ក្នុង​ឱកាស​ទិវា​បុណ្យជាតិ​អូស្ត្រាលី ដែល​គេ​តែង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី ​២៦ ខែមករា​ជា​រៀង​រាល់​ឆ្នាំ គឺ​ត្រូវចំ​នឹង​ថ្ងៃ​សុក្រ​នេះ នៅក្នុង​ឆ្នាំនេះ​។

AISPP ដែល​ជា​គ្រឹះស្ថាន​អប់រំ​ប្រើប្រាស់​កម្មវិធី​សិក្សា​របស់​ប្រទេស​អូស្ត្រាលី តែមួយគត់​នៅ​ប្រទេស​កម្ពុជា ដោយមាន​សិស្សានុ​សិស្ស​ចម្រុះ​ជាតិ​សាសន៍ និង​គ្រូបង្រៀន​អន្តរជាតិ​សុទ្ធសាធ យើង​ទាំងអស់​គ្នា​មាន​មោទនភាព​ក្នុងការ​ចូលរួម​អបអរ សាទរ​ទិវា​បុណ្យជាតិ​អូស្ត្រាលី​ ដ៏​វិសេស វិសាល​នេះ​នៅ​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា​។

ស្ថិត​ក្នុង​ចំណោម​សាលា​អន្តរជាតិ​ជាច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​សាលា​មួយ​ដែល​មាន​ភាព​លេច​ធ្លោ​ប្លែក​ពី​គេ​នោះ គឺ​សាលា​អូស្ត្រាលី​អន្តរជាតិ​ភ្នំពេញ (AISPP)​។ AISPP គឺជា​សាលា​​ដែល​មាន​លក្ខណ​ពិសេស និង​ល្អ​ដាច់​គេ​ដោយមាន​ទីតាំងនៅ​ខណ្ឌ​ឫស្សីកែវ នា​ភាគ​ពាយព្យ​នៃ​រាជធានី​ភ្នំពេញ គឺ​ស្ថិត​នៅ​ជិត​ផ្សារ​ទំនើប Aeon2 និង​ផ្សារ​ទំនើប​បោះ​ដុំ Makro ផងដែរ​។

AISPP បាន​បើក​ដំណើរការ​ កាលពី​ខែសីហា ​ឆ្នាំ​ ២០១៧ និង​បាន​ប្រើប្រាស់​កម្ម​វីធី​សិក្សា​ស្តង់ដារ​ថ្នាក់​ជាតិ​របស់​ប្រទេស​អូស្ត្រាលី AISPP នៅ​ពេល​នេះ​បាន​ក្លាយ​ជា​បេក្ខភាព​មួយ​ក្នុងការ​ទទួល​បាន​វិញ្ញាបនបត្រ​អន្តរជាតិ​ (IB) កម្មវិធី​បឋម​សិក្សា ​(PYP) កម្មវិធី​មធ្យម​សិក្សា​(MYP) និង​កម្មវិធី​សិក្សា​កម្រិត​សញ្ញាបត្រ​ទុតិយភូមិ ​(DP)​។ ទាំង​នេះ​គឺជា​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​សាលា​នេះ​ផ្ទាល់​តែម្តង​។

AISPP មាន​គោល​បំណង​ចង់​ក្លាយ​ជា​សាលា​ដែល​មាន​ពី​កម្រិត​ថ្នាក់​សិក្សា​ដំបូង​រហូត​ទៅដល់​ថ្នាក់​ទី​១២ លំដាប់​អន្តរជាតិ និង​ជា​សាលា​ដែល​មិន​ប្រកាន់​សាសនា​ណាមួយ​ជា​ចម្បង​នោះទេ​។ ដោយ​មាន​ទីតាំង​ស្ថិតនៅ​តំបន់​មានការ​អភិវឌ្ឍ​ឆាប់​រហ័ស AISPP ត្រូវបាន​សាង​សង់ឡើង​នៅ​លើ​បរិវេណ​ដ៏​ធំ​ទូលាយ​លើ​ផ្ទៃដី​ជាង ៦ ​ហិកតា​។ បរិវេណ​របស់​សាលា​មាន​បរិយាកាស​ល្អ​ប្រសើរ បរិស្ថាន​ស្រស់​បំព្រង ហើយ​គ្រូបង្រៀន​សុទ្ធតែ​ប្រកប​ដោយ​គុណវុឌ្ឍិ និង​វិជ្ជាជីវៈ​លំដាប់​អន្តរជាតិ​។

