សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​បាន​រៀបចំ​កម្មវិធី​បុណ្យ​រដូវក្តៅ អាមេរិក (America’s Summerfest) ប្រចាំ​ឆ្នាំ​។ កម្មវិធី​នា​ឆ្នាំ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង នៅឯ​សាលា​អន្តរជាតិ​កាណាដា ភ្នំពេញ ដែល​មាន​ភ្ញៀវ​ចូលរួម​ដ៏ច្រើន​ចំនួន​ ៤០៥ ​នាក់​។

ពិធីបុណ្យ​នេះ​បាន​ចាប់ផ្តើម​ឡើង​ដោយ​មាន​ការចូលរួម​ជា​ភ្ញៀវកិត្តិយស​ពី​សំណាក់​លោកជំទាវ កែវ សុខពិសី អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក Michael Newbill ភារធារី ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា​។ កម្មវិធី​នេះ​ក៏​មាន​ការប្រគំ​តន្ត្រី​ដោយ​ក្រុម Band @ Work ​ការបង្ហាញ​សមត្ថភាព​រាំ​ពី​សាលាបង្រៀន​រាំ​ Dance Academy Cambodia​ និង​មាន​កម្មវិធី​សប្បាយៗ​ជាច្រើន​ទៀត​។ ពិធី​នេះ​បាន​នាំ​មក​នូវ​អារម្មណ៍​សប្បាយ​ចំពោះ​អ្នក​ទាំងអស់​គ្នា​នៅ​ប្រទេស​កម្ពុជា ដើម្បី​ចំណាយ​ពេលវេលា​ដ៏មាន​តម្លៃ​របស់​ពួកគេ​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្ត្រ​ក្នុង​បរិយាកាស​ដ៏ល្អ​មួយ​ដែល​រៀបចំ​ឡើង​នារដូវក្តៅ​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ ពិធី​នេះ​ក៏​មិន​អាច​ប្រារព្ធ​ទៅ​បាន ដោយ​គ្មាន​ការចូលរួម​ពី​សំណាក់​អ្នក​ឧបត្ថម្ភ​កម្មវិធី​របស់​យើង​។ យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រុមហ៊ុន កូកា កូឡា ដែល​រក្សា​ជាតិ​ទឹក​ដល់​ពួកយើង​ពេញ​ ១ ​ថ្ងៃ​ក្រុមហ៊ុន Indoguna ​ចំពោះ​ការឧបត្ថម្ភ​ម្ហូប ហាង​កាហ្វេ Hard Rock ​ដែល​ផ្តល់​នូវ​ការកម្សាន្ត​ដល់​ពួកយើង សាលា​អន្តរជាតិ​កាណាដា​ដែល​បាន​ឧបត្ថម្ភ​ទីតាំង​ប្រារព្ធ​ពិធី និង​ក្រុមហ៊ុន Grab ​ដែល​បាន​ផ្តល់​នូវ​ការដឹកជញ្ជូន​ដល់​ពួកយើង​។ ក៏​សូម​ថ្លែងអំណរគុណ​ដល់​អ្នក​ឧបត្ថម្ភ​បន្ទាប់​មាន​ដូចជា សាលា​អន្តរជាតិ​អូស្ត្រាលី ភ្នំពេញ ទាហាន​ជើងទឹក​អាមេរិក Dancing Bull, FiDi Events & Entertainment, RoomChang Dental Clinic and Above&Beyond Events​។ អរគុណ​ដល់​អ្នក​ជួយ​ឧបត្ថម្ភ​ធំ​មួយ​ចំនួន​ដូចជា Fly Phnom Penh, Courtyard by Marriott, Rosewood Phnom Penh, Raffles Hotel le Royal, WIG, Cub Scouts, Urban Space and Dance Academy Cambodia​។ យើង​ក៏​សូម​ថ្លែង​អំណរគុណ​ដល់​អ្នកលក់​ទាំងអស់​ផងដែរ​មាន​ដូចជា​ហាង​អាហារ និង​ភេសជ្ជៈ​នានា​មាន​ឈ្មោះ Al’s Tacos, Aqua S, My Burger Lab, Diggity’s Corndogs, D2 Smokehouse, Fatboy Sub and Sandwich, Hawaiian Dining Aloha, Dan Meat, Tim-The Rib Guy, Lonepine, Botanico Beer Garden and Ostra Fine Foods.៕