ប្រជាជន​កម្ពុជា​មួយ​ចំនួន​ដែល​បាន​ចំណាយ​ថវិកា​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ​ដើម្បី​ស្វែងរក​សេវា​ព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ​នឹង​ត្រូវ​បាន​កាត់​បន្ថយ​នាពេល​ខាង​មុខ​។​

មន្ទីរពេទ្យ​សង់ត្រាល់ ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ​២០១១ បាន​ក្លាយ​ជា​​ផ្នែក​មួយ​នៃ​ស្ថាប័ន​សុខាភិបាល​ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវា​ថែទាំ​សុខភាព​តាម​ស្តង់ដា​អន្តរជាតិ​ទំនើប សម្រាប់​អ្នក​ដែល​ស្វែងរក​សេវា​ព្យាបាល​វេជ្ជសាស្ត្រ​។​

មន្ទីរពេទ្យ​សង់ត្រាល់ ​គឺ​ជា​ស្ថាប័ន​វេជ្ជសាស្ត្រ​ក្នុង​ស្រុក​ឈាន​មុខ​គេ​មួយ​ក្នុង​ប្រទេស​ដែល​ផ្តល់នូវ​ការ​ព្យាបាល​ទូទៅ​ និង​ឯកទេស​ផ្សេងៗ​ដូចជា ពិនិត្យ​សុខភាព ពិគ្រោះ​ជំងឺ​ទូទៅ ពិគ្រោះ​ និង​វះកាត់​ជំងឺ​បេះដូង ​និង​សរសៃ​ឈាម ប្រព័ន្ធ​ប្រសាទ ថ្លើម ក្រពះ ​ពោះវៀន លាង​ឈាម តម្រងនោម សម្ភព ​និង​រោគ​ស្ត្រី កុមារ វះកាត់ និង សង្គ្រោះ​បន្ទាន់​ និង​ជំងឺ​ធ្ងន់​ជាដើម​។​

លោក​សាស្ត្រាចារ្យ ម៉ម​ ប៊ុនសុជាតិ នាយករង ​និង​នាយក​ផ្នែក​វះកាត់​បេះដូង ​និង​សរសៃ​ឈាម នៃ​មន្ទីរពេទ្យ​សង់ត្រាល់ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ថា ប៉ុន្មាន​ឆ្នាំ​មក​នេះ មន្ទីរពេទ្យ​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​នាម​ជា​មន្ទីរពេទ្យ​ឯកជន​ទំនើប​ក្នុង​ប្រទេស​កម្ពុជា ​ដែល​មាន​អ្នក​ឯកទេស​វេជ្ជសាស្ត្រ​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់ ​និង​ក្រម​សីលធម៌​ល្អ ក្នុង​ការ​ផ្តល់​សេវា​វេជ្ជសាស្ត្រ​ជូន​អ្នក​ជំងឺ​។​

​អ្នកជំងឺកំពុងទទួលសេវាពិនិត្យសុខភាព នៅបន្ទប់ CT scan។

លោក​សាស្ត្រាចារ្យ ម៉ម ​ប៊ុនសុជាតិ បាន​និយាយ​ថា៖ «​កាល​ពី​មុន​អ្នក​ឯកទេស​ផ្នែក វះកាត់​បេះដូង​សរសៃ​ឈាម និង​ផ្នែក​ប្រព័ន្ធ​ប្រសាទ​នៅ​កម្ពុជា​មាន​ចំនួន​តិចតួច​ណាស់​។ ទោះ​យ៉ាងណា​សព្វ​ថ្ងៃ​នេះ​អ្នក​ឯកទេស​ផ្នែក​នេះ​មាន​ការ​កើន​ឡើង​ទាំង​ជា​ជនជាតិ​កម្ពុជា ​និង​បរទេស​។ កត្តា​ទាំង​អស់​នេះ រួម​ជាមួយ​នឹង​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ អាច​ឱ្យស្ថាប័ន​វេជ្ជសាស្ត្រ​ក្នុង​ស្រុក ដូចជា​មន្ទីរពេទ្យ​សង់ត្រាល់​អាច​ផ្តល់​នូវ​ការ​ប្រឹក្សា ព្យាបាល និង​វះកាត់​ដោយ​វេជ្ជបណ្ឌិត​ឯកទេស​។ ទាំង​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់ប្តូរ​ និង​ការ​វិវត្ត​នៃ​វិស័យ​សុខាភិបាល​របស់​ប្រទេស​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។​

