ទស្សនវិស័យ សេដ្ឋកិច្ច និង​ទីផ្សារ​របស់​ប្រទេស​កម្ពុជា​នៅតែ​មាន​ភាពរឹងមាំ​សម្រាប់​ឆ្នាំ​ ២០១៩ និង​ឆ្នាំ​បន្តៗ​ទៅ​មុខ​ទៀត​។ ការកើនឡើង​នៃ​ប្រាក់​ចំណូល និង​ទ្រព្យធន​រួម​ជាមួយ​នឹង​កំណើន​ប្រជាជន​បាន​ផ្តល់​ឱកាស​យ៉ាង​ធំ​ជុំវិញ​ការរីកចម្រើន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​។

Mr David Nutman CEO of Prudential (Cambodia) Life Assurance PLC

ទីផ្សារ​ធានា​រ៉ាប់រង​មិន​ទាន់​មាន​ភាព​ធំ​ទូលាយ តែ​មាន​ការកើនឡើង​ចំពោះ​តម្រូវការ​របស់​ប្រជាជន​ក្នុង​ស្រុក ។ ការកើនឡើង​នូវ​ទំនុកចិត្ត​លើ​ក្រុមហ៊ុន​ធានារ៉ាប់រង ព្រម​ទាំង​ការយល់ដឹង​ច្រើន​ជាង​មុន​របស់​អតិថិជន​អំពី​អត្ថប្រយោជន៍​នៃ​សេវា​ធានារ៉ាប់រង​នឹង​អាច​ធ្វើ​អោយ​មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​នៃ​ទីផ្សារ​ក្នុង​វិស័យ​នេះ​។ Mr David Nutman CEO of Prudential (Cambodia) Life Assurance PLC

Mr. Guillaume Perdon CEO of Bred Bank Cambodia

យោង​តាម​ការប៉ាន់​ប្រមាណ​ជា​ផ្លូវការ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​នៅ​រក្សា​កំណើន​រឹងមាំ​គឺ​ក្នុង​អត្រា​ប្រមាណ ៧ ​ភាគរយ​សម្រាប់​ឆ្នាំ​ ២០១៩​។ ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំណើន​នេះ Bred Bank Cambodia ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ក៏​ដូចជា​សេវាកម្ម​​មិនមែន​ហិរញ្ញវត្ថុ​ដល់​បុគ្គល និង​ក្រុមហ៊ុន​នានា​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​របស់​ខ្លួន​។ ចាប់ផ្តើម​ជាមួយ Bred រីកចម្រើន​ជាមួយ Bred​។ Mr. Guillaume Perdon CEO of Bred Bank Cambodia

Dr. Soeung Morarith CEO of CHIEF (CAMBODIA) COMMERCIAL BANK PLC.

ប្រទេស​កម្ពុជា​ទទួល​បាន​នូវ​អត្រា​កំណើន​សេដ្ឋកិច្ច ៧,៦ ភាគរយ​ក្នុង​រយៈពេល​ជាង​ ២ ​ទសវត្សរ៍​មក​នេះ​ដោយ​គ្មាន​អាក់ខាន​ឡើយ​។ ដោយ​ផ្អែក​ទៅ​លើ​វិស័យ​ធនាគារ និង​តម្រូវ​ការវិនិយោគ​ក្នុងស្រុក​កើនឡើង ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដទៃ​ទៀត​ដូចជា​មីក្រូហិរញ្ញវត្ថុ​ទទួល​បាន​ផលចំណេញ​យ៉ាងច្រើន​ដែល​ធ្វើឲ្យ​មាន​ការ​ទាក់ទាញ​អ្នក​វិនិយោគទុន និង​ឈាន​ទៅ​រក​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​ទៅ​លើ​វិស័យ​នេះ​។ ទាំងអស់​នេះ​ឆ្លុះបញ្ចាំង​នូវ​ការកើនឡើង​យ៉ាង​ខ្លាំង​ទៅ​លើ​ទ្រព្យសកម្ម​, ឥណទាន​, ប្រាក់​បញ្ញើ​, តម្រូវការ​ប្រាក់កម្ចី​ និង​សេវាកម្ម​ធនាគារ​ផ្សេង​ទៀត​។ យោង​តាម​ការ​ព្យាករ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ថ្មីៗ​នេះ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​កើនឡើង​រហូត​ដល់ ៧,២៥ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៨ ​ជាមួយ​នឹង​អតិផរណា​ទាប​។ យើង​រំពឹង​ថា​ទស្សនវិស័យ​ហិរញ្ញវត្ថុ​ ឬ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០១៩ នឹង​នៅតែ​រឹងមាំ​យូរអង្វែង​។ Dr. Soeung Morarith CEO of CHIEF (CAMBODIA) COMMERCIAL BANK PLC.

