The Phnom Penh Post Search

Search form

បើកបរក្នុងឆ្នាំ ២០១៩ ជាមួយ "ប៉ុស្តិ៍យានយន្ត"

Content image - Phnom Penh Post

បើកបរក្នុងឆ្នាំ ២០១៩ ជាមួយ "ប៉ុស្តិ៍យានយន្ត"

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​មាន​មោទនភាព​នាំ​មក​ជូន​ប្រិយមិត្ត​អ្នក​អាន​របស់​យើង​ដែល​ចាប់​អារម្មណ៏ និង​ធ្វើ​ការ​ពាក់ព័ន្ធ​លើ​ផ្នែក​យានយន្ត ជា​មួយ​ការ​បោះ​ពុម្ព​ផ្សាយ​ប្រចាំ​ខែ​របស់​យើង​ដែល​នឹង​បង្ហាញ​ជូន​លោក​អ្នក​អំពី​ម៉ូដ​រថយន្ត​ថ្មី​ប្រណីត​ៗ​សម្រាប់​ឆ្នាំ ​២០១៩ ​នេះ​។

ជា​ការ​ពិត​ណាស់​បន្ទាប់​ពី​លំនៅឋាន រថយន្ត​គឺ​ជា​ទ្រព្យ​សម្បត្តិ​មួយ​ដែល​មាន​តម្លៃ​ថ្លៃ ហើយ​ក៏​ជា​សម្ភារៈ​មួយ​ដែល​គ្រប់​ក្រុម​គ្រួសារ ឬ​បុគ្គល​នីមួយ​ៗ​​​តែងតែ​ប្រាថ្នា​ចង់​បាន​យក​មក​ប្រើប្រាស់​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ ឬ​ដំណើរ​កម្សាន្ត​ប្រចាំ​គ្រួសារ​របស់​ខ្លួន ផង​ដែរ​។ ដូច្នេះ​ការ​ស្វែងរក​ម៉ូដ​រថយន្ត​ស៊េរី​ថ្មី​ៗ​ដែល​មាន​សក្តានុពល ផាសុកភាព និង​ប្រណីតភាព​ គឺ​ជា​អាទិភាព​ដ៏​សំខាន់​បំផុត ហើយ​តែងតែ​មាន​សំណួរ​ចោទ​សួរ​ថា ​តើ​គួរ​ទិញ​រថយន្ត​ប្រភេទ​ណា​យក​មក​ប្រើប្រាស់​? តើ​ម៉ូដ​អ្វី​ដែល​ជា​ជម្រើស​ដ៏​ល្អ​បំផុត​? តើ​រយៈ​ពេល​នៃ​ការ​ធានា​លើ​គ្រឿង​បន្លាស់​បន្ទាប់​ពី​ទិញ និង​ការ​ធានា​រ៉ាប់​រង​មាន​លក្ខណៈ​យ៉ាង​ណា​ដែរ​?

“​ប៉ុស្តិ៍​យានយន្ត​” នឹង​ស្រាយ​ចម្ងល់​ទាំង​អស់​នេះ និង​បញ្ហា​ពាក់ព័ន្ធ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ជូន​លោក​អ្នក​។ នេះ​គឺ​ជា​ជម្រើស​ដ៏​ល្អំ​បំផុត​សម្រាប់​លោក​អ្នក​មាន​បំណង​ចង់​ទិញ​រថយន្ត​ថ្មី​ប្រណីត ប្រកប​ដោយ​ផាសុកភាព​យក​មក​ប្រើប្រាស់​។ យើង​នឹង​បង្ហាញ​អំពី​គុណភាព និង​ប្រណីត​ភាព​របស់​រថយន្ត​ទាំង​នោះ ដូច​ជា សាក់​ស៊ី ម៉ាស៊ីន ការ​រចនា ការ​សន្សំ​សំចៃ​ប្រេង សុវត្ថិភាព និង​លក្ខណ​ពិសេស​ផ្សេង​ៗ​ទៀត​។

ការ​បោះ​ពុម្ព​ផ្សាយ​ប្រចាំ​ខែ​ជា​ពិសេស​បន្ថែម​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ប្រចាំ​ថ្ងៃ​របស់​យើង​នេះ​នឹង​ក្លាយ​ជា​ប្រភព​ព័ត៌មាន​អំពី​រថយន្ត​ស៊េរី​ថ្មី ទំនើប​ៗ​ឆ្នាំ ​២០១៩ អម​ជា​មួយ​រូបភាព​ច្បាស់លាស់​គួរ​ឲ្យ​ចាប់​អារ​ម្មណ៍ ងាយ​ស្រួល​អាន​សម្រាប់​អ្នក​ដែល​កុំពុង​ស្វែងរក​ទិញ​រថយន្ត​ថ្មី​ប្រណីត​ៗ​។
នៅ​គ្រប់​ទំព័រ​នៃ ​“​ប៉ុស្តិ៍​យានយន្ត​” ​នេះ​នឹង​នាំមក​ជូន​ប្រិយមិត្ត​អ្នក​អាន​របស់​យើង​នូវ​ព័ត៌មាន​ថ្មី​ៗ​ជា​ច្រើន​អំពី​បច្ចេក​វិទ្យា និង​ការ​អភិវឌ្ឍ​កាន់​តែ​ទំនើប​នៃ​រថយន្ត​ទាំង​នោះ ដែល​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ​សម្រាប់​លោក​អ្នក​ដែល មាន​បំណង​ស្វែងរក​ទិញ​រថយន្ត​ស៊េរី​ថ្មី​ក្នុង​ឆ្នាំ ​២០១៩ ​នេះ​។