មន្ទីរពេទ្យ​សង់ត្រាល់ បាន​បំពាក់់​ដោយ​ម៉ាស៊ីន​ប្រកប​ដោយ​បច្ចេកវិទ្យា​ទំនើបៗ និង​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ស្តង់ដា​ខ្ពស់​នៃ​ការ​ថែទាំ​សុខភាព​ប្រកប​ដោយ​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​កម្ពុជា​។​

ដោយសារ​សេវាកម្ម​វេជ្ជសាស្ត្រ​មាន​ច្រើន​ឯកទេស​ប្រកប​ដោយ​ស្តង់ដា​ខ្ពស់​ និង​តម្លៃ​សមរម្យ បាន​ធ្វើ​ឱ្យ​មន្ទីរពេទ្យ​សង់ត្រាល់ ក្លាយ​ជា​ទិសដៅ​ដ៏​សំខាន់​ និង​មាន​ការ​ពេញ​ចិត្ត​ពី​សំណាក់​ដៃគូ វេជ្ជសាស្ត្រ ​និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជាតិ​ និង​អន្តរជាតិ​។​

អ្នក​គ្រប់គ្រង​មន្ទីរពេទ្យ​សង់ត្រាល់ លោកស្រី អែមម៉ារី ជែលី បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ថា ក្រៅ​ពី​សហការ​ជា​ដៃគូ​យូរ​អង្វែង​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជាតិ ​និង​អន្តរជាតិ​ក្នុង​ការ​ពិនិត្យ​សុខភាព​អតិថិជន​ មន្ទីរពេទ្យ​ក៏​មាន​ផ្តល់​សេវា​ពិនិត្យ​សុខភាព​ជូន​អតិថិជន​ទូទៅ​ដែរ​។​

ក្រៅ​ពី​ជា​មន្ទីរ​ដែល​នាំ​មុខ​គេ​ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវា​វេជ្ជសាស្ត្រ​ដែល​ប្រកប​ដោយ​គុណភាព​ខ្ពស់ មន្ទីរពេទ្យ​សង់ត្រាល់​ក៏​បាន​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ជាច្រើន ដូចជា​ការ​ពិនិត្យ​សុខភាព​តាម​សហគមន៍​ដោយ​ឥត​គិត​ថ្លៃ យុទ្ធនាការ​យល់ដឹង​អំពី​សុខភាព បង្កើន​ការ​ជឿ​ទុក​ចិត្ត​លើ​សមត្ថភាព​ស្ថាប័ន​វេជ្ជសាស្ត្រ​ក្នុង​ស្រុក​ជាដើម​។​

ប្រធាន​នាយក​ផ្នែក​ប្រព័ន្ធ​ប្រសាទ លោក​សាស្ត្រាចារ្យ Francois Xavier Roux ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្កើត​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​ចូលរួម​ការងារ​នៅ​មន្ទីរពេទ្យ​សង់ត្រាល់​តាំង​ពី​ឆ្នាំ ​២០១៣ ​បាន​មាន​ប្រសាសន៍​ថា ​ទោះបី​ការ​វះកាត់​មាន​ភាព​ស្មុគស្មាញ​ក៏​ដោយ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​របស់​យើង​ ៧ នាក់ ​ប្រកប​ដោយ​ជំនាញ ​និង​បទពិសោធ​ផ្នែក​ប្រព័ន្ធ​ប្រសាទ រួម​ទាំង​ឧបករណ៍​ទំនើប​រួម​បញ្ចូល​គ្នា​ បាន​ធ្វើ​អោយ​ការ​វះ​កាត់​របស់​យើង​ទទួល​បាន​ជោគជ័យ​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​ក្នុង​ដំណើរការ​វះកាត់​ជំងឺ​ធ្ងន់ធ្ងរ​នៅ​មន្ទីរពេទ្យ​សង់ត្រាល់់​៕