បច្ចុ​ប្បន្ន​នេះ យើង​ឃើញ​ថា ​តម្រូវ​ការ​សម្រាប់​គណ​នេយ្យ​ករ ហេ​រញ្ញិក និង​ស​វ​ន​ករ​កំ​ពុង​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ដោយ​សារ​គណ​នេយ្យ​ករ និង​ស​វ​ន​ករ​មាន​តួ​នា​ទី​ស្នូល​សំ​ខាន់​នៅ​ក្នុង​គ្រប់​ក្រុម​ហ៊ុន​ និង​អា​ជីវ​កម្ម​ទាំង​អស់​។​

ខណៈ​ពេល​ដែល​មាន​តម្រូវ​ការ​ខ្ពស់​សម្រាប់​គណ​នេយ្យ​ករ​ និង​ស​វ​ន​ករ មុខ​ជំ​នាញ​នេះ​មាន​ការ​ប្រ​កួត​ប្រ​ជែង និង​នៅ​មាន​កម្រិត​ខ្លាំង​នៅ​ក្នុង​សង្គម​ការ​ងារ​នា​ពេល​បច្ចុ​ប្បន្ន​នេះ​។​

ដូ​ច្នេះ​ដើ​ម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ ​និ​ស្សិត​គួរ​តែ​ជ្រើស​រើស​យក​ជំ​នាញ​ដែល​មាន​គុណ​ភាព​ពិត​ប្រា​កដ​និង​សា​លា​រៀន​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​ជាតិ​ និង​អន្តរ​ជាតិ​។

ឧ​ទា​ហរណ៍​វិ​ទ្យា​ស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល គឺ​ជា​វិ​ទ្យា​ស្ថាន​ឈាន​មុខ​គេ​តែ​មួយ​គត់​ក្នុង​ការ​បណ្តុះ​បណ្តាល​គណ​នេ​យ្យ ហិ​រញ្ញ​វត្ថុ និង​ស​វ​ន​កម្ម ដែល​សា​លា​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​គុណ​ភាព​នៃ​ការ​បង្រៀន​របស់​ខ្លួន និង​ផ្តល់​នូវ​សញ្ញា​បត្រ​ដែល​ទទួល​ស្គាល់​ជា​អន្ដរ​ជាតិ​។​

វិ​ទ្យា​ស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល​មក​ពី​បណ្តា​ប្រ​ទេស​ដែល​ល្បី​ល្បាញ​ទូ​ទាំង​ពិ​ភព​លោក​រួម​មាន​ ស​ហ​រដ្ឋ​អា​មេ​រិក ហ្វី​លី​ពីន សិង្ហ​បុ​រី និង​ប្រ​ទេស​ជា​ច្រើន​ទៀត​។​

លើស​ពី​នេះ​ទៀត និ​ស្សិត​ដែល​បញ្ចប់​ការ​សិ​ក្សា​នៅ​វិ​ទ្យា​ស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល ត្រូវ​បាន​ផ្តល់​ជូន​នូវ​សញ្ញា​បត្រ​បរិ​ញ្ញា​ប​ត្រ​ចំ​នួន​ ២ ​ក្នុង​ពេល​តែ​មួយ​រួម​ទាំង​សញ្ញា​បត្រ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រ​សួង​អប់​រំ​ យុវ​ជន​ និង​កី​ឡា និង​សញ្ញា​បត្រ​ជំ​នាញ​អ្នក​បច្ចេក​ទេស​ផ្នែក​គណ​នេ​យ្យ CAT (Certified Accounting Technician) ដែល​ចេញ​ដោយ​ចក្រ​ភព​អង់​គ្លេស​ និង​ទទួល​ស្គាល់​ដោយ ១៨៣ ប្រ​ទេស​ទូ​ទាំង​ពិ​ភព​លោក​។​

ក្រៅ​ពី​ការ​សិ​ក្សា​ជា​មួយ​សាស្ត្រា​ចារ្យ​ដែល​មាន​សញ្ញា​បត្រ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​ វិ​ទ្យា​ស្ថាន​ក៏​មាន​នា​យក​ដ្ឋាន​មុខ​តំ​ណែង​ការ​ងារ​ដែល​ស្វែង​រក​ការ​ងារ​សម្រាប់​និ​ស្សិត​ដែល​វិ​ទ្យា​ស្ថាន​បាន​ធ្វើ​ការ​ស​ហ​ការ​ជា​ដៃ​គូ​ជា​មួយ​ក្រុម​ហ៊ុន​ល្បី ៗ ជា​អន្តរ​ជាតិ​ដើ​ម្បី​ជួយ​និ​ស្សិត CamEd ងាយ​ស្វែង​រក​ការ​ងារ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។​

ដូ​ច្នេះ សិស្ស​ដែល​មាន​សញ្ញា​បត្រ​ថ្នាក់​ទី​ ១២ និង​អ្នក​ដែល​ទើប​តែ​បញ្ចប់​ថ្នាក់​ទី​ ១២ អាច​ចូល​រៀន​នៅ​វិ​ទ្យា​ស្ថាន CamEd Business School បាន​ដោយ​ឥត​គិត​ថ្លៃ​ចុះ​ឈ្មោះ​ប្រ​លង​ចូល​ដែល​មាន​ភា​សា​អង់​គ្លេស គណិត​វិ​ទ្យា និង​ការ​សម្ភាស​ជា​ភា​សា​អង់​គ្លេស​ដែល​ចំ​ណាយ​ពេល​ ១៥ ​នា​ទី​។

ចាប់​ផ្តើម​ចុះ​ឈ្មោះ​ពី​ឥ​ឡូវ​រហូត​ដល់​ថ្ងៃ​ទី​ ១៥ ខែ​វិ​ច្ឆិ​កា​ ឆ្នាំ ២០១៨ តាម​រយៈ www.cam-ed.com ឬ​ទាក់​ទង​មក​ពួក​យើង​សម្រាប់​ព័ត៌​មាន​តាម​ទូរ​ស័ព្ទ​លេខ​ ០២៣ ៩៨៦ ៥២២/៥២៣ ឬ ០១២ ៦១៨ ៩៨៨៕