ទោះ​បី​ជា​អាយុ​សង្ឃឹម​រស់ និង​ស្ថានភាព​រស់​នៅ​ក្នុង​ប្រទេស​ កម្ពុជា មាន​ការ​កើន​ឡើង​ជា​លំដាប់​ក៏​ពិត​មែន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក៏​អត្រា​នៃ​ចំនួន​មនុស្ស​ដែល​មាន​ជំងឺ​មិន​ឆ្លង នៅ​តែ​មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់​។ បើ​តាម​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភព​លោក WHO ជំងឺ​មិន​ឆ្លង​បាន​ក្លាយ​ជា​មូលហេតុ​នៃ​មរណភាព​ជាង ៦៤% នៃ​អត្រា​មរណភាព​សរុប​នៅ​ប្រទេស​ កម្ពុជា​។​

អង្គការ​សុខភាព​ពិភព​លោក បាន​ឲ្យ​ដឹង​ថា​ អត្រា​ដ៏​ខ្ពស់​នេះ គឺ​បណ្តាល​មក​ពី​បែប​ផែន​រស់​នៅ​ដែល​អាច​ចៀសវាង​បាន មាន​ដូច​ជា​របប​អាហារ​ដែល​មិន​ល្អ​ចំពោះ​សុខភាព ការ​ជក់​បារី កង្វះ​លំហាត់​ប្រាណ និង​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ហួស​កម្រិត ជា​ពិសេស​បុរស​ៗ​តែ​ម្ដង​។ WHO ក៏​បាន​ថ្លែង​ថា ប្រជា​សាស្ត្រ​កម្ពុជា​ដែល​មាន​វ័យ​កាន់​តែ​កើន​ឡើង និង​កំណើន​ចំណាក​ស្រុក​ពី​ជនបទ​មក​ពី​ទី​ប្រជុំជន​នានា​ដោយ​សារ​តែ​ការ​អភិវឌ្ឍ​យ៉ាង​លឿន​រហ័ស​របស់​កម្ពុជា ក៏​ជា​កត្តា​រួម​ចំណែក​ចំពោះ​បញ្ហា​នេះ​ដែរ​។​

ជំងឺ​មិន​ឆ្លង​ ២ ប្រភេទ ដែល​កំពុង​តែ​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង គឺ​ជំងឺ​ខូច​តម្រង​នោម និង​ជំងឺ​ខូច​លំពែង​។ ការ​សិក្សា​មួយ​នៅ​ក្នុង​ឆ្នាំ​ ២០១៥ ដែល​ស្រាវជ្រាវ​ដោយ​ក្រុម​វេជ្ជ​សាស្ត្រ​នៅ​ភ្នំពេញ បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​ក្រុម​មនុស្ស​ដែល​មាន​រោគ​សញ្ញា ជំងឺ​ក្រលៀន ដូច​ជា​ការ​មាន​ដាន​ឈាម ឬ​កម្រិត​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹកនោម​។

ក្នុង​ចំណោម​មនុស្ស ១,០០០ ​នាក់ ដែល​ជា​ក្រុម​មនុស្ស​មិន​មាន​ប្រវត្តិ​មាន​ជំងឺ​នេះ​ពី​មុន​មក បាន​បង្ហាញ​ថា ជាង​ពាក់​កណ្ដាល​នៃ​ពួក​គេ​មាន​សញ្ញា​គ្រោះថ្នាក់ ឬ​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​លទ្ធផល​តេស្ត​របស់​ពួកគេ​។ ទិន្នន័យ​អង្គការ​សុខភាព​ពិភព​លោក​បាន​បង្ហាញ​ថា​កាល​ពី​ឆ្នាំ​មុន មាន​មនុស្ស​ជិត ២ ៥០០​នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ ជំងឺ​តម្រង​នោម​។​

មូលហេតុ​ចម្បង​ពីរ​ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​តម្រង​នោម គឺ​ជំងឺ​ទឹក​នោម​ផ្អែម និង​ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់ ដែល​ជំងឺ​ទាំង ២ ​ប្រភេទ​នេះ​ទៀត​សោត​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កំពុង​តែ​កើន​ឡើង​នៅ​ប្រទេស​ កម្ពុជា និង​ត្រូវ​បាន​ព្យាករ​ថា​​នឹង​បន្ត​កើន​ឡើង​ថែម​ទៀត​នាពេល​អនាគត​។ ឧទាហរណ៍ កាល​ពី​​ឆ្នាំ​ ២០០០ ការ​កើន​ឡើង​សម្ពាធ​ឈាម​ខ្ពស់ បាន​កើត​ឡើង​លើ​ប្រជាជន​កម្ពុជា​ចំនួន ១៩% នេះ​បើ​តាម WHO​។ នៅ​ឆ្នាំ ២០២៥ តួលេខ​នេះ​អាច​កើន​ដល់ ២៦% ឬ​ក៏​អាច​និយាយ​បាន​ថា​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ ៤ នាក់​នឹង​មាន​ជំងឺ​នេះ ហើយ​អត្រា​នេះ គឺ​ខ្ពស់​ជាង​តួលេខ​ពិភព​លោក​ផង​ដែរ​។​

