ការឈាន​ជើង​ចូល​ក្នុង​ការអប់រំ​កម្រិត​មធ្យម​សិក្សា​ជា​លើកដំបូង​អាច​ជា​បញ្ហា​សំខាន់​សម្រាប់​សិស្សានុសិស្ស និង​មាតាបិតា​របស់​ពួកគេ​។ ខណៈ​ពេល​ដែល​សិស្ស​ចាប់ផ្ដើម​ចូលរៀន​នៅ​កម្រិត​មធ្យមសិក្សា​អ្វី​ជាច្រើន​ដែល​ពួកគេ​បាន​ប្រមើល​គិត​ថា ពួកគេ​បាន​ដឹង​នោះ​ប្រហែល​ជា​ការ​អាច​ត្រូវ​បាន​ធ្វើតេស្ត​សាកល្បង ពួកគេ​ត្រូវតែ​ផ្សាំ​ទៅ​កម្រិត​នៃ​ភាព​ម្ចាស់ការ​ថ្មី និង​ការរំពឹងទុក​ខ្ពស់​ពី​សំណាក់​គ្រូបង្រៀន មាតាបិតា និង​ពី​សំណាក់​ខ្លួន​ពួកគេ​ផ្ទាល់​តែ​ម្ដង​។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ជួប​ជជែក​ជាមួយ និង​លោក Anselm Chu ដែល​ជា​អគ្គនាយក​គ្រប់គ្រង និង​ជា​នាយក​សាលា SCIA ដែល​ជា​គ្រឹះស្ថាន​ថ្មី​ទើប​នឹង​បើកសម្ពោធ​បរិវេណ​របស់​ខ្លួន​នៅក្នុង​មជ្ឈមណ្ឌល​ទីក្រុង​ភ្នំពេញ​ (Phnom Penh City Center)​។

លោក Chu បាន​ថ្លែង​ថា​ភាព​ប្លែក​គ្នា​ជាច្រើន​សម្រាប់​សិស្ស​នៅក្នុង​កម្រិត​មធ្យមសិក្សា​ដ៏ធំ​ និង​ស្ដែង​យ៉ាង​ច្បាស់​បំផុត​នោះ​គឺ​នៅពេល​ដែល​អ្នក​ស្ថិត​នៅក្នុង​ឆ្នាំ​ទី​ ៦ អ្នក​ដូចជា​រៀមច្បង​នៃ​សិស្ស​ទាំងអស់​នៅក្នុង​កម្រិត​បឋមសិក្សា ប៉ុន្តែ​នៅឯ​កម្រិត​មធ្យមសិក្សា​វិញ អ្នក​គឺជា​សិស្ស​ប្អូនគេ​​បង្អស់​។ នេះ​គឺជា​របត់​ផ្លាស់ប្ដូរ​យ៉ាង​ជាក់ស្ដែង​​ដូច្នេះ​ពួកគេ​ត្រូវ​តែ​ចាប់ផ្ដើម​សាជាថ្មី​ម្ដង​ទៀត​។

SCIA ផ្ដល់​ជូន​នូវ​ការអប់រំ​កម្រិត​បឋមសិក្សា​ពី​ថ្នាក់​ទី​ ១ រហូត​ទៅ​ដល់​កម្រិត​ក្រោម និង​កម្រិត​លើ​មធ្យមសិក្សា​។ វា​អាស្រ័យ​ទៅ​លើ​សិស្ស ការបន្ត​ការសិក្សា​នៅ​ក្នុង​គ្រឹះស្ថាន​សិក្សា​ដដែល​នៅក្នុង​កម្រិត​មធ្យមសិក្សា​អាច​ជះឥទ្ធិពល​វិជ្ជមាន ឬ​អវិជ្ជមាន​។

ជា​ឧទាហរណ៍ «​សិស្ស​អាច​គិត​ថា​ឥឡូវ​ខ្ញុំ​បាន​ឈាន​ជើង​ចូល​ក្នុង​កម្រិត​មធ្យមសិក្សា​ហើយ ខ្ញុំ​ត្រូវ​តែ​ព្យាយាម​បញ្ជាក់​ខ្លួន​ខ្ញុំ​ម្ដង​ទៀត ប្រសិន​បើ​ពួកគេ​មាន​គម្រោង​ថា​នឹង​ប្ដូរ​ទៅ​រៀន​នៅ​គ្រឹះស្ថានសិក្សា​ដទៃ​ទៀត​»​។ នេះ​អាច​មាន​ការលំបាក​បន្តិច​ដែរ ខណៈ​ដែល​សាលារៀន​ថ្មី​មាន​ន័យ​ថា​ជា​ឧបសគ្គ​ថ្មី​ផង​ដែរ​។