Mr Tomas Pokorny CEO of PiPay

“ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់​បន្ត​ទៅ​ទៀត ហើយ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​នឹង​រួម​ចំណែក​ខ្លាំង​ដល់​ដំណើរ​លូតលាស់​សេដ្ឋកិច្ច​នោះ​។ ខណៈ​ដែល​ក្រុមហ៊ុន​ក្នុង​តំបន់ និង​ពិភពលោក​កំពុង​សម្លឹង​ចង់​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​វា​សំខាន់​ណាស់​ដែល​ក្រុមហ៊ុន​ក្នុង​ស្រុក​ដូចជា ផាយ ផេ ជាដើម ត្រូវ​បន្ត​អភិវឌ្ឍ​ខ្លួន ដើម្បី​បំពេញ​តាម​តម្រូវការ និង​លក្ខខណ្ឌ​ក្នុង​ស្រុក​។ តាមរយៈ​ភាព​ជា​ដៃគូ​លំដាប់​អន្តរជាតិ​ជាមួយ​នឹង Alipay និង Union Pay ដូច្នេះ​យើង​ស្ថិត​ក្នុង​ជំហរ​មួយ​ដែល​សមស្រប​ក្នុង​ការ​ធ្វើការ​ជាមួយ​នឹង​តួអង្គ​ខ្លាំង​បំផុត​ក្នុង​អាជីវកម្ម​នេះ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​មនុស្ស​គ្រប់​គ្នា​ក្នុង​ការ​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​”​។ Mr Tomas Pokorny CEO of PiPay

Mr. Anthony Galliano Group CEO Cambodian Investment Management Holdings

ប្រទេស​កម្ពុជា​មាន​ជំហរ​រឹងមាំ​ក្នុង​ការបន្ត​ការរក្សា​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧ ​ភាគរយ​តាមរយៈ​សកម្មភាព​យ៉ាង​មមាញឹក​ខាង​ការសាងសង់ ភាព​សម្បូរ​ការងារ និង​ការវិនិយោគ​ពី​បរទេស ជាពិសេស​ពី​ប្រទេស​ចិន​។ ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​អំពី​ការប្រែប្រួល​តម្លៃ​ដែល​អាច​ធ្លាក់​ចុះ​ចំពោះ​តម្លៃ​អចលនទ្រព្យ អតិផរណា​ប្រាក់​ឈ្នួល​បន្ត​កើនឡើង ហើយ​នឹង​អាច​កើត​មាន​បន្ត​ទៀត​នូវ​ចំណាត់ការ​របស់​បណ្តា​រដ្ឋាភិបាល​បរទេស​។ ទិដ្ឋភាព​ក្រៅពី​នេះ​គឺ​សុទ្ធ​តែ​ពោរពេញ​ទៅ​ដោយ​សុទិដ្ឋិនិយម​លើកលែង​តែ​មាន​ហេតុការណ៍​ជា​សកល​ណា​មួយ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ទៅ​ដល់​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​»​។ Mr. Anthony Galliano Group CEO Cambodian Investment Management Holdings

Mr. SHIN Chang Moo President of PPCBank

យើង​មាន​អារម្មណ៍​វិជ្ជមាន​អំពី​ការរីក​លូតលាស់​ជា​បន្តបន្ទាប់​របស់​យើង​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​។ ការវិនិយោគ​ឡើង​វិញ​នឹង​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​វិស័យ​ពាណិជ្ជកម្ម​ដទៃ​ទៀត​ និង​បណ្តា​គ្រួសារ​វណ្ណៈ​កណ្តាល​។ វិស័យ​ធនាគារ​នឹង​រក្សា​នូវ​កំណើន​ដែល​មាន​លំនឹង ទោះបី​ជា​មាន​គូប្រកួត​ប្រជែង​ច្រើន​ជាង​មុន​នៅក្នុង​ទីផ្សារ​ក៏ដោយ​។ ប្រជាជន​កាន់តែ​ច្រើន​មាន​ការ​បើកចំហ​ចំពោះ​និន្នាការ​ថ្មីៗ​មាន​ការ​សម្រប​ខ្លួន​នឹង​សេវាកម្ម​ធនាគារ​ឌីជីថល​ជាដើម ខណៈ​ដែល​ពួកគេ​ស្វែងរក​ភាព​ងាយស្រួល និង​បទពិសោធ​ល្អៗ​។ ធនាគារ PPC តែងតែ​ឈរ​ឈាន​មុខ​នៅក្នុង​វិស័យ​ធនាគារ​ជា​អ្នក​នាំ​មក​នូវ​ផលិតកម្ម​សេវាកម្ម​បង្កើត​ថ្មី ទាំង​នៅ​លើ​អនឡាញ និង​នៅ​ខាង​ក្រៅ​ដោយ​នៅ​តែ​បន្ត​រក្សា​សុវត្ថិភាព​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ហានិភ័យ​ក្នុង​ប្រតិបត្តិការ​»​។ Mr. SHIN Chang Moo President of PPCBank