យើង​ក៏​មាន​អត្ថបទ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ទៀត​ស្តីអំពី​អនាគត​នៃ​វិស័យ​រថយន្ត​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​ផង​ដែរ​។ យើង​នឹង​ធ្វើ​ការ​សម្ភាស​​អ្នក​ជំនាញ​ខាង​ឧស្សាហកម្ម​មួយ​នេះ​អំពី​ទស្សនៈ និង​ដំបូន្មាន​របស់​ពួក​គេ​ចំពោះ​ទីផ្សារ​រថយន្ត​ថ្មី​ៗ និង​រថយន្ត​ជជុះ ក៏​ដូច​ជា​បទប្បញ្ញត្តិ​ថ្មីៗ​ត្រូវ​អនុវត្ត​​ក្នុង​វិស័យ​យានយន្ត​នេះ និង​ប្រធាន​បទ​ពាក់ព័ន្ធ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​។

ទីផ្សារ​រថយន្ត​សម្រាប់​ធ្វើ​អាជីវកម្ម​ក៏​នឹង​មិន​ត្រូវ​បាន​មើល​រំលង​ផង​ដែរ​ក្នុង​ការ​បោះ​ពុម្ព​ផ្សាយ​ជា​ពិសេស​នេះ​។ អត្ថបទ​ស្រដៀង​គ្នា​នេះ និង​ការ​ណែ​នាំ​អំពី​អាជីវ​កម្ម និង​ប្រភេទ​រថយន្ត​ធុនធ្ងន់​សម្រាប់​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ដែល​វា​ក៏​ជា​មូលដ្ឋាន​ពឹង​ផ្អែក​ដ៏​សំខាន់​ដែល​នឹង ត្រូវ​លើក​មក​បង្ហាញ​ផង​ដែរ​។

ជា​មួយ​នឺង​ “​ប៉ុស្តិ៍​យានយន្ត​” យើង​មាន​ទំនុក​ចិត្ត​ថា​រាល់​ព័ត៌មាន និង​ផលិតផល​របស់​លោក​អ្នក​ដែល​ផ្សព្វផ្សាយ​ជា​មួយ​ យើង​នឹង​បាន​ទៅ​ដល់​អតិថិជន​គោលដៅ ដែល​ពួក​គាត់​នឹង​ស្គាល់​រថយន្ត​ស៊េរី​ថ្មី​ៗ​កាន់​តែ​ច្បាស់​ដែល​មាន​នៅ​លើ​ទីផ្សារ​។ វា​នឹង​ជួយ​ពង្រីក​ផ្នត់​គំនិត​របស់​អតិថិជន​សក្តានុពល​របស់​លោក​អ្នក និង​ផ្តល់​ជម្រើស​សម្បូរ​បែប​ជា​ម្រើស​សម្រាប់​ពួក​គាត់​ផង​ដែរ​។

យើង​ចាប់​ផ្តើម ​“​ប៉ុស្តិ៍​យានយន្ត​” ​នៅ​ដើម​ខែ​នេះ​ដោយ​បោះពុម្ព​ផ្សាយ ​៤ ​ទំព័រ​ជា​ពិសេស​ដែល​រៀបរាប់​លម្អិត​អំពី​រថយន្ត​ស៊េរី​ថ្មី និង​ប្រណីត​បំផុត​របស់ Nissan ដែល​មាន​លក់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

នៅ​ខែ​មីនា​បន្ទាប់ យើង​នឹង​ពន្លឿន​ការ​ស្វែងរក​រថយន្ត​ប្រណីត​ៗ​ឲ្យ​បាន​ទ្វេដង​ដើម្បី​ចែក​រំលែក​ជូន​លោក​អ្នក​ឲ្យ​បាន​ជ្រាប​អំពី​អត្ថ​ប្រយោជន៍ និង​សក្តានុពល​របស់​រថយន្ត​ទាំង​នោះ ដូច្នេះ​ សូម​បន្ត​តាមដាន​អាន​ការ​បោះពុម្ព ផ្សាយ​បន្ថែម​ប្រចាំ​ខែ​ជា​ពិសេស ​“​ប៉ុស្តិ៍​យានយន្ត​” នេះ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​របស់​យើង​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ​បំផុត​នៅ​ក្នុង​វិស័យ​យានយន្ត​នេះ​។​

ជា​មួយ ​“​ប៉ុស្តិ៍​យានយន្ត​” ​នេះ​លោក​អ្នក​នឹង​មិន​ជ្រើសរើស​រថយន្ត​ខុស​នោះ​ទេ ហើយ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​ក៏​គ្មាន​អ្វី​ដែល​ពិសេស​ដូច “​ប៉ុស្តិ៍​យានយន្ត​” ​នេះ​ដែរ​៕

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