គម្រោង​ហេដ្ឋារចនសម្ព័ន្ធ

គម្រោង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​តាម​ជនបទ​នៃ​ប្រទេស​កម្ពុជា ដំណាក់កាល​ទី​ ២ សាងសង់​ដោយ​ក្រុមហ៊ុន Yunan Construction and Investment Holding Group Co., Ltd (YCIH)​។ គោលបំណង​នៃ​គម្រោង​ដំណាក់កាល​ទី​ ២ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន Yunan Construction and Investment Holding Group Co., Ltd (YCIH) គឺ​ដើម្បី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា ដែល​អាចជួយ​កាត់បន្ថយ​ភាពក្រីក្រ ធ្វើឲ្យ​សេដ្ឋកិច្ច​ជនបទ និង​ស្ថានភាព​សេដ្ឋកិច្ចសង្គម​របស់​ប្រជាជន​នៅ​តំបន់​ដាច់ស្រយាល​កាន់តែ​ប្រសើរឡើង​។

ខេត្ត​មួយ​ចំនួន​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​គម្រោង​នេះ​គឺ​ខេត្ត​ត្បូងឃ្មុំ ព្រៃវែង និង​ស្វាយរៀង​។ ប្រទេស​ចិន​គ្រោង​នឹង​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ដល់​គម្រោង​ផ្លូវ​នៅ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា ដើម្បី​ជួសជុល និង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវ​ដែលមាន​ស្រាប់​៕

ចិន​ផ្តល់ជំនួយ​សម្រាប់​គម្រោង​ទឹកស្អាត​នៅ​តំបន់​ជនបទ​ដំណាក់កាល​ទី​ ២

ចិន​ផ្តល់ជំនួយ​ដល់​កម្ពុជា​ក្នុង​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​តំបន់​ជនបទ ក្នុង​ដំណាក់កាល​ទី​ ២ ដែល​មូលនិធិ​នេះ​ជា​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​ចិន បាន​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា​ឆ្នាំ​ ២០១៩ ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​។ គម្រោង​សរុប​មាន​ចំនួន ៩៦៤ អណ្តូង និង​ស្រះ​ទឹក​សហគមន៍​ចំនួន ៥៤ ត្រូវបាន​សាងសង់​ក្នុង​ខេត្ត​ចំនួន​ ១០​។

ខេត្ត​ទាំងនោះ​រួមមាន ព្រៃវែង ស្វាយរៀង កំពង់ចាម កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពត​។ ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​នឹង​ផ្តល់​ទឹកស្អាត​មាន​អនាម័យ​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ ប្រព័ន្ធ​ធារាសាស្ត្រ​សម្រាប់​កសិកម្ម និង​សម្រាប់​ការចិញ្ចឹម​សត្វ​សម្រាប់​ប្រជាជន​នៅតាម​ជនបទ​រាប់ពាន់នាក់​៕