Mr. Ong Teong Hoon Shareholders’ Representative Phillip Capital

យើង​មាន​សុទិដ្ឋិនិយម​ដោយ​ប្រុងប្រយ័ត្ន​សម្រាប់​ឆ្នាំ 2019 នៅពេល​សម្ទុះ​នៃ​កំណើន​ល្អប្រសើរ​ជាង​មុន​សម្រាប់​ក្រុមហ៊ុន​របស់​យើង ទោះបី​ជា​ភាពមិន​ច្បាស់លាស់​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​អ្វី​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ (EBA)”​យ៉ាង​ណា​ក៏ដោយ​។ ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ការវិនិយោគ​ធំ​បំផុត​របស់ Phillip Capital Group គឺ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ទឹកប្រាក់​ជាង ១០០ លាន​ដុល្លារ​ក្នុង​ចំណោម ១៧ ប្រទេស​ដែល​យើង​កំពុង​ប្រតិបត្តិការ​។ វា​ឆ្លុះបញ្ចាំង​ពី​ទស្សនវិស័យ​លើ​ការរំពឹង​ទុក​​រយៈពេល​វែង​របស់​យើង​ចំពោះ​ប្រទេស​កម្ពុជា​៕ Mr. Ong Teong Hoon Shareholders’ Representative Phillip Capital

Mr Tondy Suradiredja CEO of CAMBODIA LIFE INSURANCE PLC.

ឧស្សាហកម្ម​ធានារ៉ាប់រង​បាន​កំពុង​បន្ត​កើនឡើង​ជា​រៀងរាល់​ឆ្នាំ ជាក់ស្តែង​កើន ២៧ ​ភាគរយ នៅក្នុង​ឆ្នាំ​ ២០១៧ ដោយ​រួមចំណែក ០,៣ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប នេះ​បើ​យោង​តាម​សមាគម​ធានារ៉ាប់រង​កម្ពុជា (​សធក)​។ វា​ឆ្លុះបញ្ចាំង​ពី​ក្រុមហ៊ុន និង​ក្រុមគ្រួសារ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​យល់​ដឹង​អំពី​ការគ្រប់គ្រង​ហានិភ័យ​ជាមួយ​នឹង​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​សេវា​នេះ​។ នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ឆ្ពោះ​ទៅ​រក​ការរីកចម្រើន​ប្រកប​ដោយ​និរន្តរភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា​។ ខ្ញុំ​ជឿ​យ៉ាង​មុតមាំ​ថា ទីផ្សារ​នេះ​នឹង​បន្ត​មាន​សក្តានុពល​ដ៏ធំធេង​បន្ថែម​ទៀត​ដែល​ត្រូវ​បម្រើ​នាពេល​អនាគត ហើយ​ក្រុមហ៊ុន ខេមឡៃហ្វ បាន​ប្តូរ​ទិសដៅ​របស់​ខ្លូន​រួចរាល់​ហើយ​ក្នុង​ការ​បម្រើ​ដល់​គ្រប់​គ្រួសារ​កម្ពុជា​ទាំងអស់​។ Mr Tondy Suradiredja CEO of CAMBODIA LIFE INSURANCE PLC.

Mr. Phok Ratha General Manager of DaraPay

“​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់នៅ​, ការប្រកប​កិច្ចការងារ​, ការធ្វើដំណើរ​, ឥរិយាបថ​នៃ​ការទិញ​ទំនិញ​, ​និង​ទំនាក់ទំនង​របស់​មនុស្ស​រវាង​គ្នា​ និង​គ្នា​។ តារាផេ ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហរិញ្ញវត្ថុ​ដែល​តែងតែ​ពាំ​នាំនូវ​បច្ចេកវិទ្យា​ថ្មី និង​ប្រកប​ដោយ​ការច្នៃប្រឌិត​ខ្ពស់ ដើម្បី​ដោះស្រាយ​តម្រូវការ​នានា​របស់​អតិថិជន​។ ដោយឡែក​ឆ្នាំ​ ២០១៩ នេះ​យើង​នឹង​បន្ថែម​ដំណោះស្រាយ​ហរិញ្ញវត្ថុ​ថ្មីៗ​បន្ត​ទៀត​ដែល​មាន​ភាពទំនើប​ផ្តល់​ទំនុកចិត្ត​ខ្ពស់​, និង​ប្រកប​ដោយ​ភាពងាយស្រួល​បំផុត​ជូន​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​។ ” Mr. Phok Ratha General Manager of DaraPay