មនុស្ស​កាន់តែ​មាន​ជីវភាព​ធូរធារ​ទៅៗ ប៉ុន្តែ​មិនមែន​មាន​ន័យថា​សុខភាព​ពួកគេ​ដើរ​ទន្ទឹម​នឹង​ទ្រព្យ​ដែល​ពួកគេ​មាន​នោះ​ទេ​។ ការរស់នៅ​ជីវិត​មួយ​ដែល​ប្រកប​ដោយ​ការប្រុងប្រយ័ត្ន​ចំពោះ​សុខភាព ហើយ​ជៀសវាង​ពី​ជំងឺ​ដែល​អាច​ជៀសវាង​បាន​អាច​កាត់បន្ថយ​ចំណាយ​ដែល​នឹង​កើនឡើង​នៅពេល​មាន​ជំងឺ​បាន​។

ប្រជាជន​កម្ពុជា​នាពេល​បច្ចុប្បន្ន​មាន​ជីវភាព​ប្រសើរ​ជាង​ពេលណាៗ​ទាំងអស់​ក្នុង​ប្រវតិ្តសាស្ត្រ​របស់​ពួកគេ ប៉ុន្តែ​សម្ពាធ​នៃ​ជីវិត​សម័យ​ទំនើប​កំពុងតែ​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​របស់​ប្រជាជន​ទូទៅ​។

ថ្វី​បើ​អាយុ​សង្ឃឹម​រស់​ចេះ​តែ​កើនឡើង​ជា​លំដាប់​ក្តី ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ឡើងៗ​ត្រូវ​បាន​រងគ្រោះ​ពី​ជំងឺ​ទាក់ទង​នឹង​សរសៃឈាម​បេះដូង ជំងឺមហារីក ការ​ដាច់​សរសៃឈាម​ខួរក្បាល ទឹកនោមផ្អែម ជំងឺ​សួត ជំងឺ​តម្រងនោម និង​ជំងឺ​ថ្លើម​។ បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ជំងឺ​មិន​ឆ្លង​ដ៏គ្រោះថ្នាក់​ទាំង​នេះ​បង្ក​ឲ្យ​មាន​ការ​ស្លាប់​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ការស្លាប់​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ហើយ​តម្លៃ​នៃ​ការព្យាបាល និង​ផលវិបាក​ដែល​បាន​មកពី​ជំងឺ​ទាំង​នេះ​គឺ​កំពុងតែ​ធ្វើឲ្យ​មាន​ការ​ខូចខាត​យ៉ាង​ខ្លាំង​ដល់​ផ្នែក​ហិរញ្ញវត្ថុ​របស់​បុគ្គល​ម្នាក់ៗ គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។

ក្រសួង​សុខាភិបាល​បាន​ថ្លែង​នៅក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ថ្មី​បំផុត​របស់​ខ្លួន​ថា៖ «​បញ្ហា​ហិរញ្ញវត្ថុ​កំពុង​ស្ថិត​នៅក្នុង​ជួរមុខ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា​ក្នុង​ការកសាង​ប្រព័ន្ធ​សុខាភិបាល ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ដំណើរការ​កំណែទម្រង់​ដែល​បាន​ចាប់ផ្តើម​នៅក្រោយ​ឆ្នាំ​ ១៩៩៣»​។

ហិរញ្ញប្បទាន​ទៅ​លើ​វិស័យ​ថែទាំ​សុខភាព​នៅ​ប្រទេស​កម្ពុជា​បាន​មកពី​ប្រភព​ចម្បង​ចំនួន​បី​គឺ រដ្ឋាភិបាល​ម្ចាស់​ជំនួយ​អន្តរជាតិ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ការចំណាយ​របស់​បុគ្គល​ម្នាក់ៗ​ដោយ​ផ្ទាល់ ឬ​តាមរយៈ​ការធានា​រ៉ាប់រង​។

