The Phnom Penh Post Search

Search form

រថយន្ត​ថ្មី​សន្លាង​ម៉ាក Nissan Terra ប្រភេទ SUV មាន​សមត្ថភាព​ពិសេស​បូករួម​នឹង​កា​ររចនា​ដ៏​ល្អ​ប្រណីត

Content image - Phnom Penh Post

រថយន្ត​ថ្មី​សន្លាង​ម៉ាក Nissan Terra ប្រភេទ SUV មាន​សមត្ថភាព​ពិសេស​បូករួម​នឹង​កា​ររចនា​ដ៏​ល្អ​ប្រណីត

នាពេល​បច្ចុប្បន្ន​នេះ​ប្រជាពល​រដ្ឋ​កម្ពុជា​កំពុង​មាន​តម្រូវ​ការ​រថយន្ត​ប្រភេទ SUV កាន់​តែ​ច្រើន​ឡើង​ជាង​ពេល​ណា​ៗ​​ទាំង​អស់។ ជា​រៀង​រាល់​ថ្ងៃ​ប្រជាជន​កម្ពុជា​បាន​ប្រើប្រាស់​រថយន្ត​សម្រាប់​សកម្មភាព​របស់​ពួក​គេ​ជា​ច្រើន​ដូច​ជា​សម្រាប់​ដឹក​សម្ភារ សម្រាប់​ជូន​កូន​ចៅ​ទៅ​សាលា​រៀន ឬ​ដើម្បី​ជិះ​ទៅ​បំពេញ​ការងារ​ផ្សេង​ៗ​ជា​ដើម ក្នុង​នោះ​ពួក​គេ​ក៏​បាន​ប្រើប្រាស់​រថយន្ត​ដើម្បី​នាំ​គ្រួសារ​ទៅ​ដើរ​កម្សាន្ត​តាម​បណ្តា​ខេត្ត​នានា​ផង​ដែរ ដូច្នេះ​ហើយ​ការ​ធ្វើ​ដំណើរ​ទៅ​តាម​បណ្ដា​ខេត្ត​ឆ្ងាយ​ៗ​ច្បាស់​ជា​ជួប​ស្ថានភាព​ផ្លូវ​មិន​ល្អ ផ្លូវ​រដិប​រដុប ផ្លូវ​ក្រួស ផ្លូវ​ដី​ហុយ​ជា​ដើម ដែល​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​វា​តម្រូវ​ឱ្យ​មាន​រថយន្ត​ប្រភេទ 4wd ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​។

ប៉ុន្តែ​ជា​សំណាង​ល្អ​សម្រាប់​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមហ៊ុន​ Tan Chong Motors បាន​នាំ​មក​នូវ​ជម្រើស​ដ៏​ល្អ​បំផុត​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។ ក្រុមហ៊ុន​ចែកចាយ​ផ្តាច់​មុខ​រថយន្ត Nissan នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មួយ​នេះ បាន​នាំ​មក​នូវ​រថយន្ត​ដ៏​ល្អ​ប្រណីត​ដែល​ជា​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​ដែល​ចង់​បាន​នូវ​ប្រភេទ​រថយន្ត​ដែល​មាន​ភាព​រឹងមាំ មាន​ផាសុកភាព ​និង​ការ​រចនា​មាន​លក្ខណៈ​ល្អ​ឥត​ខ្ចោះ​។