អត្រា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម ក៏​បាន​កើន​ឡើង​ជា​លំដាប់​ក្នុង​ចន្លោះ​ពេល ៣០ ទៅ​ ៤០ ​ឆ្នាំ​ចុង​ក្រោយ​នេះ ពី ២.៥% នៃ​ប្រជាជន​សរុប​នៅ​ឆ្នាំ​ ១៩៨០ រហូត​ដល់​ប្រមាណ ៦% នៅ​ឆ្នាំ​ ២០១៦ ត្រូវ​នឹង ៩០០,០០០ ​នាក់​។ ទោះ​បី​ជា​ចំនួន​នេះ​វា​នៅ​ទាប​ជាង​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​ត្រូវ​បាន​រាតត្បាត​យ៉ាង​ខ្លាំង​ដោយ​ជំងឺ​នេះ​ក៏​ដោយ ក៏​ការ​បន្ត​កើន​ឡើង​នៃ​ជំងឺ​នេះ​នៅ​តែ​ជា​មូលហេតុ​មួយ​ដែល​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​ជា​ច្រើន​នៅ​កម្ពុជា​។​

ការពិគ្រោះជាទៀងទាត់ជាមួយវេជ្ជបណ្ឌិតគឺមានសារៈសំខាន់ណាស់។ រូបថតសហការី

បើ​យោង​តាម​អង្គការ​សុខភាព​ពិភព​លោក​ដដែល​នោះ​បាន​ឲ្យ​ដឹង​ថា ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​របស់​កម្ពុជា គឺ​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ដទៃ​ទៀត​ដែរ ដែល​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ការ​កើន ឡើង​នេះ​។

មាន​មនុស្ស​ជា​ច្រើន បាន​មក​រស់​នៅ​ទី​ប្រជុំជន ដែល​ការ​រស់​នៅ​ភាគ​ច្រើន​មិន​ទាមទារ​ឲ្យ​មាន​សកម្មភាព​រាងកាយ​ច្រើន ដោយ​សារ​តែ​ប្រព័ន្ធ​ដឹកជញ្ជូន​ទំនើប និង​ការងារ​ការិយាល័យ​។ ពេល​វេលា​ធ្វើ​ការ​ក៏​កាន់​តែ​មាន​រយៈ​ពេល​វែង ហើយ​លទ្ធភាព​ក្នុង​ការ​ទទួល​ទាន​អាហារ​មិន​ល្អ​សម្រាប់​សុខភាព​ក៏​កាន់​តែ​មាន​ច្រើន​ឡើង​ៗ​។ ជា​លទ្ធផល ការ​ស្ទង់មតិ​របស់​អង្គការ​សុខភាព​ពិភព​លោក​នៅ​ឆ្នាំ​ ២០១០ បាន​បង្ហាញ​ថា ​ការ​កើន​ឡើង​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ទៅ​លើ​ប្រជាជន​នៅ​ទី​ប្រជុំ​ជន​មាន​ប្រមាណ​ជា ២.៤% ខ្ពស់​ជាង​ប្រជាជន​នៅ​ទី​ជនបទ ហើយ​គឺ​ប្រជាជន​ទាំង​នេះ​ហើយ ដែល​កំពុង​តែ​ប្រឈម​មុខ​ជា​មួយ​នឹង​បញ្ហា​នៃ​ជំងឺ​តម្រង​នោម និង​ជំងឺ​លំពែង​នៅ​ពេល​ក្រោយ​។​

បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​ក្រុម​អ្នក​ជំងឺ​តម្រង​នោម​នឹង​ជួប​ប្រទះ​នោះ គឺ​ការ​ចំណាយ​ថវិកា​ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​ការ​ព្យាបាល​។