សម្ភារ​បរិក្ខារ​ត្រូវ​បាន​បំពាក់​ថ្មី​មានគុណ​ភាព​ខ្ពស់​សម្រាប់​បម្រើ​ដល់​តម្រូវការ​សិក្សា​របស់​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ រួមទាំង​បុគ្គលិក​សិក្សា ដែល​ផ្តល់​នូវ​បរិយាកាស​ដ៏​គួរ​ឲ្យ​ចង់​សិក្សា​បំផុត​រួម​មាន​ទាំង​បន្ទប់​ហាត់ប្រាណ អាង​ហែល​ទឹក ទីលាន​លេង​​កីឡា​ផ្សេងៗ មជ្ឈមណ្ឌល​ថែទាំ និង អប់រំ​កូនក្មេង សួន​មេអំបៅ តារាង​បាល់ទាត់ សួន​បន្លែ​គ្មាន​ជាតិ​គីមី និង​សួន​ច្បារ ​ដ៏​ស្រស់ស្អាត​ជាច្រើន​កន្លែង​ទៀត​។

លោក​ស្រី​បណ្ឌិត Maxine Driscoll ដែល​កើត​និង​ធំធាត់​ចម្រើន​វ័យ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី គឺជា​ប្រធាន​ស្ថាបនិក​សាលា AISPP​។

លោក​ស្រី បាន​ខិតខំ​ប្រមូល​ផ្តុំ​ក្រុម​គ្រូ​បង្រៀន​ដែល​មាន​សមត្ថភាព​ខ្ពស់ៗ​ពី​ប្រទេស​អូស្ត្រាលី ចក្រភព​អង់គ្លេស អឺរ៉ុប ហុង​កុង នូវែល​សេឡង់ និង​សហរដ្ឋ​អាមេរិក​ជាដើម ឱ្យមក​បម្រើ​ការងារ​នៅ​សាលា AISPP​។

លោក​ស្រី​បណ្ឌិត​បាន​ថ្លែងថា​​ ៖ «យើង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅលើ​ការ​ផ្តល់​ឱ្យ​សិស្ស​នូវ​ការ​អប់រំ​ពេញ​លេញ ដើម្បី​ធានា​ថា ​ពួក​គេ​រៀន​សូត្រ​បាន​យល់ដឹង​ជ្រៅជ្រះ​។ លើសពី​ការ​សិក្សា​តាម​កម្មវិធី​សិក្សា​ក្នុង​ថ្នាក់ សាលា​ក៏​មាន​បន្ថែម​នូវ​មុខ​ជំនាញ និង​ទំនៀម​ទម្លាប់ និង​ការ​អប់រំ​ផ្នែក​ស្មារតី​ដែល ជា​គ្រឹះ​សំខាន់​ចាំបាច់​នៃ​ការ​លូត​លាស់​ផ្នែក​បញ្ញា​ស្មារតី និង​ឆ្ពោះ​ទៅ​រក​ភាព ជោគជ័យ​នៅក្នុង​សតវត្សរ៍​ទី​២១​នេះ»។

ជា​ការ​ពិត​ណាស់​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ចំណុច​កណ្តាល​នៃ​អ្វីៗ​ដែល​យើង​ធ្វើ​ទាំងអស់​។ យើង​ផ្តល់​មេរៀន​ជា​ភាសា​អង់គ្លេស និង​ភាព​ចម្រុះ​នៃ​វប្បធម៌​ខ្មែរ នៅ​ក្នុង​ថ្នាក់រៀន​គ្រប់​កម្រិត​សិក្សា​ទាំង​អស់​។

មាតាបិតា ឬ​ក្រុមគ្រួសារ​មិន​ចាំបាច់​បញ្ជូន​កូនៗ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ទទួល​បាន​ការ​អប់រំ​លំដាប់​ពិភពលោក​ទៀត​ទេ​។