នៅ​ពេល​រចនា​ម៉ូដែល​ថ្មី​ម៉ាក Terra ប្រភេទ SUV នេះ​ឡើង ក្រុមហ៊ុន Nissan យល់​ឃើញ​ថា​រថយន្ត​ប្រភេទ SUV ទំហំ​មធ្យម​ភាគ​ច្រើន​បំផុត​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ គឺ​បាន​រចនា​ឡើង​គិតគូរ​ពី​សារៈ​សំខាន់​នៃ​សមត្ថភាព​បើកបរ​នៅ​លើ​ផ្លូវ​ថ្នល់​គ្រប់​ប្រភេទ​។ ដូច្នេះ​ហើយ ជា​មួយ​នឹង​រថយន្ត Nissan Terra ដ៏​ប្រណីត​នេះ គឺ​យើង​មាន​រថយន្ត​ម៉ូដែល SUV ទំហំ​មធ្យម​ដែល​វា​មាន​លក្ខណៈ​ល្អ​ឥត​ខ្ចោះ​ និង​ទាន់​សម័យ​ដែល​សម​ស្រប​សម្រាប់​ការ​បើកបរ​នៅ​គ្រប់​ស្ថានភាព​ផ្លូវ​។

ផ្នែក​ខាង​ក្នុង​របស់​រថយន្ត Terra គឺមាន​ទំហំ​ធំ​ទូលាយ ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​រហូត​ដល់​ ៧ ​នាក់​។ កៅអី​អង្គុយ​ខាង​ក្រោយ​ប្រកប​ដោយ​ផាសុកភាព​ដែល​អាច​កាច់​បត់​ ឬ​កាច់​ទម្លាក់​ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង គឺ​វា​មាន​លក្ខណ​ពិសេស​ដូច​កៅអី​នៅ​ជួរ​ខាង​មុខ​ដែរ​។ ចំពោះ​កៅអី​នៅ​ជួរ​ទី​២ វិញ អ្នកដំណើរ​អាច​អង្គុយ​ដោយ​ផាសុកភាព​ជា​មួយ​នឹង​រ៉ង​បញ្ចេញ​ខ្យល់​ម៉ាស៊ីន​ត្រជាក់​នៅ​ពី​ខាង​លើ ហើយ​កៅអី​នៅ​ជួរ​ទី​៣ ក៏​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ជួរ​ទី​២​ដែរ និយាយ​ជា​រួម​កៅអី​នៅ​គ្រប់​ជួរ​ទាំង​អស់​មាន​ប្រព័ន្ធ​គ្រប់គ្រង​សីតុណ្ហភាព ដើម្បី​ផ្តល់​ផាសុកភាព​ដល់​អ្នក​ដំណើរ​ទាំង​អស់​។

លើស​ពី​នេះ​ទៀត​មាន​កន្លែង​ដាក់​ដប​ទឹក ​និង​ភេសជ្ជៈ​សម្រាប់​អ្នក​ដំណើរ​ទាំង​អស់​លើកលែង​តែ​កៅអី​ខាង​ក្រោយ​នៅ​ចំ​កណ្តាល​។​ នៅ​ជួរ​ខាង​មុខ​ក៏​មាន​កន្លែង​ដាក់​ដប​ទឹក​ និង​ភេសជ្ជៈ​ផ្ទាល់​ខ្លួន​ផង​ដែរ​សម្រាប់​អ្នក​បើកបរ​ និង​អ្នក​អង្គុយ​នៅ​កៅអី​ខាង​មុខ​ ហើយ​គ្រប់​កៅអី​ទាំង​អស់​មាន​កន្លែង​កាន់​ទប់​លំ​នឹង​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​អ្នក​ដំណើរ​ជា​ពិសេស​នៅ​ពេល​បើកបរ​ក្នុង​ស្ថានភាព​ផ្លូវ​មិន​ល្អ​មួយ​ចំនួន​នៅ​តាម​បណ្តា​ខេត្ត​នៃ​ប្រទេស ​កម្ពុជា​។