ជម្រើស​មួយ​ផ្សេង​ទៀត​គឺ​ការបន្ត​ការសិក្សា​នៅ​សាលារៀន​ដដែល ហើយ​រឿង​នេះ​ដូចជា​មិន​អាច​កើតឡើង​ទេ​ជាធម្មតា​នោះ ប៉ុន្តែ​នៅ SCIA សិស្សានុសិស្ស​ទាំងអស់​មាន​ជម្រើស​ក្នុង​ការបន្ត​ការសិក្សា​នូវ​កម្រិត​មធ្យមសិក្សា​ដោយ​មិនចាំបាច់​ផ្លាស់ប្ដូរ​សាលារៀន​។ លោក Chu ថ្លែង​ថា​៖ «​យ៉ាង​ហោច​ណាស់ ប្រសិន​បើ​អ្នក​នៅ​សិក្សា​នៅ​សាលារៀន​ដដែល ចំណេះដឹង និង​ការយល់ដឹង​របស់​អ្នក​អំពី​ប្រព័ន្ធ​គឺ​អាច​នឹង​ត្រូវ​ផ្ទេរ​យ៉ាង​ងាយ​​ស្រួល​ជា​ទីបំផុត​»​។

លោក​បាន​បន្ថែម​ថា ៖ «​វា​អាច​ជា​អាវុធ​មុខ​ ២ ដោយ​ពេល​ខ្លះ វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ផ្សេង​កើតឡើង (​សិស្ស​អាច​និយាយ​​ថា​) ខ្ញុំ​បាន​បង្ក​កំហុស​នៅឯ​កម្រិត​បឋមសិក្សា​ដែល​នេះ​អាច​ជា​ចំណុច​សំខាន់ ហើយ​វា​ក៏​ជួយ​ពន្យល់​ថា​តើ​ហេតុអ្វី​បាន​ជា​សិស្ស​មាន​ចំណូលចិត្ត​ក្នុង​ការផ្លាស់ប្ដូរ​សាលារៀន​»​។ ប្រសិន​បើ​សិស្ស​បាន​បង្កើត​នូវ​អត្តសញ្ញាណ​ដែល​ខ្វះ​នូវ​តម្លៃ​ខ្លួនឯង វា​អាច​ជា​រឿង​ល្អ​សម្រាប់​ឲ្យ​សិស្ស​មាន​ឱកាស​ប្ដូរ​ទៅ​រៀន​នៅ​ក្នុង​វិទ្យាល័យ​ថ្មី​។

SCIA សិស្ស​បឋមសិក្សា​ចូលរួម​ក្នុង​ការពិភាក្សា​ជា​ក្រុម​។ រូបថត សហការី

ខណៈពេល​ដែល​ការផ្លាស់ប្ដូរ​ទៅកាន់​ការអប់រំ​នៅ​កម្រិត​មធ្យមសិក្សា​អាច​នឹងមាន​ការលំបាក​សម្រាប់​សិស្សានុសិស្ស​ផង​ដែរ វា​ថែម​ទាំង​បង្ក​ជា​បញ្ហា​ដែល​មិន​នឹកស្មាន​ដល់​សម្រាប់​មាតាបិតា​របស់​សិស្ស​។ អាណាព្យាបាល​សិស្ស​ត្រូវតែ​អនុញ្ញាត និង​ផ្ដល់​ឲ្យ​កូន​របស់​ពួកគេ​នូវ​សេរីភាព​ និង​ឯករាជភាព​ឲ្យ​បាន​ច្រើន​ជាង​មុន​។ នេះ​អាច​ធ្វើឲ្យ​អាណាព្យាបាល​ខ្លះ​មាន​អារម្មណ៍​ភ័យខ្លាច និង​ព្រួយបារម្ភ ព្រោះ​តែ​ពួកគាត់​មិន​បាន​យល់ច្បាស់​អំពី​ប្រព័ន្ធ​។ «​មាន​អាណាព្យាបាល​សិស្ស​ខ្លះ​បាន​បញ្ជូន​កូន​របស់​ពួកគាត់​ឲ្យ​ចូលរៀន​នៅ​កម្រិត​វិទ្យាល័យ ទាំង​ខ្លួន​គាត់​មិន​បាន​ទាំង​ឆ្លងកាត់​រៀនសូត្រ​នៅ​វិទ្យាល័យ​ផង​»​។