AISPP ធានា​ផ្តល់​ជូន​នូវ​គុណភាព​សិក្សា​ត្រឹមត្រូវ​តាម​ស្តង់ដារ​កម្មវិធី​សិក្សា​ស្តង់ដារ​ថ្នាក់​ជាតិ​របស់​ប្រទេស​អូស្ត្រាលី លើ​មុខវិជ្ជា ភាសា​អង់គ្លេស គណិតវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម វិទ្យាសាស្ត្រ សីលធម៌ សិល្បៈ ការ​អប់រំ​សុខភាព និង​រាង​កាយ ការ​គិត​ស៊ីជម្រៅ និង​គំនិត​ច្នៃ​ប្រឌិត ការ​យល់​ដឹង​​ពី​សមត្ថភាព​ផ្ទាល់​ខ្លួន និង​សង្គម និង​សមត្ថភាព​អន្តរ​វប្បធម៌​ជាដើម​។

សាលា AISPP ផ្តោត​សំខាន់​ទៅលើ​សមត្ថភាព​ទូទៅ​ចំនួន​ ៧៖

អក្ខរកម្ម​

សិស្ស​ជា​អ្នកចេះ​អក្សរ​ច្បាស់លាស់​នឹង​ក្លាយជា​ធនធាន​មនុស្ស​ដ៏​ពូកែ នៅ​ពេល​ដែល​ពួកគេ​ទទួលបាន​នូវ​ការ​អភិវឌ្ឍ​ចំណេះដឹង​ជំនាញ​ក្នុង​ការ​បកប្រែ និង​ការប្រើប្រាស់​ភាសា​ដ៏​មាន​ភាព​ប៉ិន​ប្រសប់ សម្រាប់​ការ​សិក្សា ទំនាក់​ទំនង​ទាំង​​ក្នុង ឬ​ក្រៅ​សាលារៀន និង​សម្រាប់​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ក្នុង​សង្គម​។

ផ្នែក​លេខ​

ជំនាញ​លេខ​ពាក់ព័ន្ធ​ជាមួយ​ការ​ដែល​អាច​ឲ្យ​សិស្សានុសិស្ស​ចូលរួម​ក្នុង​ការ​ស្គាល់ និង​យល់ដឹង​ពី​តួនាទី​របស់​គណិតវិទ្យា នៅក្នុង​ពិភពលោក និង​មាន​និស្ស័យ​ផ្នែក​វិទ្យាសាស្ត្រ ព្រម​ទាំង​សមត្ថភាព​ក្នុងការ​ប្រើ​ប្រាស់​ចំណេះដឹង និង​ជំនាញ​គណិតវិទ្យា សម​ស្រប​តាម​គោល​បំណង​ច្បាស់​លាស់​។

សមត្ថភាព​ឌីជីថល​

សិស្ស​មាន​ការ​អភិវឌ្ឍ​សមត្ថភាព​ឌីជីថល​ខណៈ​ពេល​ដែល​ពួក​គេ​រៀន​ប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចូល​ទៅ​ប្រើ​ប្រាស់ ការបង្កើត និង​ការ​ប្រាស្រ័យ​ទាក់ទង​ផ្នែក​ព័ត៌មានវិទ្យា និង​គំនិត​ដោះស្រាយ​បញ្ហា ព្រម​ទាំង​ធ្វើ​ការ​សហ​ប្រតិបត្តិការ​គ្នា​ក្នុង​ការ​សិក្សា​រៀនសូត្រ​គ្រប់មុខ​វិជ្ជា​នៅ​សាលា ហើយ​លើស​ពី​នេះ​ទៅទៀត​គឺ​នៅក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​។