វិធី​ព្យាបាល​ជា​ទូទៅ​សម្រាប់​អ្នក​ជំងឺ​ខូច​តម្រង​នោម គឺ​ការ​ប្រើប្រាស់​ម៉ាស៊ីន​លាង​ឈាម​ដែល​ជួយ​ច្រោះ​សម្អាត​ជាតិ​ពុល​ចេញ​ពី​ក្នុង​ឈាម ដោយ​សារ​តែ​ប្រព័ន្ធ​តម្រង​នោម​របស់​អ្នក​ជំងឺ​មិន​អាច​បំពេញ​តួនាទី​នេះ​បាន​។ ការ​លាង​សម្អាត​ឈាម​នេះ​ទៀត​សោត គឺ​តម្រូវ​ឲ្យ​ធ្វើ​ឡើង​ជា​ច្រើន​ដង​ក្នុង​មួយ​សប្ដាហ៍ ហើយ​ការ​ចំណាយ​ដ៏​ខ្ពស់​សម្បើម​របស់​វិធី​ព្យាបាល​មួយ​នេះ​បាន​ក្លាយ​ទៅ​ជា​បន្ទុក​យ៉ាង​ធ្ងន់​ដល់​គ្រួសារ​មួយ​ចំនួន ជា​ពិសេស​ប្រសិន​បើ​ពួក​គេ​មិន​មាន​ទំនុក​បម្រុង​ផ្នែក​ហិរញ្ញវត្ថុ​សម​ស្រប​មួយ​។​

ការធ្វើតេស្តឈាមអាចជួយធ្វើរោគវិនិច្ឆ័យបញ្ហាណាមួយនៅដំណាក់កាលដំបូង។ រូបថត សហការី

ការ​លាង​សម្អាត​ឈាម​នេះ​ទៀត​សោត ក៏​មិន​មាន​ជា​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ដែរ​។ ដូច្នេះ​ប្រសិន​បើ​មាន​សមាជិក​គ្រួសារ​ម្នាក់​មាន​ជំងឺ​ខូច​តម្រងនោម នោះ​ពួក​គេ​នឹង​ត្រូវ​ការ​ការ​លាង​ឈាម​ពេញ​មួយ​ជីវិត​ជា​មិនមែន ដែល​ការ​ចំណាយ​សម្រាប់​សេវា​នេះ​អាច​កើន​រហូត​ដល់​រាប់​សិប​ម៉ឺន​ដុល្លារ​អាមេរិក​។ វិធី​ព្យាបាល​ឲ្យ​ជា​សះស្បើយ​មាន​តែ​មួយ​គត់ គឺ​ការ​វះ​កាត់​ប្ដូរ​តម្រង​នោះ ប៉ុន្តែ​ចំនួន​វេជ្ជបណ្ឌិត​ដែល​ជំនាញ​ផ្នែក​តម្រង​នោម​នៅ​ប្រទេស​ កម្ពុជា​ នៅ​មាន​កម្រិត​នៅ​ឡើយ ហើយ​ការ​ព្យាបាល​នៅ​បរទេស​មាន​តម្លៃ​ថ្លៃ​។ នេះ​គឺជា​បញ្ហា​មួយ​បន្ថែម​ទៀត​សម្រាប់​អ្នក​ជំងឺ​នេះ​។​

វិធី​មួយ​ដែល​ល្អ​បំផុត​នោះ គឺ​ការ​បង្ការ​កុំ​ឲ្យ​មាន​ជំងឺ​តែ​ម្តង​។ បើ​តាម​គេហទំព័រ​របស់​សេវា​សុខភាព​ជាតិ​របស់​ចក្រ​ភព​អង់គ្លេស បាន​ឲ្យ​ដឹង​ថា​អ្នក​អាច​បង្ការ​ខ្លួន​អ្នក​មិន​ឲ្យ​មាន​ជំងឺ​នេះ​បាន​តាម​វិធី​សាស្ត្រ​មួយ​ចំនួន​។​ ការ​ជ្រើសរើស​របៀប​រស់​នៅ​ដែល​មាន​ដូច​ជា​ ការ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម ការ​រក្សា​នូវ​របប​អាហារ​ដែល​មាន​តុល្យភាព និង​ការ​កាត់បន្ថយ​គ្រឿង​ស្រវឹង គឺ​សុទ្ធ​តែ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត​ក្លាយ​ទៅ​ជា​ជំងឺ​ខូច​តម្រង​នោម និង​លំពែង​។ ការ​ឈប់​ជក់បារី និង​ការ​ហាត់​ប្រាណ​ទៀង​ទាត់​ដើម្បី​ជួយ​រក្សា​ទម្ងន់ និង​សម្ពាធ​ឈាម​ឲ្យ​មាន​លំនឹង ក៏​ជា​វិធីសាស្ត្រ​បង្ការ​ដ៏​ល្អ​ផង​ដែរ​។

