The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - យើងខ្ញុំ​ចង់​ជួប​កូនសិស្ស​ជាច្រើន​ទៀត​នៅ​ទូទាំង​ប្រទេស ​កម្ពុជា​៖ កម្មវិធី​ជួប​សិស្ស​និស្សិត រៀបចំ​ដោយ​ស្ថានទូត​ជប៉ុន

យើងខ្ញុំ​ចង់​ជួប​កូនសិស្ស​ជាច្រើន​ទៀត​នៅ​ទូទាំង​ប្រទេស ​កម្ពុជា​៖ កម្មវិធី​ជួប​សិស្ស​និស្សិត រៀបចំ​ដោយ​ស្ថានទូត​ជប៉ុន

Content image - Phnom Penh Post
ថតរូប​ជា​ក្រុម​នៅ​វិទ្យាល័យ បាណយ តាកែវ​.©Hiroshi Ake

យើងខ្ញុំ​ចង់​ជួប​កូនសិស្ស​ជាច្រើន​ទៀត​នៅ​ទូទាំង​ប្រទេស ​កម្ពុជា​៖ កម្មវិធី​ជួប​សិស្ស​និស្សិត រៀបចំ​ដោយ​ស្ថានទូត​ជប៉ុន

ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម «​កម្មវិធី​ជួប​សិស្ស​និស្សិត​» ចាប់តាំងពី​ឆ្នាំ​ ២០១២ មក​ម្ល៉េះ​។ តាមរយៈ​កម្មវិធី​នេះ​ក្រុម​ការងារ​ស្ថានទូត ជប៉ុន​ជួប​ជាមួយ​សិស្ស​វិទ្យាល័យ ឬ​និស្សិត​សាកលវិទ្យាល័យ និង បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជប៉ុន​។ រហូត​មក​ដល់​ពេល​នេះ​កម្មវិធី​ជួប​សិស្ស​និស្សិត​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​វិទ្យាល័យ និង​សាកលវិទ្យាល័យ​ច្រើន​ជាង ​៥០ ​ទូទាំង​ប្រទេស​កម្ពុជា​ព្រម​ទាំង​នៅ​ស្ថានទូត​ជប៉ុន​ផង​ដែរ​។

តោះ​ស្វែង​យល់​ពី​ខ្លឹមសារ​នៃ​កម្មវិធី!

អំឡុង​រយៈពេល​ ១ ​ម៉ោង​កន្លះ​ទៅ​ ២ ​ម៉ោង​សិស្ស​និស្សិត​នឹង​ស្វែងយល់​ពី​ទេសភាព​ដ៏អស្ចារ្យ​នៅ​ទីតាំង​ផ្សេងៗ​ក្នុង​ប្រទេស​ជប៉ុន​តាមរយៈ​វីដេអូ​ឯកសារ​ខ្លី និង​បាន​ស្តាប់​បទបង្ហាញ​ពី​ប្រទេស​ជប៉ុន ប្រវត្តិ ទំនាក់ទំនង​មិត្តភាព​ជប៉ុន-កម្ពុជា​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន​ព្រម​ទាំង​បាន​សាកល្បង​ដកស្រង់​បទពិសោធ​ជាក់ស្តែង​ពី​ទំនៀមទម្លាប់​វប្បធម៌​ជប៉ុន​ដូចជា ការ​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​សម្រាប់​រដូវក្តៅ «​យូកាតា​» ការសរសេរ​អក្សរ​ផ្ចង់​ជប៉ុន «​ស្យូដូ​» សិល្បៈ​បត់ក្រដាស «​អូរីហ្គាមី​» និង​ការសាកល្បង​ឆ្លើយ​សំណួរ​ងាយៗ​ស្តីពី​ប្រទេស​ជប៉ុន​ជាដើម​។

សិស្ស​និស្សិត​បាន​បង្ហាញ​នូវ​ទឹកមុខ​ចង់​ដឹង​អំពី​ប្រទេស​ដែល​នៅ​ឆ្ងាយ​ពី​ខ្លួន និង សម្តែង​ចេញ​នូវ​ក្តីរំភើប​រីករាយ​ជាមួយ​នឹង​សកម្មភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ បទពិសោធ​ទាំង​នេះ​មិន​ត្រឹម​តែ​ជា​ឱកាស​​ទទួល​បាន​ចំណេះដឹង​ពី​ប្រទេស​ជប៉ុន​​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ជា​កត្តា​ជំរុញ​ឲ្យ​ពួកគាត់​គិត​អំពី​ជំនាញ ឬ​មុខរបរ​របស់​ពួកគាត់​នាពេល​អនាគត​ថែម​ទៀត​ផង​។

តើ​កម្មវិធី​ជួប​សិស្ស​និស្សិត​បន្ទាប់​ទៀត​ធ្វើ​នៅ​កន្លែង​ណា​?