របាយការណ៍​នេះ​បាន​ថ្លែង​ទៀត​ថា​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង​ ១ ពាន់​លាន​ដុល្លារ​លើ​សេវា​ថែទាំ​សុខភាព​កាលពី​ឆ្នាំ​មុន ខណៈ​ពេល​ដែល ១៩១ ​លាន​ដុល្លារ​ថែម​ទៀត​ត្រូវ​បាន​ផ្តល់​ដោយ​ម្ចាស់​ជំនួយ​ក្រៅ​ប្រទេស​។ ការចំណាយ​នេះ​បាន​កើនឡើង​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ការរក្សា​កំណត់ត្រា​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​។

យ៉ាង​ណា​មិញ​តាម​តួលេខ​ចុងក្រោយ​បំផុត​បាន​ឲ្យ​ដឹង​ថា​ការកើនឡើង​នៃ​ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ការថែទាំ​សុខភាព​ធំ​បំផុត​គឺ​បាន​មកពី​ការចំណាយ​ប្រាក់​ពី​ហោប៉ៅ​ផ្ទាល់​ខ្លួន​របស់​ប្រជាជន​ដែល​មាន​ចំនួន ៦៥៨ ​លាន​ដុល្លារ​។

ចំណុច​មួយ​ទៀត​ដែល​ត្រូវ​ពិចារណា​គឺ​ជាង​ ៥០% នៃ​អ្នក​ដែល​ចំណាយ​លើ​សេវា​វេជ្ជសាស្ត្រ​ពី​ហោប៉ៅ​របស់​ខ្លួន​មាន​អាយុ​លើស​ពី​ ៦០ ​ឆ្នាំ​។

របាយការណ៍​នេះ​បាន​បន្ត​ថា៖ «​តួលេខ​នេះ​ទំនង​ជា​កើនឡើង​ខណៈ​ចំនួន​ប្រជាជន​មាន​អាយុ​កាន់តែ​ចាស់​ទៅៗ​»​។

ប្រទេស​កម្ពុជា​មិនមែន​ជា​ប្រទេស​តែ​មួយ​គត់​នោះ​ទេ ដែល​កំពុង​តែ​ប្រឈមមុខ​នឹង​ការកើនឡើង​នៃ​ថ្លៃ​ចំណាយ​ផ្នែក​វេជ្ជសាស្ត្រ​។ តាម​ការពិត​វា​ជា​បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ទាំង​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍន៍​។

ក្រុមហ៊ុន PriceWaterhouseCooper ដែល​ជា​ក្រុមហ៊ុន​សវនករ និង​គណនេយ្យ​ដ៏ធំ និង​ល្បីល្បាញ​នៅលើ​ពិភពលោក​បាន​ថ្លែង​ផង​ដែរ​នៅក្នុង​របាយការណ៍​ឆ្នាំ​ ២០១៨ របស់​ខ្លួន​ស្តីពី​ការ​ចំណាយ​វេជ្ជសាស្ត្រ​ថា ខណៈ​ពេល​ដែល​និន្នាការ​បាន​ធ្លាក់​ចុះ​ខ្លះៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក៏​វា​ទំនង​ជា​ចាប់ផ្តើម​កើនឡើង​ម្តង​ទៀត​នៅពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​អតិផរណា​ទូទៅ ការកាត់បន្ថយ​ចំនួន​ថ្នាំ​ដែល​នឹង​ហួស​កំណត់​ប៉ាតង់ និង​ភាពស្ទាក់ស្ទើរ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ការ​ផ្តល់​ការធានា​រ៉ាប់រង​សុខភាព​ដល់​បុគ្គលិក កត្តា​ទាំងអស់​នេះ​នឹង​រួម​ចំណែក​ធ្វើឲ្យ​និន្នាការ​នៃ​ការចំណាយ​វេជ្ជសាស្ត្រ​កើនឡើង​វិញ​។