កៅអី​ខាង​មុខ​របស់​រថយន្ត​ម៉ាក Terra ដ៏​ថ្មី​សន្លាង​នេះ​គឺ​ជា​កៅអី​គ្មាន​ទំនាញ ដែល​ផ្តល់​ផាសុកភាព ​និង​ភាព​ងាយ​ស្រួល​បំផុត​ដល់​ទាំង​អ្នក​បើកបរ​​ និង​អ្នក​ដែល​អង្គុយ​នៅ​ខាង​មុខ​។ កៅអី​ខាង​មុខ​ដែល​គ្មាន​ទំនាញ​នោះ គឺ​ត្រូវ​បាន​ក្រុមហ៊ុន Nissan រចនា​ឡើង​ដើម្បី​បង្កើន​ភាព​ងាយ​ស្រួល ​និង​បន្ថយ​ភាព​នឿយហត់ អស់​កម្លាំង​របស់​អ្នក​បើកបរ​។ គ្មាន​ទំនាញ​ គឺ​ចង់​សំដៅ​ទៅ​ដល់​ការ​ឆ្នៃ​ប្រឌិត​កៅអី​អង្គុយ​តាម​បែប​វិទ្យាសាស្ត្រ​ដែល​ធ្វើ​ឲ្យ​ទីតាំង​អង្គុយ​មាន​ផាសុកភាព​ ​និង​ងាយ​ស្រួល​ក្នុង ការ​ធ្វើ​ចលនា​រាងកាយ​។ ក្រុមហ៊ុន Nissan បាន​រចនា​កៅអី​ទាំង​នេះ​ឡើង​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ចុក​រួយ​រាងកាយ ដែល​វា​ជា​គោលដៅ​មួយ​ដើម្បី​ធ្វើ​ឲ្យ​រាងកាយ​មាន​តុល្យភាព ​និង​អង្គុយ​នៅក្នុង​ជំហរ​មួយ​ដែល​មាន​ផាសុកភាព​នៅ​ពេល​អង្កុយ​លើ​កៅអី​គ្មាន​ទំនាញ​នោះ​។

Content image - Phnom Penh Post

ការ​ចូល​ទៅ​កាន់​កៅអី​ជួរ​ទី​៣ ត្រូវ​បាន​រចនា​ប្រកប​ដោយ​ភាព​ងាយស្រួល​ដោយ​គ្រាន់​តែ​ចុច​តេឡេ​ពី​ចម្ងាយ​តែ​មួយ​ដង​ដែល​បញ្ជា​ពី​ប៊ូតុង​មួយ​ដែល​នៅ​ចន្លោះ​កណ្តាល​កៅអី​អ្នក​បើកបរ ហើយ​នៅ​ពេល​​ចុច​ប៊ូតុង​នោះ​កៅអី​នៅ​ជួរ​ទី​២ នឹង​បត់​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​ចូល​ទៅ​អង្គុយ​កៅអី​ជួរ​ទី​៣ ជា​ពិសេស​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​កុមារ​តូច​ៗ​ដែល​អង្គុយ​កៅអី​ជួរ​ទី​៣។

ជា​មួយ​គ្នា​នេះ​ដែរ​ក៏​មាន​ប្រព័ន្ធ​គ្រប់គ្រង​សីតុណ្ហភាព​ ​រ៉ង​បញ្ចេញ​ម៉ាស៊ីន​ត្រជាក់​សម្រាប់​ផ្ទាល់​ខ្លួន និង​កន្លែង​ផ្ទុក​ភេសជ្ជៈ​យ៉ាង​ល្អ​ឥត​ខ្ចោះ ហើយ​អ្នក​ដំណើរ​អង្គុយ​នៅ​កៅអី​ជួរ​ខាង​ក្រោយ​ក៏​ទទួល​បាន​ការ​កម្សាន្ត​លក្ខណៈ​បុគ្គល​ចំនួន ​២ ​ផង​ដែរ ដោយ​ឧបករណ៍​នីមួយ​ៗ​មាន​ទំហំ​ ១០.២៥ អ៊ិញ ជា​កញ្ចក់​ដែល​កាត់​បន្ថយ​សំឡេង​រំខាន ដើម្បី​ធានា​ថា​អ្នក​ដំណើរ​នៅ​ជួរ​ខាង​ក្រោយ​ទទួល​បាន​នូវ​ការ​កម្សាន្ដ​មួយ​ដ៏​សប្បាយ​រីករាយ​នៅ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​ដែល​មាន​ចម្ងាយ​ឆ្ងាយ​។

