The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចិន​សាងសង់​មន្ទីរពេទ្យ​លើ​ផ្ទៃដី ៧,៦ ហិកតា នៅ​ខេត្ត​ត្បូងឃ្មុំ




ចិន​សាងសង់​មន្ទីរពេទ្យ​លើ​ផ្ទៃដី ៧,៦ ហិកតា នៅ​ខេត្ត​ត្បូងឃ្មុំ

Content image - Phnom Penh Post

ចិន​សាងសង់​មន្ទីរពេទ្យ​លើ​ផ្ទៃដី ៧,៦ ហិកតា នៅ​ខេត្ត​ត្បូងឃ្មុំ

ហេដ្ឋារចនាសម្ព័ន្ធ​ជំនួយ​វេជ្ជសាស្ត្រ​ធំ​បំផុត​ទី​ ២ ​របស់​ចិន​ដែល​មាន​ទំហំ ២៤ ៣០០ ម៉ែត្រការ៉េ​សាងសង់​នៅលើ​ផ្ទៃដី ៧,៦ ហិកតា នៅ​ខេត្ត​ត្បូងឃ្មុំ បាន​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី ២៨ ខែ កុម្ភៈ ​ឆ្នាំ ២០១៩ ហើយ​រំពឹងថា​នឹង​បញ្ចប់​នៅ​ខែតុលា ​ឆ្នាំ​ ២០២១​។ មន្ទីរពេទ្យ​ខេត្ត​ត្បូងឃ្មុំ​ត្រូវបាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​ចិន China IPPR International Engineering Co., Ltd ហើយ​បច្ចុប្បន្នកំពុង​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន China Railway Construction Group ដែលជា​ក្រុមហ៊ុន​សំណង់​ធំជាងគេ​ទី​ ២ របស់​ប្រទេស​ចិន​។

មន្ទីរពេទ្យ​នេះ​ត្រូវបាន​សាងសង់​ដោយ​មាន​សាល​ពិគ្រោះ​យោបល់​វេជ្ជសាស្ត្រ​ទូទៅ​ ៣០០ ​គ្រែ​សម្រាប់​ជំងឺ​ទូទៅ គ្រែ​សម្រាក ICU ចំនួន​ ១០ បន្ទប់​ប្រតិបត្តិការ និង​បន្ទប់​សង្គ្រោះបន្ទាន់​ ១ កន្លែង​ឱសថស្ថាន មណ្ឌល​ចែកចាយ​សារធាតុ​រាវ ផ្ទះបាយ និង​កន្លែង​តម្កល់​សាកសព​ជាដើម​។

លើស​ពី​នេះ​ទៀត​ផ្នែក​ព្យាបាល​ដោយ​កាំរស្មី​ក៏បំពាក់​ដោយ​ម៉ាស៊ីន​ថត​ទំនើប​ចុងក្រោយបង្អស់ MRI, CT, DR និង​ម៉ាស៊ីន​ថត​ក្រពះ ពោះវៀន​ដ៏ទំនើប​ជាច្រើន​ទៀត​។ ក្រៅពី​ផ្តល់​ការព្យាបាល​ និង​សេវា​សុខភាព​ល្អប្រសើរ​សម្រាប់​សហគមន៍​ក្បែរៗ​នោះ មន្ទីរពេទ្យ​នេះ​ក៏​នឹង​បង្កើត​ការងារ​ជាង​ ៥០០ ​កន្លែង ដែល​បម្រើ​ជា​មន្ទីរពេទ្យ​កណ្តាល និង​ជា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ដ៏ធំ​មួយ ដើម្បី​គាំទ្រ​ដល់​តម្រូវការ​វេជ្ជសាស្ត្រ​របស់​ប្រជាជន​នៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​៕

អត្ថបទគួរចាប់អារម្មណ៍