ដើម្បីបង្ហាញពីការរួមចំណែករបស់សហរដ្ឋអាមេរិក ដល់ការអភិវឌ្ឍប្រទេសកម្ពុជាក្នុងខែនីមួយៗស្ថានទូតអាមេរិកបានផ្តោតលើវិស័យមួយចំនួននៃកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាពរបស់ខ្លួនក្នុងនោះខែមករាផ្តោតលើកសិកម្ម, ខែកុម្ភៈ ផ្តោតលើយុវជន អប់រំ និងបច្ចេកវិទ្យា, ខែមីនា ផ្តោតលើស្ត្រីនិងសមធម៌យេនឌ័រ, ខែមេសា ផ្តោតលើបរិស្ថាន, ខែឧសភា ផ្តោតលើសុខភាពសាធារណៈ, ខែមិថុនា ផ្តោតលើទំនាក់ទំនងរវាងប្រជាជន និងប្រជាជន, ខែកក្កដា ផ្តោតលើការអបអរខួបលើកទី ៧០, ខែសីហា ផ្តោតលើជំនួយមនុស្សធម៌, ខែកញ្ញា ផ្តោតលើពាណិជ្ជកម្ម និងការវិនិយោគ, ខែតុលា ផ្តោតលើការអនុវត្តច្បាប់, ខែវិច្ឆិកា ផ្តោតលើសហប្រតិបត្តិការក្នុងតំបន់/អាស៊ាន និងខែធ្នូផ្តោតលើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៕