Content image - Phnom Penh Post

លក្ខណៈ​បច្ចេកទេស​ពិសេស​ជា​ច្រើន​ទៀត​របស់​រថយន្ត​ម៉ាក Terra នេះ​ក៏​ត្រូវ​បាន​ឆ្នៃ​ប្រឌិត​ឡើង​ផង​ដែរ​។ វា​គឺ​ជា​រថយន្ត​ប្រភេទ SUV ទំ​ហំ​មធ្យម​តែ​មួយ​គត់ ដែល​ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​ ហ្រ្វាំង​ ABLS ដែល​អាច​គ្រប់គ្រង​ការ​រអិល​ទប់​ដោយ​កង់​ទាំង​ ៤ ។ ប្រព័ន្ធ ABLS នេះ​ធានា​នូវ​សុវត្ថិភាព​ដែល​​អាច​ទប់​រថយន្ត​បាន​គ្រប់​ស្ថានភាព​លំបាក​។

ប្រព័ន្ធ​ហ្រ្វាំង​គ្រប់គ្រង​ការ​រអិល​ទប់​ដោយ​កង់​ទាំង​ ៤ (ABLS) នេះ​ជួយ​គ្រប់គ្រង​ការ​ចាប់​ ហ្រ្វាំង​ដោយ​ស្វ័យ​ប្រវត្តិ​ព្រមទាំង​បញ្ជូន​កម្លាំង​ទប់​ទៅ​កង់​ផ្សេង​ទៀត​ដើម្បី​ជួយ​បន្ថយ​ល្បឿន​​ក្នុង​ពេល​ធ្វើ​ដំណើរ​លើ​ផ្លូវ​លំបាក ជា​មួយ​នឹង​ការ​ទាញ​យ៉ាង​ល្អ​បំផុត​ដែល​អាច​ក្តោប​ក្តាប់​នឹង​គ្រប់គ្រង​ស្ថានភាព​ផ្លូវ​ដែល​យើង​មិនសូវ​ច្បាស់​បាន​គ្រប់​កាលៈទេសៈ​។

កម្លាំង ភាព​ធន់ ផាសុកភាព និង​ភាព​ងាយ​ស្រួល​គឺ​ត្រូវ​បាន​ផ្តល់​ជូន​នៅ​ក្នុង​រថយន្ត Terra ដ៏​ល្អ​ឥត​ខ្ចោះ​នេះ តាម​រយៈ​ការ​បន្ថែម​កម្លាំង ភាព​បត់បែន តួ​រថយន្ត​មាន​​ភាព​រឹងមាំ ដោយ​មាន​បំពាក់​សាក់ស៊ី គ្រោង​តួ​ច្រើន​ជាន់ ដោយ​ស្រោប​ប្រអប់ និង​មាន​ប្រវែង​ពេញលេញ ហើយ​រថយន្ត​នេះ​ក៏​មាន​បំពាក់ ប្រព័ន្ធ​បូម​ក្រោយ​មាន​រ៉ឺស័រ ៥ ​​តង់​ និង​ភ្លៅ​កង់​ក្រោយ​យ៉ាង​រឹងមាំ មិន​ថា​បើកបរ​លើ​ស្ថានភាព​ផ្លូវ​លំបាក​បែប​ណា​ក៏​នៅ​រក្សា​លំ​នឹង​បាន​ល្អ​។ ដើម្បី​ធានា​ថា​មិន​ថា​អ្នក​បើកបរ​នៅ​ក្នុង​ស្ថានភាព​ផ្លូវ​បែប​ណា ការ​ធ្វើ​ដំណើរ​របស់​លោក​អ្នក​ជា​មួយ​រថយន្ត Terra គឺ​ធ្វើ​ដំណើរ​ប្រកប​ដោយ​ទំនុក​ចិត្ត​ និង​មាន​ផាសុកភាព​បំផុត​។ ហើយ​ជា​មួយ​នឹង​ការ​បំពាក់​កៅអី​គ្មាន​ទំនាញ​នេះ វា​នឹង​ជួយ​កាត់បន្ថយ​ភាព​នឿយហត់​របស់​លោក​អ្នក​នៅ​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ទៅ​តាម​ខេត្ត​នានា​បាន​ច្រើន​ជាង​រថយន្ត​ប្រភេទ SUV ​ផ្សេង​ទៀត។