ស្ថានទូត​ជប៉ុន​បើក​ទទួល​ពាក្យ​ស្នើសុំ​ពី​សាលា​នីមួយៗ ឬ​ក្រុមសិស្ស​និស្សិត​ដែល​មាន​សមាជិក​លើស​ពី​ ៣០ ​នាក់​សម្រាប់​ការរៀបចំ​កម្មវិធី​នេះ​។ ជាក់ស្តែង​កម្មវិធី​ខ្លះ​បាន​ធ្វើ​ឡើង​អាស្រ័យ​តាម​ការដាក់​ពាក្យ​ស្នើសុំ និង​ខ្លះទៀត​ត្រូវ​បាន​ជ្រើសរើស​ដោយ​ស្ថានទូត​ជប៉ុន​ផ្ទាល់ និង​រួម​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

កម្មវិធី​ភាគច្រើន​ត្រូវ​បាន​រៀបចំ​ជាមួយ​ស្ថាប័ន​ដៃគូ ដូចជា សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន (JAC) ជាដើម​។ តាមរយៈ​កម្មវិធី​បែប​នេះ​សមាជិក​ JAC និង​ស្ថានទូត​ជប៉ុន​ទៅ​ដល់​វិទ្យាល័យ​ដែល​សមាជិក​នោះ​បាន​បញ្ចប់​ការសិក្សា​ដើម្បី​អាច​ឲ្យ​គាត់​ចែករំលែក​នូវ​បទពិសោធ​ការរស់នៅ និង​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​ព្រម​ទាំង​ជំនាញ​របស់​ខ្លួន​ទៅកាន់​សិស្ស​ប្អូន​។

ស្ថានទូត​ជប៉ុន​ទន្ទឹង​រង់ចាំ​ជួប​សិស្ស និស្សិត​កម្ពុជា​ច្រើន​រូប​ទៀត​នៅ​តាម​សាលារៀន សាកលវិទ្យាល័យ ឬ​នៅ​ស្ថានទូត​ជប៉ុន​ដើម្បី​បណ្តុះ​ចំណង​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា​។

តោះ​សាកល្បង​ដាក់ពាក្យ​ដើម្បី​ទទួល​យក​បទពិសោធ​ថ្មីៗ​។

ពាក្យស្នើសុំ​៖ https://www.kh.emb-japan.go.jp/files/000415099.pdf

សម្រាប់​ការដាក់​ពាក្យ​ស្នើសុំ​សូម​ផ្ញើ​ទៅ​កាន់​អ៊ីមែល៖ «info.jpn@pp.mofa.go.jp»

Content image - Phnom Penh Post
កូនសិស្ស​សាក​រៀន​ស្យូដូ​នៅ​វិទ្យាល័យ​សេរីមង្គល​ខេត្ត​កណ្តាល​​

Content image - Phnom Penh Post
បុគ្គលិកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ជួយស្លេៀក​ពាក់​ឈុត យូកាតា ដល់សិស្សនៅវិទ្យាល័យ​បាណយ តាកែវ ​​

Content image - Phnom Penh Post
ឯកអគ្គរាជទូត​ជប៉ុន​ថ្លែង​សុន្ទរកថា​ដល់​សិស្ស​នៅ​វិទ្យាល័យ​បញ្ញាសាស្ត្រ​។ ©Hiroshi Ake

Content image - Phnom Penh Post
សិស្សានុសិស្ស​នៅ​វិទ្យាល័យ​សម្តេចឪ តាកែវ រៀន​បត់ក្រដាស​តាម​បែប​អូរីហ្គាមី​ (Origami). ©Hiroshi Ake

Content image - Phnom Penh Post
សិស្សានុសិស្ស​នៅ​វិទ្យាល័យ​បល្ល័ង្ក កំពង់ធំ សម្តែង​សិល្បៈ​របាំ​បុរាណ​. ©Hiroshi Ake

អត្ថបទគួរចាប់អារម្មណ៍