះអាងពីខាងដើម។
ជាក់ស្តែងលោក កុល សុខា វ័យ ២៩ ឆ្នាំ និងអ្នកស្រី ស៊ុន ស្រីអូន វ័យជិត ២៥ ឆ្នាំបាននិយាយថា៖ «ការទិញធានារ៉ាប់រងអាយុជីវិតពីមេនូឡាយហ្វ៍ពិតជាអាចជួយសង្រោះជីវិតមែន»។
«ពីដំបូងឡើយគឺយើងមានបំណងទិញសេវាកម្មនេះសម្រាប់សន្សំទុកឲ្យកូនៗរបស់យើងអាចបន្តការសិក្សាទៅថ្ងៃអនាគតទេ។ យើងមិនដែលគិតថាយើងនឹងមានជួបគ្រោះថ្នាក់អ្វីកើតឡើងនោះទេ»។
ចៃដន្យអាក្រក់នៅពេលរាត្រីមួយប្រហែលម៉ោង ៨ យប់មានគេទូរស័ព្ទមកប្រាប់ ស្រីអូន ថា៖ «ស្វាមីរបស់ប្អូន (ខ្ញុំ) បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរ»។ ស្ត្រីមេផ្ទះរូបនេះបានឲ្យដឹងថាពេលទទួលបានដំណឹងបែបនេះភ្លាមអ្នកស្រី «ស្ទើរតែពុំជឿទេ!» តែខណៈនោះក្តីរន្ធត់ឥតឧបមាបានគ្របដណ្តប់លើស្មារតីដែលធ្លាប់តែរឹងប៉ឹងរបស់អ្នកស្រីអស់ទៅហើយ។
«ពេលទៅដល់កន្លែងកើតហេតុខ្ញុំភ័យលស់ព្រលឹងអស់ហើយ! ពេលដែលបានឃើញស្វាមីរបស់ខ្ញុំដេកសន្លប់ស្តូកស្តឹងនៅក្បែរចញ្ចើមថ្នល់ដីក្រួសក្រហមដោយមានឈាមច្រើនជោកជាំនៅលើក្បាល និងខ្លួនរបស់គាត់។ ខ្ញុំស្រែកទ្រហោយំហើយស្លុតខ្លាំងណាស់»។ ពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យធ្វើការថតស្កេន និងវិភាគរួចរាល់ហើយបានប្រាប់ថា សុខា អាចមានសង្ឃឹមតិចតួចប៉ុណ្ណោះព្រោះរបួសធ្ងន់បែកលលាដ៍ក្បាល។
អ្នកស្រីចាំថាស្វាមីរបស់ខ្លួនធ្លាប់ទិញកញ្ចប់សេវាកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ហើយក៏បានទូរស័ព្ទទៅទីប្រឹក្សា ធានារ៉ាប់រងរបស់ក្រុមហ៊ុនទាំងព្រឹកព្រលឹមដោយបានរៀបរាប់រឿងហេតុប្រាប់ទៅបុរសដែលជាទីប្រឹក្សានោះតាមហេតុការណ៍។ បន្ទាប់ពីស្តាប់ចប់ «ទីប្រឹក្សារូបនោះបានផ្តល់ការប្រឹក្សាជួយជាកម្លាំងចិត្តដល់រូបនាងខ្ញុំជាច្រើនដោយភាពរាក់ទាក់។ ខ្ញុំក៏តាំងស្មារតីបានខ្លះៗឡើងវិញ»។ លោកទីប្រឹក្សាប្រាប់ «ឲ្យខ្ញុំជឿជាក់ចុះថារូបគាត់ (លោកទីប្រឹក្សា) និងក្រុមហ៊ុន មេនូឡាយហ្វ៍ នឹងព្យាយាមឲ្យអស់លទ្ធភាពដើម្បីជួយគាំទ្រដល់ក្រុមគ្រួសារខ្ញុំ!»។
ជីវិត សុខា ត្រូវបានសង្គ្រោះ តែគាត់មិនអាចធ្វើការដើម្បីរកចំណូលសម្រាប់ក្រុមគ្រួសារបានទៀតទេ។ សំណងពិការភាពពីក្រុមហ៊ុន មេនូឡាយហ្វ៍ បានទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ ស្រីអូន និង សុខា ឲ្យអាចរស់នៅបានយ៉ាងសមរម្យថ្លៃថ្នូរដដែល។ បច្ចុប្បន្នកូនប្រុសច្បងអាយុ ៥ ឆ្នាំរបស់លោក សុខា និង ស្រីអូន បានចូលរៀននៅមត្តេយ្យសាលាមួយយ៉ាងត្រឹមត្រូវ។
«ប្រសិនជាពុំបានទិញធានារ៉ាប់រងពីមេនូឡាយហ្វ៍ នោះទេឥឡូវនេះយើងប្រាកដជាកើតទុក្ខខ្លាំងណាស់ ជាពិសេសនឹងប្រឈមមុខនូវបញ្ហាកង្វះហិរញ្ញវត្ថុ»។ នេះបើតាមសម្តីរបស់អ្នកស្រី ស្រីអូន។
ករណីមួយផ្សេងទៀតលោក Lee Yong Man នាយកប្រតិបត្តិធនាគារឯកទេស ខេមខាប់ភីថល យល់ឃើញថាសេវាកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ពិតជាមានសារៈសំខាន់ណាស់។
លោក Lee បានទទួលយកសេវាកម្មការពារជាក្រុមសម្រាប់បុគ្គលិករបស់លោក ហើយលោកបានសរសើរពីក្រុមហ៊ុន មេនូឡាយហ្វ៍ បន្ទាប់ពីបុគ្គលិករបស់លោកម្នាក់ទទួលមរណភាពដោយសារជំងឺ ហើយក្រុមហ៊ុន មេនូឡាយហ្វ៍ បានផ្ដល់សំណងជូនដល់ក្រុមគ្រួសាររបស់បុគ្គលិករូបនោះ៖ «សំណងនោះត្រូវបានដោះស្រាយយ៉ាងល្អដោយគ្មានបញ្ហា។ វាគឺជាដំណោះស្រាយល្អបំផុត និងមានប្រសិទ្ធភាពបំផុតដែលខ្ញុំបានឃើញពីព្រោះរឿងនេះបានកើតឡើងចំពោះបុគ្គលិកមួយរូបរបស់យើង។ ចាប់តាំងពីពេលដែលមានសំណងបែបនេះមកខ្ញុំបានព្យាយាមណែនាំអតិថិជនល្អៗដល់ក្រុមហ៊ុនមេនូឡាយហ្វ៍នៅរាល់ពេលដែលខ្ញុំមានឱកាស»៕