លោក Chu ថ្លែង​ថា​ជារឿយៗ​ជីដូន​ជីតា​របស់​សិស្ស​អាចជួយ​ចិញ្ចឹម​កូនៗ​របស់​ពួកគាត់ ដោយ​ជួយ​ជូន​ទៅ​សាលារៀន និង​ទៅ​យក​ពី​សាលា​មក​ផ្ទះ​វិញ​។ «​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដោយសារ​តែ​ជីដូន​ជីតា​របស់​សិស្ស​ពិតជា​បំពេញ​តួនាទី​បាន​ល្អ​។ នៅពេល​ដែល​សិស្ស ឬ​ចៅ​របស់​គាត់​ប្រឡង​ធ្លាក់ ពួកគាត់​និយាយ​ថា​វា​មិន​អី​ទេ បើ​មាន​របួស តិចតួច​នោះ ដូច្នេះ​ជីដូន​ជីតា​ទាំងអស់​នោះ​ពិតជា​មិន​ដូចជា​មាតាបិតា​របស់​សិស្ស​នោះ​ទេ ដោយសារ​តែ​មាតាបិតា​សិស្ស​ផ្ទាល់​តែងតែ​និយាយ​ផ្ទុយ​ពី​នោះ​»​។

នៅពេល​ដែល​ការផ្លាស់ប្ដូរ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រលូន​នោះ អ្នក​ទាំងអស់​គ្នា​នឹង​ឈ្នះ​ទាំងអស់​គ្នា​។ រឿង​នេះ​វា​បាន​ស្ដែង​ចេញ​នៅក្នុង​មតិយោបល់​ដែល​លោក Chu ធ្លាប់​ទទួល​បាន​ពី​អាណាព្យាបាល​របស់​សិស្ស​ដែល​សិក្សា​ថ្នាក់មធ្យមសិក្សា​នៅ​សាលា​របស់​លោក​ផ្ទាល់​។

«​នៅពេល​ក្រុមសិស្ស​វិទ្យាល័យ​ទី​ ១ របស់​យើង​ដែល​ទទួល​បាន​ចាប់ផ្ដើម​ការរៀនសូត្រ​របស់​ពួកគេ ភាគច្រើន​នៃ​ពួកគេ​គឺ​មកពី​សាលា​ផ្សេងៗ ហើយ​ខ្ញុំ​ក៏​ទទួល​បាន​មតិយោបល​ពី​អាណាព្យាបាល​ដែល​បាន​សរសើរ​ និង​ថ្លែង​អំណរគុណ​ពួកយើង​ខ្ញុំ​។ ដោយ​ពួកគាត់​បាន​ថ្លែង​ថា​លោក Chu ខ្ញុំ​មិន​ដឹង​ពួកលោក​ប្រើ​វិធី​អ្វី​នោះ​ទេ កូន​របស់​ពួក​ខ្ញុំ​ធ្លាប់​មិន​ចូលចិត្ត​រៀនសូត្រ​នោះទេ ប៉ុន្តែ​ក្រោយពី​បាន​ប្ដូរ​មក​រៀន​នៅ​សាលារៀន​លោក កូន​យើង​ខ្ញុំ​បាន​ប្រែក្លាយ​ជា​ចាប់ផ្ដើម​រៀនសូត្រ​ដោយ​ឯករាជ្យ​»​។

អ្នក​ដែល​មាន​បំណង​ចង់​ស្វែងយល់​បន្ថែម​អំពី SCIA អាច​អញ្ជើញ​ទៅ​ទស្សនា​ស្តង់​មួយ​ក្នុង​ចំណោម​ស្តង់​ជាច្រើន​របស់ SCIA នៅឯ​​ពិព័រណ៍​កុមារ និង​គ្រួសារ​លើក​ទី​ ៦ ​ដែល​ប្រព្រឹត្ត​ទៅ​​នៅក្នុង​សាល​តាំងពិព័រណ៍​កោះពេជ្រ​នៅ​ថ្ងៃទី​ ១៩ ​និង​ទី​ ២០ ចាប់ពី​ម៉ោង​​ ៨ ​ព្រឹក​ដល់​ម៉ោង​ ៨ ​យប់​។

បើសិន​អាណាព្យាបាល និង​សិស្ស​ដែល​មាន​បំណង​ចង់​ទៅ​ទស្សនា​បរិវេណ​សាលា SCIA ពួកគេ​អាច​អញ្ជើញ​ទៅ​ចូលរួម​នៅ​ថ្ងៃ​បើក​សម្ពោធ​ដែល​មាន​កម្មវិធី និង​ការសម្ដែង​ជាច្រើន​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅក្នុង​បរិវេណ​សាលារៀន​ផ្ទាល់​តែម្ដង​នៅក្នុង​មជ្ឈមណ្ឌល​ទីក្រុង​ភ្នំពេញ​ (Phnom Penh City Center) ​ចាប់ពី​ម៉ោង​ ៩ ​ព្រឹក​ដល់​ម៉ោង​ ២ ​រសៀល​នៅ​ថ្ងៃទី​ ២៦ និង ២៧ ខែ​មករា​ខាង​មុខ​នេះ​៕

លោក Anselm Chu នាយកគ្រប់គ្រង និងជានាយកសាលា SCIA