សម្រាប់​អ្នក​ចូល​ចិត្ត​បរិភោគ​អាហារ​ឆ្ងាញ់ៗ និង​ទីកន្លែង​ស្រស់​ស្អាត បាន​ទទួល​ស្គាល់​យ៉ាង ច្បាស់​ថា DO Forni គឺជា​ភោជនីយដ្ឋាន​ដ៏​ប្រណីត​ល្បីល្បាញ​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​បម្រើ​អាហារ​អុីតាលី​ដ៏​ឈ្ងុយ​ឆ្ងាញ់​។

មុខម្ហូប​ដែល​បាន​រៀបចំ​ឡើង​ដោយ​ចុងភៅ​ចំណានៗ និង​ជាមួយ​ទីប្រឹក្សា​ចុងភៅ Fabrizio Aceti ផ្តល់​នូវ​ជម្រើស​​អាហារ​ទាន់សម័យ និង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិ​ត រួមទាំង​មុខ​ម្ហូប​ដែល​ត្រូវ​បាន​ចម្អិន​ដោយ​ប្រើ​ស្រា​ជាង​៦០​មុខ​។

ភោជនីយដ្ឋាន​ដែល​បើក​ចំហ​នេះ ភ្ញៀវ​អាច​មើល​ឃើញ​ចង្ក្រាន​ចម្អិន​អាហារ​របស់​ពួក​គេ ឃើញ​​ពី​ការធ្វើ​ម្ហូប​ដ៏​ចំណាន​របស់​ចុងភៅ​ជន​ជាតិ​អុីតាលី ដ៏​ប៉ិនប្រសប់​ផ្នែក​ម្ហូប​អាហារ និង​ស្រា ដោយ​មាន​ជំនាញ​ធ្វើ​ម្ហូប​តាំងពី​មី​ផា​ស្តា​ស្រស់ៗ និង​បង្គា​ទន្លេ​ខៀវ សាច់ជ្រូក parma, បន្លែ truffle និង​បង្កង​កាណាដា​ផង​ដែរ​។

ឡ​ធ្យូង​ដុត​ភីហ្សា​ឆ្អិន​ល្មម ដែល​មាន​ដាក់​រោយ​ស្រទាប់​ខាង​លើ​ដ៏​គួរ​ឲ្យ​ចង់​ភ្លក្ស​ដូចជា​ថ្លើម​ទា ថ្លើម​ក្ងាន និង​ផ្សិត porcini ដែល​អ្នក​និយម​អាហារ​អុីតាលី នឹង​ពេញ​ចិត្ត​នូវ​សាច់​ជ្រូក Serrano ដែល​បាន​ផ្អាប់​ទុក​រយៈពេល​២០​ខែ មុន​ពេល​យក​មក​ហាន់​ដោយ​ដៃ​ផ្ទាល់​។ មាន​ម្ហូប​ផ្សេង​ទៀត​រួម​ទាំង​ដំឡូង gnocchi ត្រី salmon carpaccio និង​សាច់​គោ​ហាន់ Wagyu និង Black Angus​។

មាន​ដើម​កំណើត​នៅ Piedmont លោក Fabrizio Aceti បាន​ឆ្លង​កាត់​បទពិសោធ​ដល់​ទៅ​ជាង​៣០​ឆ្នាំ ក្នុង​បណ្តា​ភោជនីយដ្ឋាន​ទាំង​​នៅ​អ៊ឺរ៉ុប និង​អាស៊ី​។ លោក​បាន​ធ្វើ​ដំណើរ​ចុះ​ឡើង​ទ្វីប​អាស៊ី យ៉ាង​ញឹក​ញាប់ ដោយ​លោក​មក​ទីក្រុង​ភ្នំពេញ រៀង​រាល់​ខែ ដើម្បី​ចែក​រំលែក​រូប​មន្ត បទ​ពិសោធ​ធ្វើ​ម្ហូប និង​គ្រឿង​ផ្សំ​ផ្សេងៗ​។

ក្រុម​អ្នក​បន្ត​វេន​អនុវត្ត​រូបមន្ត​ធ្វើ​ម្ហូប​បន្ត​ពី​លោក Frabrizio ធានា​បាន​នូវ​រសជាតិ គ្រឿង​ផ្សំ មាន​ឱជារស និង​ឆ្ងាញ់​គ្រប់​ម៉ាត់​។ ចុងភៅ​នៅ DO Forni តែង​តែ​នាំ​យក​នូវ​មុខ​ម្ហូប​ថ្មីៗ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ផ្តល់នូវ​ជម្រើស​អាហា​ពិសេសៗ ដែល​ប្រើ​គ្រឿង​ផ្សំ​មកពី​ប្រទេស​អុីតាលី​តែ​ម្តង​។

កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា «Escapade for Gourmets» នៅ​ទីក្រុង​ភ្នំពេញ មាន​ការ​ចូលរួម​ជាច្រើន ដោយ​បាន​លក់​សំបុត្រ​ចូល​ពិសា​អាហារ​អស់​តាំងពី​ច្រើន​ថ្ងៃ​មុន​ពេល​កំណត់​។