ការ​ត្រិះរិះ​ពិចារណា​ស៊ី​ជម្រៅ និង​ការ​ច្នៃ​ប្រឌិត​

សិស្ស​បាន​ទទួល​ការ​បណ្តុះ​បណ្តាល សមត្ថភាព​ក្នុងការ​ត្រិះរិះ​ពិចារណា​ស៊ី​ជម្រៅ និង​ការ​ច្នៃ​ប្រឌិត​ខណៈ​ពេល​ដែល​ពួក​គេ​បាន​រៀន​បង្កើត និង​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ចំណេះដឹង​បញ្ជាក់​ពី​គំនិត និង​លទ្ធភាព​ស្វែងរក​ការ​ពិចារណា​ទៅលើ​ជម្រើស​ផ្សេងៗ និង​ដំណោះ​ស្រាយ​បញ្ហា​។

សមត្ថភាព​ផ្ទាល់​ខ្លួន និង​សង្គម​

​សិស្ស​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់​ខ្លួន និង​សង្គម នៅ​ពេល​ដែល​ពួក​គេ​បាន​រៀន ដើម្បី​យល់​ពី​ខ្លួន​ឯង និង​អ្នកដទៃ និង​ការ​គ្រប់គ្រង​ទំនាក់​ទំនង​ជីវិត​ការងារ និង​ការ​រៀន​សូត្រ​របស់​ពួក​គេ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​។ សមត្ថភាព​ទាំង​នេះ​ទាក់ទង​ទៅ​នឹង​សិស្ស​នៅ​ក្នុង​ការ​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ​ជា​ច្រើនបែប​រួម​ទាំង​ការ​ទទួល​ស្គាល់ និង​ការ​គ្រប់​គ្រង​អារម្មណ៍​។

ការ​យល់​ដឹង​ប្រកប​ដោយ​ក្រម​សីលធម៌​

​សិស្ស​មានការ​យល់ដឹង​មាន​ក្រម​សីល​ធម៌​នៅ​ពេល​ពួកគេ​ព្យាយាម​កំណត់​​អត្តសញ្ញាណ និង​ពិចារណា​លើ​ដើម​កំណើត​នៃ​គុណ​តម្លៃ សីលធម៌ និង​បុគ្គលិកលក្ខណៈ ដូចជា​ភាព​ស្មោះត្រង់ ភាព​អត់ធ្មត់ ការយល់​ចិត្ត និង​ការ​គោរព​ចំពោះ​អ្នកដទៃ និង​យល់​ពី​វិធីសាស្ត្រ​វែកញែក​រកហេតុ​ផល​អាច​ជួយ​ដល់​ការវិនិច្ឆ័យ​ប្រកប​ដោយ​ក្រម​សីលធម៌​ខ្ពស់​បាន​។

ការ​យល់​ដឹង​ប្រកប​ដោយ​ក្រម​សីល​ធម៌​នាំ​ឲ្យ​សិស្ស​អាច​កសាង​ទស្សន​វិស័យ​ក្រម​សីល​ធម៌​ផ្ទាល់​ខ្លួន សីលធម៌​សង្គម និង​ទស្សន​វិស័យ​យ៉ាង​រឹងមាំ ដែល​ជួយ​ឲ្យ​ពួក​គេ​គ្រប់គ្រង​បរិបទ​ទាំង​ជម្លោះ និង​ភាព​មិន​ច្បាស់​លាស់ និងការ ​អភិវឌ្ឍ​ការ​យល់​ដឹង​អំពី​ឥទ្ធិពល និង​អាកប្បកិរិយា​របស់​ពួកគេ​ទៅលើ​អ្នក​ដទៃ។

ការ​យល់​ដឹង​អំពី​អន្តរ​វប្បធម៌

សិស្ស​បង្កើន​ការ​យល់​ដឹង​អំពី​អន្តរ​វប្បធម៌ និង​គោល​គំនិត​ទូលំទូលាយ​ខ្នាត​អន្តរជាតិ នៅ​ពេល​ដែល​ពួក​គេ​រៀន​ឲ្យ​តម្លៃ​វប្បធម៌ ភាសា​និង​ជំនឿ​របស់​ពួក​គេ​ផ្ទាល់ រួម​ជាមួយ​នឹង​វប្បធម៌ ភាសា​និង​ជំនឿ​របស់​អ្នក​ដទៃ​ទៀត​។ ពួក​គេ​នឹង​យល់​ដឹងថា តើ​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន អត្តសញ្ញាណ​ក្រុម និង​អត្តសញ្ញាណ​ជាតិ ត្រូវបាន​លេច​ជា​រូបរាង​ឡើង​ដោយ​របៀប​ណា​? ហើយក៏​យល់​ដឹង​ដែរ​ថា​វប្បធម៌ គឺជា​អថេរ​ដែល​អាច​ផ្លាស់ប្តូរ​បាន​ជា​និច្ច​។

