សណ្ឋាគារ ខតថ៏យ៉ាដម៉ារីយ៉ត ​សៀមរាប​រីស៊ត ជា​សណ្ឋាគារ​ដែល​បាន​រចនា​ឡើង​តាម​បែប​ស្ថាបត្យកម្ម​ខ្មែរ​ទាន់​សម័យ​រួម​ជាមួយ​នឹង​ភាព​ច្នៃប្រឌិត​ដ៏ល្អ​ឥតខ្ចោះ​នៃ​កន្លែង​សម្រាកលំហែ ក្លឹប​កម្សាន្ត​កុមារ បារ​នៅ​លើ​ដំបូល ជាពិសេស​បន្ទប់​នីមួយៗ​ត្រូវ​បាន​តុបតែង​លំនាំ​សហ​សម័យ​ទំនើប​ដែល​នាំ​មក​នូវ​ប្រណិតភាព និង​ជម្រើស​ដ៏សម្បូរបែប ដើម្បី​បង្កើន​បទពិសោធន៍​នៃ​ដំណើរ​កម្សាន្ត​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។

សណ្ឋាគារ ខតថ៏យ៉ាដម៉ារីយ៉ត ​សៀមរាប គឺជា​ទីតាំង​ដ៏ល្អ​បំផុត​សម្រាប់​ស្វែងរក​អ្វី​ដែល​មិនអាច​បំភ្លេច​បាន​នៅ​ក្នុង​ព្ររាជាណាចក្រ​អច្ឆរិយៈ​។

ក្នុង​ឱកាស​អបអរសាទរ​គម្រប់​ខួប ១ ​ឆ្នាំ​របស់​សណ្ឋាគារ​ ខតថ៏យ៉ាដម៉ារីយ៉ត ​សៀមរាប​ រីស៊ត, យើង​ខ្ញុំ​ផ្តល់​ជូន​កម្មវិធី​ពិសេស​កញ្ចប់​ស្នាក់នៅ​នា​ចុង​​សប្តាហ៍​សម្រាប់​លោកអ្នក​! ដើម្បី​ឲ្យ​ការសម្រាក​លំហែ​ពោរពេញ​ទៅ​ដោយ​របក​គំហើញ​ថ្មី និង​ភាព​សប្បាយ​រីករាយ​នោះ​, កញ្ចប់​ស្នាក់នៅ​នា​ចុង​សប្តាហ៍​គឺ​សាកសម​បំផុត​សម្រាប់​ភ្ញៀវ​ដែល​ចូលចិត្ត​ការ​សម្រាក​ឆ្ងាយ​ពី​ទីក្រុង​ជាមួយ​នឹង​តម្លៃ​ត្រឹមតែ ១០៥ ​ដុល្លារ​ប៉ុណ្ណោះ​! យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្លួនឯង និង​​មនុស្ស​ជា​ទីស្រលាញ់​របស់​អ្នក​ក្នុង​វិស្សមកាល​ដែល​មិន​អាច​បំភ្លេច​បាន​នៅឯ​សណ្ឋាគារ ខតថ៏យ៉ាដម៉ារីយ៉ត ​សៀមរាប​រីស៊ត​។

កញ្ចប់​ស្នាក់នៅ​នា​ចុង​​សប្តាហ៍​មាន​រួមបញ្ចូល​ដូចជា​៖

• អាហារ​ពេលព្រឹក​ជា​រៀងរាល់​ថ្ងៃ​សម្រាប់​ ២ ​នាក់

• បញ្ចុះតម្លៃ​ ២០% សម្រាប់​អាហារ និង​ភេសជ្ជៈ (​មិន​មាន​ជាតិ​អាល់កុល​)

• ទទួល​បាន​ ១៥ ​នាទី​ឥតគិតថ្លៃ​សម្រាប់​ការ​ម៉ាស្សា​ក្បាល និង​ស្មា​ចំនួន ២ ​នាក់​នៅ Quan Spa

• បញ្ចុះតម្លៃ​ ៥០% លើ​អាហារ និង​ភេសជ្ជៈ​សម្រាប់​កុមារ​អាយុ​ចាប់ពី ៥ ទៅ ១២ ​ឆ្នាំ

• ផ្តល់​ជូន​ការ៉េម​មួយ​ពេល​ដោយ​ឥត​គិតថ្លៃ​សម្រាប់​កុមារ​អាយុ​ក្រោម​ ១២ ​ឆ្នាំ

• ទទួល​បាន​កន្លែង​កំសាន្ត​សម្រាប់​កុមារ​នៅ Kids Club និង​អាង​ហែល​ទឹក

• ការប្រើប្រាស់ Wifi ដោយ​ឥត​គិតថ្លៃ

កញ្ចប់​សេវាកម្ម​នេះ​ផ្តល់​ជូន​តែ​ភ្ញៀវ​ជាតិ និង​ជនបរទេស​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង ០៦៣ ៩៦៨ ៨៨៨ ឫ​ផ្ញើរ​អ៊ីម៉ែល​មក​កាន់ courtyard.sr@marriott.com