បន្ថែម​ពី​លើ​ការ​រស់​នៅ​ប្រកប​ដោយ​សុខភាព​ល្អ​នេះ មនុស្ស​ជា​ច្រើន​ទទួល​បាន​សុវត្ថិភាព​ផ្លូវ​ចិត្ត​ចំពោះ​បញ្ហា​នេះ តាម​ការ​ជ្រើស​យក​ដំណោះ​ស្រាយ​ធានា​រ៉ាប់រង​ជីវិត​ដែល​ជា​ទំនុក​បម្រុង​បង្ការ​ក្នុង​ករណី​មាន​អ្វី​មួយ​កើត​ឡើង​នៅ​ក្នុង​ពេល​អនាគត​។ AIA សម្រាប់​ជីវិត គឺជា​ដំណោះ​ស្រាយ​ធានា​រ៉ាប់រង​ជីវិត ដែល​រ៉ាប់រង​ទៅ​លើ​ការ​ព្យាបាល​ជំងឺ​មិន​ឆ្លង ឬ​ជំងឺ​ធ្ងន់ធ្ងរ ដំបូង​បំផុត​នៅ​ប្រទេស​ កម្ពុជា​។

ឥឡូវ​នេះ AIA សម្រាប់​ជីវិត ក៏បាន​ក្លាយ​ទៅ​ជា​ដំណោះ​ស្រាយ​សម្រាប់​ជំងឺ​ធ្ងន់ធ្ងរ​ដែល​មាន​វិសាលភាព​ទូលំ​ទូលាយ​បំផុត ដោយ​សារ​មាន​ការ​បន្ថែម​អត្ថប្រយោជន៍​លើ​ការ​ព្យាបាល​ជំងឺ​ខូច​តម្រង​នោម និង​ជំងឺ​លំពែង ព្រមទាំង​ការ​ផ្លាស់ប្តូរ​សរីរាង្គ​សំខាន់​ៗ​ផ្សេង​ទៀត សម្រាប់​អតិថិជន​ទាំង​អស់​ដោយ​មិន​មាន​គិត​ថ្លៃ​បន្ថែម​ឡើយ​។

ជំងឺលំពែង និងតម្រងនោមអាចជាការគំរាមកំហែងដល់ជីវិតប្រសិនបើមិនបានរកឃើញ និងព្យាបាលទាន់ពេលវេលា។ រូបថត សហការី

នាយក​ក្រុមហ៊ុន អេ អាយ អេ ខេម​បូឌា លោក Richard Bates បាន​ថ្លែង​ថា​ការ​ផ្ដល់​ជូន​នូវ​ដំណោះ​ស្រាយ​ធានា​រ៉ាប់រង​ជីវិត​ដ៏​ពេញ​លេញ​បំផុត​នៅ​ប្រទេស​ កម្ពុជា ​​មួយ​នេះ​គឺ​ជា​ជំហាន​វិជ្ជមាន​មួយ​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ដើម្បី​អបអរ​ខួប​ ១០០ ឆ្នាំ ​របស់​យើង អេ អាយ អេ ខេម​​បូឌា មាន​មោទនភាព​ក្នុង​ការ​បន្ថែម​អត្ថប្រយោជន៍​ចំពោះ AIA សម្រាប់​ជីវិត ដែល​ឥឡូវ​នេះ​បាន​ក្លាយ​ទៅ​ជា​ការ​ការពារ​​សម្រាប់​ជំងឺ​ធ្ងន់ធ្ងរ​ទូលំ​ទូលាយ​បំផុត​នៅ​កម្ពុជា​។

ការ​បន្ថែម​អត្ថប្រយោជន៍​រ៉ាប់រង​នេះ ធានា​ថា ​មនុស្ស​គ្រប់​រូប​នឹង​ទទួល​បាន​នូវ​ថវិកា​ចាំបាច់​ក្នុង​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ជា​ច្រើន ដោយ​ធានា​ថា​ គ្រួសារ​របស់​ពួក​គាត់​នឹង​មិន​ទទួល​រង​សម្ពាធ​ហិរញ្ញវត្ថុ​ប្រសិន​បើ​មាន​សមាជិក​គ្រួសារ​ណា​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ​។ ការ​បន្ថែម​នេះ​ផង​ដែរ បង្ហាញ​ពី​ការ​ប្ដេជ្ញា​របស់​យើង​ក្នុង​ការ​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​ទទួល​បាន​សុខភាព​ល្អ រស់នៅ​បាន​យូរ​អង្វែង និង​មាន​ជីវិត​កាន់​តែ​ប្រសើរ​»៕