​លោកស្រី Driscoll បាន​សន្និ​ដ្ឋាន​ថា​ ៖ «​ក្នុង​ចំណោម​សាលារៀន​អន្តរជាតិ​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ យើង​មាន​ជំហរ​ដ៏​រឹងមាំ​ដោយ​មាន​កម្មវិធីសិក្សា​ហ្មត់ចត់ និង​គ្រូ​បង្រៀន​ដែល​មាន​សមត្ថ​ភាព​ខ្ពស់​។ ប្រព័ន្ធ​សាកល្បង​សមត្ថភាព​របស់​យើង​ត្រូវ​បាន​រៀបចំ​យ៉ាង​ល្អិតល្អន់​ឡើង​ស្ថិត​នៅ​ក្រោម​ប្រធាន​បទ​សំខាន់។ ប្រព័ន្ធ​ទាំងនេះ​រួម​បញ្ចូល​ការផ្តល់​ការ​វាយតម្លៃ​ស៊ីជម្រៅ និង​ត្រូវបាន​គេ​រចនា​ឡើង​ជាមួយ​នឹង​លក្ខណៈ​សំខាន់ៗ ដូច​ជា ភាព​ចាំបាច់ ភាព​ច្នៃប្រឌិត និរន្តរភាព និង​ការផ្លាស់​បាន​។ ការធ្វើ​បែបនេះ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្តោត​ចំ​ណាប់​អារម្មណ៍​ទៅលើ​សង្គម​ជាក់ស្តែង​ទៅលើ​អ្វីដែល​សិស្ស​កំពុង​រៀន​»​។

ដោយ​មាន​សិស្ស​បឋមសិក្សា​ចាប់ពី​ថ្នាក់​សិក្សា​ដំបូង​ទៅដល់​ថ្នាក់​ទី​៦​បាន​ចុះឈ្មោះ​ចូលរៀន​ហើយ​នោះ​សាលា AISPP នឹង​បើកទ្វារ​ទទួល​ចុះឈ្មោះ​ដល់​សិស្ស​មធ្យមសិក្សា​នៅ​ខែសីហា​ឆ្នាំ​ ២០១៨​ នេះ​។

សូម​អញ្ជើញ​លោក លោកស្រី​មក​លេង និង​ទស្សនា​សាលា​របស់​យើង​នៅ​ថ្ងៃទី​១១​ខែកុម្ភៈ​ខាងមុខនេះ​។ លោក​លោកស្រី​អាច​ជួប​ជាមួយ​លោក​គ្រូ អ្នកគ្រូ​បង្រៀន​ខណៈពេល​ដែល​កូនៗ​របស់​​លោកអ្នក​សប្បាយ​រីករាយ​នឹង​ការ​គូរ​គំនូរ​លើ​មុខការ​ជិះ​កូន​សេះ ​ការលេង​ហ្គេម​និង​សកម្មភាព​ផ្សេង​ទៀត​។

ទស្សន​វិស័យ​

AISPP នឹង​ចម្រាញ់​ចេញ​នូវសក្ដានុ​ពល​ដ៏​ធំ​សម្បើម​ដែលមាន​នៅក្នុង​ខ្លួន​កុមារ​គ្រប់ៗ​គ្នា​ដើម្បី​ផ្តល់នូវ​ឥទ្ធិពលវិជ្ជ​មាន​សម្រាប់​ពិភព​លោក​របស់​ពួកគេ។

