ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​អន្តរជាតិ​ដំបូង​បំផុត​នៅ​កម្ពុជា បាន​ឈ្នះ​​ពាន​រង្វាន់​អន្តរជាតិ​ក្នុង​នាម​ជា «ក្រុមហ៊ុន​ឈាន​មុខ​ប្រចាំ​តំបន់​អាស៊ី ក្នុង​សកម្មភាព​គាំទ្រ​សហគមន៍» ក្នុង​កម្មវិធី​ប្រគល់​ពាន​របស់ Asia Corporate Excellence & Sustainability (ACES) នៅ​ទីក្រុង បាងកក កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ។

មេនូឡាយហ្វ៍​ ខេមបូឌា​ ជា​ក្រុម​ហ៊ុន​តែ​មួយ​គត់​ពី​ប្រទេស​កម្ពុជា​ និង ​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​ប្រាំ​ពីរ​នៅ អាស៊ី ដែល​ទទួល​បាន​ពាន​កិត្តិយស​នេះ​។ ការ​ទទួល​ស្គាល់​នេះ​ផ្តោត​សំខាន់​លើ​ស្ថាប័ន​ទាំង​ឡាយ​ណា​ដែល​មាន​ការ​រួម​ចំណែក​សកម្ម​ក្នុង​សហគមន៍។

ក្រុមហ៊ុន មេនូឡាយហ្វ៍ មាន​បេសកកម្ម​ក្នុង​ការ​ជួយ​ប្រជាជន​ឲ្យ​ធ្វើ​ការ​សម្រច​ចិត្ត​បាន​​កាន់​តែ​ងាយ​ស្រួល​និង​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ប្រសើរ។ នៅកម្ពុជា ក្រុមហ៊ុន​មាន​ការ​បេ្តជា្ញ​ចិត្ត​ខ្ពស់​ក្នុង​ការ​កសាង​អនាគត​ហិរញ្ញវត្ថុ​និង​លើក​កម្ពស់​សុខភាព/សុខមាល​ភាព​ដល់​ក្រុម​គ្រួសារ​កម្ពុជា។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ ក្រុមហ៊ុន​នេះ​ផ្តោត​លើ​ចំណុច​សំខាន់ៗ​បី​សម្រាប់​ការ​រួម​ចំណែក​របស់​ខ្លួន​ក្នុង​សហគមន៍​រួម​មាន​ការ​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​ការ​អប់រំ​ស្តីពី​ការ​រៀប​ចំ​ផែនការ​ហិរញ្ញ​វត្ថុ​រយៈពេល​វែង និង ​ការ​លើក​កម្ពស់​សុខភាព និង សុខុមាល​ភាព​របស់​ប្រជាជន​កម្ពុជា។

លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ​ និង​នាយក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន ​ហើយ​ក៏​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​បុគ្គល​ទាំង​ប្រាំ​បួន​រូប​នៅ​អាស៊ី​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ពាន​រង្វាន់ ACES ឆ្នាំ ២០១៩ ក្នុង​នាម​ជា «អ្នក​ដឹកនាំ​ឆ្នើម​ក្នុង​តំបន់​អាស៊ី» បាន​មាន​ប្រសាសន៍​ថា «នេះ​គឺ​ជា​លើកទី ១ ដែល​យើង​បាន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​នេះ ហើយ​យើង​ក៏​មាន​កិតិ្តយស​បំផុត​ដែល​ មេនូឡាយហ្វ៍ ខេមបូឌា បាន​ឈ្នះ​ពាន​រង្វាន់​ដ៏​អស្ចារ្យ​នេះ​ផង​ដែរ។ សមិទ្ធផល​នេះ​ជម្រុញ​ឲ្យ​យើង​កាន់តែ​ខិត​ខំ​ប្រឹងប្រែង​បន្ត ផ្តល់​សេវេកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ​ជូន​អតិថិជន​ និង គាំទ្រ​ដល់​សកម្មភាព​នានា​បន្ថែម​ទៀត ដើម្បី​ជួយ​ដល់​សហគមន៍​កម្ពុជា»។

លោកស្រី​ Shanggari Balakrishnan, អគ្គនាយក​ប្រតិបត្តិ​របស់ MORS Group ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​មាន​ប្រសាសន៍​ថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ពិត​ជា​ស័ក្តសម​នឹង​ទទួល​បាន​ពាន​រង្វាន់នេះ​ជា​ទីបំផុត​ព្រោះ​សកម្មភាព​របស់​ក្រុមហ៊ុន​នេះ​បាន​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​សង្គម​បាន​យ៉ាង​ល្អ។»

ចាប់​តាំង​ការ​ចាប់​ផ្តើម​ប្រតិបត្ត​ការ​ក្នុង​ឆ្នាំ ២០១២ ក្រុមហ៊ុន មេនូឡាយហ្វ៍ខេមបូឌា បាន​ចំណាយ​ថវិកា​ជាង ២ លាន​ដុល្លារ​អាមេរិក​ក្នុង​សកម្មភាព​ទំនួល​ខុស​ត្រូវ​ក្នុង​សហគមន៍ និង ការ​ឧបត្ថម្ភនានា។ កម្មវិធី​ទាំង​នោះ​រួម​មាន​ការ​ឧបត្ថម្ភ​ធំ​ប្រចាំ​ឆ្នាំ​ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ ពាក់​កណ្តាល​ម៉ារ៉ាតុង​នៅ​អង្គរវត្ត ការ​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​កុមារ​ ការ​គាំទ្រ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍ ការ​លើក​កម្ពស់​ ការ​យល់ដឹង​អំពី​ការ​រៀបចំ​ផែនការ​ហិរញ្ញ​វត្ថុ​រយៈពេល​វែង និង កម្មវិធី​ជាច្រើន​ទៀត។

ក្នុង​រយៈពេល​ជាង​ ៧ ឆ្នាំកន្លង​មក​នេះ ក្រុមហ៊ុន​មេនូឡាយហ្វ៍ខេមបូឌា បាន​ទទួល​ពាន​រង្វាន់​កិត្តិយស និង​លិខិត​សរសើរ​ជាច្រើន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​រួមមាន​៖

· ពាន​រង្វាន់​ទំ​នាក់​ទំនង​ល្អ​ជា​មួយ​អតិ​ថិជន​ប្រ​ចាំ​ឆ្នាំ​​​ (២០១៧ដល់២០១៩) ទីក្រុង ហុងកុង

· ពាន​រង្វាន់កិត្តិនាមក្រុមហ៊ុនឆ្នើមប្រចំាឆ្នាំ (២០១៨ដល់២០១៩)​ ទីក្រុង ហុងកុង

· ពានរង្វាន់​ភាព​ជា​អ្នក​ដឹកនាំសកម្មភាព​​សង្គម​​ប្រ​ចាំ​ឆ្នាំ​ (២០១៧ដល់២០១៩) ទីក្រុង ហុងកុង

· ពានរង្វាន់កិតិ្តនាមក្រុមហ៊ុនឆ្នើម (២០១៩) ប្រទេសថៃ

· លិខិត​សរសើរ​ពី​គណៈ​កម្មាធិកា​រ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​នៃ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ (២០១៨ដល់២០១៩)