ជាមួយ​នឹង​ការជឿជាក់​ដ៏រឹងមាំ កម្ពុជា​​បាន​សរសេរ​រឿង​ជោគជ័យ​របស់​ខ្លួន​ដើម្បី​ផ្លាស់ប្តូរ​ប្រព័ន្ធ​អប់រំ​ដែល​បាន​បាត់បង់​របស់​ខ្លួន​ដើម្បី​ធ្វើឱ្យ​វា​កាន់តែ​ងាយស្រួល​ដល់​មហាជន​។ ទាំង​នេះ​បាន​ដំណើរការ​ក្នុង​កម្រិត​ដ៏ធំ​។ ឥឡូវ​នេះ​​ព្រះរាជាណាចក្រ​កម្ពុជា​មាន​មោទនភាព​​ដោយ​មាន​អត្រា​អក្ខរកម្ម​លើស​ពី ៧៧ ភាគរយ​ដែល​ជា​សក្ខីភាព​នៃ​សមិទ្ធផល​របស់​ខ្លួន​។

ការកែទម្រង់​ដ៏យូរអង្វែង​រាប់​ទសវត្សរ៍​​ការបង្កើន​ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន​​ការបង្កើន​ថវិកា​អប់រំ​បុគ្គលិក និង​ធនធាន​​ល្អ​ជាង​មុន និង​ការគាំទ្រ​ដោយ​គោលនយោបាយ​ដូចជា​ផែនការ​យុទ្ធសាស្ត្រ​អប់រំ ២០១៤-២០១៨ គឺជា​ចំណុច​ស្នូល​សម្រាប់​ការរីក​សាយ​នៃ​ការអប់រំ​។

សព្វ​ថ្ងៃ​នេះ​ជា​រៀងរាល់​ឆ្នាំ​មាន​សិស្សានុសិស្ស​រាប់ពាន់​នាក់​មកពី​តំបន់​ដាច់​ស្រយាល​ទៅកាន់​ទីប្រជុំជន​ដើម្បី​ទទួល​បាន​ការអប់រំ​ដោយ​ឥត​គិតថ្លៃ​។

រីឯ​ស្ថាប័នឯកជន​ក៏​មាន​ការប្រកួតប្រជែង​​ជាមួយ​នឹង​សាលា និង​សាកលវិទ្យាល័យ​​រដ្ឋ ដើម្បី​បាន​ទទួល​សិស្ស​ចុះឈ្មោះ​ចូល​រៀន​សាលា​របស់​ខ្លួន​ផង​ដែរ​។

ប៉ុន្តែ​ភាព​មាន​កម្រិត​នៅ​តែ​បន្ត​ធ្វើឲ្យ​​ប៉ះពាល់​ដល់​វិស័យនេះ​។ បញ្ហា​ប្រឈម​​ជាច្រើន​នៅ​តែ​រារាំង​ក្នុង​ការផ្តល់​ការអប់រំ​​ដែល​មាន​គុណភាព និង​គ្រប់​ជ្រុងជ្រោយ​​សម្រាប់​ប្រជាជន​ដែល​កំពុង​កើនឡើង​ដែល​អ្នក​បង្កើត​គោលនយោបាយ​ត្រូវ​ដោះស្រាយ​ឱ្យ​បាន​ឆាប់រហ័ស​ដើម្បី​ជំរុញ​ប្រទេស​នេះ​ពី​សង្គម​កសិកម្ម​ទៅជា​សេដ្ឋកិច្ច​ឧស្សាហកម្ម​។

ប្រទេស​កម្ពុជា​មាន​មហិច្ឆតា​ខ្ពស់​។

ប្រទេស​នេះ ចង់​ឆ្លង​ផុត​ពី​ប្រទេស​ដែល​​មាន​ប្រាក់​ចំណូល​ទាប មធ្យម​ទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​​ខ្ពស់​នៅ​ត្រឹម​ឆ្នាំ​ ២០៣០ និង​ក្លាយ​ទៅ​​ជា​ប្រទេស​អភិវឌ្ឍន៍​នៅត្រឹម​ឆ្នាំ ២០៥០​។

ការដកស្រង់​របាយការណ៍​ពី​ក្រសួង​​អប់រំ យុវជន និង​កីឡា​៖ «​កំណើន​សេដ្ឋកិច្ច​ឆាប់រហ័ស និង​អនាគត និង​ការប្រកួត​ប្រជែង​របស់​ជាតិ​ដើម្បី​សម្រេច​បាន​នូវ​​មហិច្ឆតា​គឺ​ការ​អាស្រ័យ​លើ​ប្រជាជន​របស់​​យើង​ឲ្យ​មាន​ចំណេះដឹង​ត្រឹមត្រូវ និង​ជំនាញ​​ពាក់ព័ន្ធ​ដែល​ឆ្លុះបញ្ចាំង​ពី​បេតិកភណ្ឌ​វប្បធម៌ និង​សីលធម៌​របស់​យើង​»​។

ប៉ុន្តែ​ការពិត​បង្ហាញ​ពី​ការនិទាន​កថា​ខុស​គ្នា​។ ការអប់រំ​នៅ​តាម​ជនបទ​គឺ​នៅ​តែ​​យឺតយ៉ាវ​ដោយសារ​តែ​ខ្វះខាត ធនធាន​​ដូចជា​គ្រូ​បណ្តុះបណ្តាល ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប​ភាសា​នៃ​ការបង្រៀន និង​ខ្វះ​ការវិនិយោគ​ឯកជន​នៅ​តាម​ការអប់រំ​នៅ​តាម​ជនបទ​។