កន្លែង​លក់​ស្រា​ដ៏​ល្បី និង​ចម្ការ​ទំពាំង​បាយជូរ​តូច​មួយ​សម្រាប់​ធ្វើ​ស្រា ក៏មាន​ឈ្មោះ​ក្នុង​ម៉ឺនុយ​ស្រា​របស់​ភោជនីយដ្ឋាន​នេះ​ផង​ដែរ​។ អ្នក​​អាច​ភ្លក្ស​ស្រា​បែប​ក្លាស៊ិក​មក​ពី​តំបន់​ផ្សេងៗ​គ្នា​មួយ​ចំនួន​ដូច​ជា Piedmont, Lombardia, Veneto និង Tuscany ជាដើម​។ ស្រា pinot grigio ឬ​ស្រា​ខ្លាំង Barolo និង​ស្រា​ក្រហម គឺជា​ដៃគូ​ដ៏​ល្អ​បំផុត​ជាមួយ​អាហារ​នៅ​ទីនេះ នោះ​រសជាតិ និង​ការ​ពិសា​របស់​លោក​អ្នក​នឹង​មិន​អាច​បំភ្លេច​បាន​ទេ។

ដោយ​មាន​ទីតាំង​ស្ថិត​ក្នុង​សណ្ឋាគារ​ភូគីត្រា សូហ្វីតែល ភ្នំពេញ​តែ​ម្តង ភោជនីយដ្ឋាន Do Forni ផ្តល់នូវ​បរិយាកាស​ដ៏​ស្រស់​ស្រាយ និង​ត្រជាក់​អារម្មណ៍​សម្រាប់​អ្នក​គ្រប់​គ្នា ទាំង​គូស្នេហ៍​ដែល​ចង់​ពិសា​អាហារ​ប្រកប​ដោយ​ភាព​រ៉ូមែនទិក ឬ​ការ​កម្សាន្ត ឬ​អ្នក​ជំនួញ ឬ​ការ​ជួបជុំ​សប្បាយ​ជាមួយ​មិត្ត​ភក្តិ​ក្នុង​ទីក្រុង​ដ៏​ស្រស់ស្អាត​នៅ​ទ្វីប​អាស៊ី​នេះ​។

នៅ​ខែ​ក្រោយនេះ សណ្ឋាគារ​នឹង​ផ្តល់​នូវ​ជម្រើស​នៃ​ការ​បរិភោគ​អាហារ​រ៉ូមែន​ទិក​ពី​ថ្ងៃ​ទី​ ១៤ ដល់​ថ្ងៃទី​ ២៨ កុម្ភៈ ជាមួយនឹង​ការ​ស្នាក់​នៅ​អាហារ​ពេលព្រឹក ស្រា​សាំ​ប៉ាញ Veuve Clicquot Champagne រួមទាំង​ការ​អាច Check-out យូរ​ជាង​ធម្មតា និង​អាហារ​ពេល​ល្ងាច ដែលមាន​ឈុត​ម្ហូប​អាហារ​៤​វគ្គ នៅ​ភោជនីយដ្ឋាន Do Forni មាន​តម្លៃ​ត្រឹម​តែ​ខ្ទង់​ ៤៧០ ​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​គូស្នេហ៍​មួយ​គូៗ។

Do Forni បើកទ្វារ​ស្វាគមន៍​ពី​ម៉ោង ៦​ល្ងាច ដល់​១០​យប់​។

ព័ត៌មាន​បន្ថែម សូម​ចូលទៅ​គេហទំព័រ​ ៖ http://www.sofitel-phnompenh-phokeethra.com/restaurants-bars/do-forni/ ឬ​ចូល​មើល​កម្រង​រូបភាព​តាម​រយៈ​៖ https://drive.google.com/open?id=1grKty8itOm-L1-8vNPnr6tNSGQBTC_x3

សណ្ឋាគារ​សូ​ហ្វី​តែ​ល ជា​សណ្ឋាគារ​លំដាប់​ថ្នាក់​​ពិភពលោក និង​​ជា​សណ្ឋាគារ​បារាំង​ដ៏​ប្រណីត​​សូ​ហ្វី​តែ​ល គឺជា​សណ្ឋាគារ​ទំនើប​របស់​បារាំង​តែមួយគត់​ដែលមាន​វត្តមាន​លើ​ទ្វីប​ចំនួន ​៥ និង​មាន​ ១២០​ ទីតាំង ក្នុង​បណ្តា​ប្រទេស​ប្រមាណជាង​ ៤០ ហើយ​មាន​បន្ទប់​សរុប​ច្រើន​ជាង​ ៣០ ០០០​ បន្ទប់​។

សណ្ឋាគារ​សូ​ហ្វី​តែ​ល ផ្តល់នូវ​បទពិសោធ​ស្នាក់នៅ​សណ្ឋាគារ និង​រី​សត ប្រកបដោយ​ភាព​ទំនើប​ទាន់សម័យ ដោយ​ត្រូវបាន​ច្នៃប្រឌិត​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​អតិថិជន​ជាច្រើន​នាពេល​បច្ចុប្បន្ន​ដែល​ចង់បាន និង​ស្រឡាញ់​ភាពស្រស់ស្អាត គុណភាព និង​ឧត្តមភាព​។

មិន​ថា ​ស្ថិតនៅ​កណ្តាល​ទីក្រុង​ប៉ារីស ទីក្រុង​ឡុង​ដ៍ ញូវយ៉ក សៀវ​ហៃ ប៉េកាំង ឬ​នៅម៉ូ​រ៉ុ​កកូ អេហ្សុីប ឬ French Polynesia ឬ​ប្រទេស​ថៃ​ទេ សណ្ឋាគារ​សូ​ហ្វី​តែ​ល​នីមួយៗ​សុទ្ធតែ​ផ្តល់នូវ​បទពិសោធ​ពិសេស​ប្លែក​គេ​ជាមួយនឹង «បទពិសោធ​នៃ​ការរស់នៅ និង​ស្នាក់នៅ» បែប​បារាំង​ពិតៗ​តែ​ម្តង​៕

ព័ត៌មានបន្ថែមៈ http://www.sofitel-phnompenh-phokeethra.com/restaurants-bars/do-forni/