កុមារ​តូចៗ​បាន​ដណ្តើម​គ្នា​ចូល​អាន​សៀវភៅ​នៅ​ក្នុង​បណ្ណាល័យ​មួយ​នៃ​សាលា​បឋមសិក្សា​ព្រីងជ្រំ (​មាន​ចម្ងាយ​ប្រហែល ៩០ ​គីឡូម៉ែត្រ ភាគ​ឦសាន្ត​នៃ​រាជធានី​ភ្នំពេញ​) ស្ថិត​នៅក្នុង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។

បណ្ណាល័យ​នេះ​ត្រូវ​បាន​រៀបចំ​បង្កើត​ដោយ​អង្គការ Room to Read​។ អង្គការ​នេះ​បាន​បង្កើត​បណ្ណាល័យ​ចំនួន​ជាង ២០០០ ​កន្លែង​នៅ​តាម​សាលាបឋមសិក្សា​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឲ្យ​ដឹងថា​ក្នុង​ចំណោម​ប្រហែល ៤៩-៥០ ​ភាគរយ​នៃ​ចំនួន ៧១៨៩ ​សាលា​បឋមសិក្សា​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​គឺ​មាន​បណ្ណាល័យ​សម្រាប់​សិស្សានុសិស្ស​ចូល​អាន ហើយ​រាជរដ្ឋាភិបាល​កម្ពុជា សហការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល នឹង​ខិតខំ​ជំរុញ​បង្កើត​ឲ្យ​មាន​បណ្ណាល័យ​នៅ​គ្រប់​សាលា​បឋមសិក្សា​ទាំងអស់​៕ ខ្លឹមសារ និង​រូបថត មឿន ញាណ