រដ្ឋាភិបាល​បាន​ប៉ាន់​ប្រមាណ​ថា​មាន​សិស្ស​តែ ៤២ ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​ឈាន​ដល់​ថ្នាក់​ទី​ ៩ នៅ​ចន្លោះ​ឆ្នាំ​សិក្សា​ ២០១៥ និង​ ២០១៦​។

បញ្ហា​សំខាន់​មួយ​ទៀត​គឺ​គម្លាត​ជំនាញ​រវាង​ស្ថាប័ន​ទាំង​រដ្ឋ និង​ឯកជន​ផ្តល់​ឲ្យ និង​តម្រូវការ​ទីផ្សារ​។

ម្យ៉ាង​ទៀត​សិស្ស​ភាគច្រើន​មិន​បាន​ត្រៀម​ខ្លួន​រួចរាល់​ទេ​ បន្ទាប់ពី​បញ្ចប់​ការសិក្សា​។ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​បំពេញ​ចន្លោះ​ប្រហោង​នេះ​ហើយ​គ្រឹះស្ថាន​អប់រំ​ត្រូវ​បង្កើន​ចំនួន​និស្សិត​បញ្ចប់​ការសិក្សា​ឱ្យ​សម​ស្របតាម​តម្រូវការ​ទីផ្សារ​។

«​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​សូម្បី​តែ​សម្រាប់​ជំនាញ​ឧស្សាហកម្ម​កម្រិត​ទាប និង​មធ្យម​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ផ្គត់ផ្គង់​តិចតួច​។ លើស​ពី​នេះ​គម្លាត​រវាង​ជំនាញ​ធនធាន​មនុស្ស​ផ្នែក​ឧស្សាហកម្ម និង​អាជីវកម្ម​ត្រូវការ​បន្ថែម​ស្ថាប័ន​អប់រំ​មិន​ថា​ការបណ្ដុះបណ្ដាល​ផ្នែក​វិជ្ជាជីវៈ​ ឬ​វិជ្ជាជីវៈ​រៀងរាល់​ឆ្នាំ​។

យោង​តាម​របាយការណ៍​ស្តីពី​ការអប់រំ​កម្ពុជា​ឆ្នាំ ២០១៥ (​បានរៀបចំ​ដោយ បណ្ឌិត ឈឹម រឹទ្ធី បណ្ឌិត​ ឃៀង សុធី និង​បណ្ឌិត Srinivasa Madhur) បាន​លើក​ឡើង​ថា «​កម្ពុជា​នឹង​ត្រូវ​ដោះស្រាយ​ជំនាញ​ដែល​កំពុង​មាន​គម្លាត បើសិន​ជា​វា​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ក្រោយ​ហើយ​បន្ទាប់​មក​ផ្លាស់ប្តូរ​អគារ​អភិវឌ្ឍន៍​»​។

អ្នក​ជំនាញ​មាន​ប្រសាសន៍​ថា​កង្វះ​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​គឺជា​ឧបសគ្គ​មួយ​ផ្សេង​ទៀត​ដែល​ស្ថាប័ន​អប់រំ​ជាន់ខ្ពស់​ចាំបាច់​ត្រូវ​តែ​ពុះពារ​ និង​ធានា​ឱ្យ​មាន​មូលនិធិ​គ្រប់គ្រាន់​ដើម្បី​លើកកម្ពស់​ផ្នែក​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ដែល​កំពុង​ខ្វះខាត​នៅពេល​នេះ​។

ម្ចាស់ក្សត្រី Beatrice Elizabeth Mary of York បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ក្នុង​អំឡុងពេល​ធ្វើ​ទស្សនកិច្ច​នៅ​សាលា​ជំនាន់​ថ្មី​ព្រះស៊ីសុវត្ថិ​ក្នុង​រាជធានី​ភ្នំពេញ​។

«​ខ្ញុំ​ត្រូវ​បាន​លើក​ទឹកចិត្ត​ពី​សិស្ស និង​បាន​ចាប់​អារម្មណ៍​ពី​ផ្នត់​គំនិត​របស់​ពួកគេ​។ ពួកគេ​មាន​ឆន្ទៈ និង​ប្តេជ្ញាចិត្ត​អំពី​អាជីព​របស់​ពួកគេ​ហើយ​ចង់​ក្លាយ​ជា​វិស្វករ ស្ថាបត្យករ វេជ្ជបណ្ឌិត និង​មេធាវី​»​។

ម្ចាស់ក្សត្រី​មាន​បន្ទូល​បន្ត​ថា​៖ «​យើង​មាន​ការ​លំបាក​ក្នុង​ការ​អប់រំ​មនុស្ស​វ័យក្មេង​ដើម្បី​ជួយ​ផ្តល់​នូវ​តម្រូវការ​នៃ​កម្លាំង​ពលករ​ក្នុង​សតវត្សរ៍​ទី​ ២១​។ យើង​ត្រូវ​ស្រមៃ​ឡើងវិញ​នូវ​ការអប់រំ ដើម្បី​ប្រឈមមុខ​នឹង​បញ្ហា​នៅ​ក្នុង​សម័យ​ទំនើប​នេះ​»​។

សរុប​មក​ឆន្ទៈ​នយោបាយ​ដ៏រឹងមាំ​នឹង​ជំរុញ​របៀបវារៈ​អប់រំ​ថ្នាក់ជាតិ​ដើម្បី​ធ្វើឱ្យ​ប្រទេស​ជាតិ​ក្លាយ​ជា​សង្គម​ដែល​មាន​អំណាច​ស្របតាម​សង្គម​ទំនើប ហើយ​ចំណេះដឹង​ផ្នែក​សេដ្ឋកិច្ច​ត្រូវ​មាន​ជាបន្ទាន់​៕