បេសកកម្ម​

យើង​គឺជា​សហគមន៍​ចម្រុះ​មួយ​ដែល​​ពោរពេញ​ទៅ​ដោយ​បញ្ញវន្ត​ដែល​អាច​​គិត​បាន​ស៊ីជម្រៅ​និង​ប្រកប​ដោយ​ភាព​​ច្នៃប្រឌិត​និង​មាន​ឆន្ទៈ​ក្នុង​ការ​បង្កើត​សាលា​លំដាប់​ពិភពលោក​នៅ​កម្ពុជា​ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការ​របស់​អ្នក​សិក្សា​ក្នុង​សតវត្សរ៍​ទី​២១​និង​ដើម្បី​ភាព​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន​និង​អនាគត។

ទស្សន​វិជ្ជា​

AISPP ទទួល​ស្គាល់​ថា​ សាលារៀន​ដែល​ជោគជ័យ​នាពេល​បច្ចុប្បន្ន​នេះ​មាន​ទំនួល​ខុស​ត្រូវ​យ៉ាង​ធំ​ធេង​ក្នុង​ការ​អប់រំ​សិស្ស​ជំនាន់ Alpha និង​ជំនាន់ Z សម្រាប់​អនាគត​របស់​ពួកគេ​។

​ហេតុ​ដូច្នេះ AISPP បាន​ប្តេជ្ញាចិត្ត​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់​សិស្សរ​បស់​ខ្លួន​ជាមួយ​នឹង​ឆន្ទៈ​ដ៏​មុតមាំ​ភាព​ស្វិត​ស្វាញ​ការ​ច្នៃ​ប្រឌិត​និង​ការតស៊ូ​។​ដើម្បី​អនុវត្ត​ការទទួលខុសត្រូវ​ដ៏​ធំ​នេះ AISPP ជឿជាក់​យ៉ាង​មុតមាំ​ថា​ យើង​ត្រូវ​ផ្តោត​ការ​ខិតខំ​របស់​យើង​លើ​វិស័យ​ចំនួន​៤​ដូច​ខាង​ក្រោម​៖

១-​សិស្សានុសិស្ស​

AISPP ខិតខំ​ស្វែងយល់​ពី​ធម្មជាតិ​របស់​កុមារ​គ្រប់ៗ​រូប​និង​ផ្តល់នូវ​ការ​បង្រៀន​​ដោយ​ផ្តោតលើ​ការអភិវឌ្ឍ​របស់​សិស្សានុសិស្ស​ម្នាក់ៗ​។​ រាល់​ពេលដែល​សិស្ស​ចំណាយពេល​នៅ​សាលារៀន​គឺ​ពួក​គេ​នឹង​ទទួលបាន​ការ​ផ្ដល់ឱកាស​ដ៏​វិសេសវិសាល​ដើម្បី​រៀនសូត្រ​និង​ការ​ប្រកួតប្រជែង​។​ យើង​ប្តេជ្ញា​នឹងធ្វើ​ការ​ផ្លាស់ប្តូរ​ដោយ​មិន​ប្រើប្រាស់​វិធីសាស្ត្រ​តាមបែប​ប្រពៃណី​នៃ​ការបង្រៀន​កុមារ​ទាំង​អស់​តាម​វិធី​ដូចៗ​គ្នា​និង​ជាមួយ​កម្មវិធីសិក្សា​ដូចៗ​គ្នា​នោះទេ​។

​ការ​យក​ចិត្ត​ទុក​ដាក់​លើ​តម្រូវការ​សិក្សា​នៃ​ក្មេង​នីមួយៗ​និង​ធានា​នូវ​ការរៀនសូត្រ​តាម​របៀប​ខុសៗ​គ្នា​របស់​បុគ្គល​ម្នាក់ៗ ​និង​ ភាព​ឆ្លាត​វៃ​ជា​ច្រើន​បែប​សុទ្ធ​តែ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​របស់​យើង​ក្នុង​ការ​ធានា​នូវ​វិធីសាស្ត្រ​បង្រៀន​ប្រកប​ដោយ​ការ​ពញ្ញាក់​ស្មារតី​លើកទឹកចិត្ត​មាន​គោល​ដៅ​ច្បាស់​លាស់​និង​យកចិត្តទុកដាក់​លើ​កុមារ​គ្រប់រូប​។​