ទោះ​ជា​យ៉ាង​ណា​ការបង្កើន​ការយល់ដឹង​អំពី​របៀប​រស់នៅ​ដែល​នាំ​ឲ្យ​មាន​សុខភាព​ល្អ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​រារាំង​កុំ​ឲ្យ​ចំណាយ​កាន់​តែ​ខ្ពស់​។ វា​អាច​ស្តាប់​ទៅ​ដូចជា​អ្វី​ដែល​គេ​និយាយ​ដដែលៗ ប៉ុន្តែ​មនុស្ស​ដែល​មាន​សុខភាព​ល្អ ដែល​រស់នៅ​ពោរពេញ​ដោយ​សកម្មភាព​ប្រចាំ​ថ្ងៃ មិន​ងាយ​មាន​ជំងឺ​ដូច​អ្នក​ដែល​ជក់បារី ទទួលទាន​គ្រឿង​ស្រវឹង​ហួសប្រមាណ ឬ​មិន​ហាត់ប្រាណ​នោះ​ទេ​។

សព្វ​ថ្ងៃនេះ​ប្រជាជន​កម្ពុជា​យល់​ដឹង​កាន់តែ​ច្រើន​អំពី​តម្រូវការ​របស់​ពួកគេ​ក្នុងការ​ទទួល​បាន​នូវ​ផែនការ​ថែទាំ​សុខភាព​ដែល​មាន​ការចំណាយ​សមរម្យ​។

កាលពី​សម័យ​មុន​វា​គឺជា​រឿង​ធម្មតា​ដែល​សាធារណជន​ទូទៅ​មិន​មាន​ផែនការ​រៀបចំ​កញ្ចប់​ថវិកា​សម្រាប់​ការចំណាយ​លើ​សុខភាព​របស់​ពួកគេ​។ យ៉ាង​ណា​មិញ ខណៈ​ពេល​ដែល​ប្រទេស​កំពុង​រីកចម្រើន ហើយ​ការអប់រំ​ក៏​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ផង​នោះ​ការ​យល់ដឹង​ពី​ដំណោះស្រាយ​ធានារ៉ាប់រង​ក៏​ជា​ប្រការ​ចាំបាច់​មួយ​ផង​ដែរ​។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ការខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សា​សុខភាព​ឲ្យ​បាន​ល្អ មិនមែន​មាន​ន័យ​ថា​មនុស្ស​គ្រប់​គ្នា​នោះ​នឹង​សុទ្ធតែ​អាច​ជៀស​ផុត​ពី​ជំងឺ​ធ្ងន់ធ្ងរ ១០០% នោះ​ទេ​។ ដូច្នេះ​ការ​មាន​ផែនការ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​សុវត្ថិភាព​ហិរញ្ញវត្ថុ​គឺ​មាន​សារៈសំខាន់​ដូច​គ្នា​សម្រាប់​បញ្ហា​សុខភាព​។

ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ និង​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​សុខភាព​របស់​ប្រជាជន​កម្ពុជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត​លំដាប់​ពិភពលោក AIA បាន​ឈាន​មុខ​គេ​ក្នុង​ការជួយ​ឲ្យ​ប្រជាជន​កម្ពុជា​ទទួល​បាន​សុខភាព​ល្អ រស់នៅ​បាន​យូរ​អង្វែង និង​មាន​ជីវិត​កាន់តែ​ប្រសើរ​ជាង និង​ព្រម​ទាំង​ផ្តល់​ដំណោះស្រាយ​ធានារ៉ាប់រង​ក្នុង​ករណី​មាន​ជំងឺ​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង​។

ក្នុង​នាម​ជា​ស្ថាប័ន​ដែល​សកម្ម​ចំពោះ​ការរស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ​នៅក្នុង​ប្រទេស​កម្ពុជា AIA បាន​បង្កើត​កម្មវិធី និង​យុទ្ធនាការ​ជាច្រើន​សម្រាប់​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​ដោយ​ក្នុង​នោះ​រួមមាន​ការបើក​ទីតាំង​សុខុមាលភាព AIA (AIA Wellness Lounge) របស់​ខ្លួន​ថ្មីៗ​នេះ​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ីអនម៉ល​ទី​ ២ ​ផង​ដែរ​៕