២-​គ្រូ​បង្រៀន​

AISPP ជឿជាក់​ថា​ គុណភាព​នៃ​គ្រូ​បង្រៀន​របស់​យើង​គឺមាន​ភាព​លើស​លប់​។​ យើង​បាន​ជ្រើស​រើស​គ្រូបង្រៀន​ដែល​មាន​គុណ​សម្បត្តិ​គ្រប់គ្រាន់​លំដាប់​អន្ដរជាតិ​ដើម្បី​ផ្តល់នូវ​កម្មវិធី​ដ៏​ល្អ​បំផុត។ ​គ្រូ​បង្រៀន​របស់​យើង​គឺជា​អ្នក​ដឹក​នាំ​គំនិត​ដែល​មាន​ភាព​ស្វាហាប់​និង​ជា​អ្នក​ដែល​ពោរពេញ​ដោយ​ការចង់​ចេះ​ចង់​ដឹង។​

បុគ្គលិក​លក្ខណៈ​នេះ​នឹង​នាំ​ឲ្យ​ពួក​គេ​​បណ្តុះ​ការចេះ​ឆ្ងល់​ការចង់​យល់ដឹង​ពី​ពិភព​លោក​នៅក្នុង​ចំណោម​សិស្សា​នុសិស្ស​របស់​ពួក​គេ​ដែរ​។​ ពួក​គេ​មាន​ឆន្ទៈ​ក្នុង​ការ​ផ្តល់​ការ​រៀន​សូត្រ​យ៉ាង​សកម្ម​ប្រកប​ដោយ​ការ​លើក​ទឹក​ចិត្ត​ថែម​ទាំង​ផ្តល់​ការងារ​វាយតម្លៃ​ឲ្យ​សិស្ស​អនុវត្ត​ដោយ​សមស្រប​។

៣-​គុណ​តម្លៃ​ការ​ទទួល​ខុស​ត្រូវ​និង​ផ្នត់​គំនិត​ជា​សកល

AISPP ជឿ​ជាក់​ថា​ការ​អប់រំ​នៅ​ក្នុង​សតវត្សរ៍​ទី ​២១ ​ទទួល​ស្គាល់​សារៈ​សំខាន់​នៃ​តម្លៃ​សង្គម​និង​ទំនួល​ខុសត្រូវ​សង្គម។​កម្មវិធី​បញ្ញា​ស្មារតី​ កម្មវិធី​សង្គម​និង​ផ្លូវ​ចិត្ត ការ​ធ្វើ​អំពើ​ល្អ​តាម​រយៈ​កម្មវិធី​សេវា​សហគមន៍​ផ្សេងៗ​និង​ការ​អភិវឌ្ឍ​សិស្សា​នុសិស្ស​ឲ្យ​មាន​ការ​គិត​ទូលំ​ទូលាយ​ជាស​កល​នៅ​គ្រប់​កម្មវិធី​ប្រចាំ​ថ្ងៃ​របស់​យើង​។

៤-​បរិយាកាស​សិក្សា

AISPP ជឿជាក់​យ៉ាង​មុតមាំ​ថា​បរិយាកាស​គឺជា​គ្រូ​បង្រៀន​ទី​៣ ​ដូច​នេះ​ហើយ​បាន​ជា​សាលា​មាន​មោទនភាព​ក្នុងការ​ផ្តល់​ជូន​នូវ​ទីធ្លា​និង​បរិស្ថាន​សិក្សា​យ៉ាង​ស្រស់​បំព្រង​កន្លែង​សិក្សា​មាន​ភាព​ច្នៃ​ប្រឌិត​បែប​សតវត្សរ៍​ទី​ ២១ និង​បរិយាកាស​រៀនសូត្រ​ដែល​ផ្តោត​លើ​ទិដ្ឋភាព​តំបន់​និង​ទិដ្ឋភាព​ពិភពលោក​នៃ​ផែនដី​និង​មនុស្ស​ជាតិ​តែ​មួយ​៕​

ទំនាក់​ទំនង និង​ព័ត៌មាន​ពិស្តារ​ចូល​ទៅ កាន់​គេហទំព័រ www.aispp.edu.kh ឬ ​ទូរស័ព្ទ​លេខ​ ៖​ 092 111 136។