Content image - Phnom Penh Post

ប្រព័ន្ធ​ជំនួយ​ពេល​ឡើង​ចំណោត (HSA) គឺ​ជា​បច្ចេកវិទ្យា​ដ៏​ឆ្លាត​វៃ​មួយ​ដែល​ជួយ​ការពារ​រថយន្ត​មិន​ឱ្យ​រអិល​ថយ​ក្រោយ​ក្នុង​រយៈ​ពេល ​២-៣ ​​វិនាទី​ដែល​ផ្តល់​ពេល​វេលា​គ្រប់គ្រាន់​ឲ្យ​អ្នក​បើកបរ​ប្តូរ​ជើង​ពី​ឈ្នាន់​​ហ្រ្វាំង​មក​ហ្គែរ​វិញ​។ នៅ​ពេល​រថយន្ត​រអិល​ចុះ អ្នក​បើកបរ​រថយន្ត Terra នឹង​មាន​សុវត្ថិភាព​ដោយ​សារ​តែ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ជំនួយ​ពេល​ឡើង​ចំណោត (HDC) នេះ​។

ប្រព័ន្ធ​ជំនួយ​ពេល​ចុះ​ចំណោត (HDC) ជួយ​គ្រប់គ្រង​ល្បឿន​ពេល​ចុះ​ចំណោត​ ឬ​តំបន់​ណា​ដែល​មាន​ជម្រាល ដោយ​ធ្វើ​ឱ្យ​អ្នក​បើកបរ​អាច​ផ្តោត​លើ​ការ​គ្រប់គ្រង​រថយន្ត​តាម​រយៈ​ចង្កូត​។ ជា​ពិសេស​វា​សមស្រប​បំផុត​សម្រាប់​រថយន្ត​ធ្វើ​ដំណើរ​លក្ខណៈ​គ្រួសារ​ផ្លូវ​ឆ្ងាយ ដោយសារ​តែ​រថយន្ត​ម៉ាក Terra នេះ​ក៏​មាន​ប្រព័ន្ធ​ព្រមាន​ពេល​ប្តូរ​គន្លង (LDW) ផង​ដែរ​។ ​ប្រព័ន្ធ​ព្រមាន​ពេល​ប្តូរ​គន្លង (LDW) នឹង​ផ្តល់​សញ្ញា​ប្រាប់​អ្នក​បើកបរ នៅ​ពេល​រថយន្ត Terra ចាប់ផ្តើម​ងាក​ចេញពី​គន្លង​របស់​ខ្លួន ជា​សញ្ញា​ព្រមាន​ដើម្បី​ការពារ​សុវត្ថិភាព​នឹង​អាច​ជួយ​ការពារ​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ការ​អស់​កម្លាំង​របស់​អ្នក​បើកបរ​។

ជា​មួយ​គ្នា​ផង​ដែរ ដំណោះ​ស្រាយ​សុវត្ថិភាព​ពី​បច្ចេកវិទ្យា​ដ៏​ទំនើប​របស់​ក្រុមហ៊ុន Nissan ទាំងនេះ​គឺ​រចនា​ឡើង​តាម​ស្តង់ដារ​សុវត្ថិភាព ​និង​មាន​លក្ខណៈ​ពិសេស​។ រថយន្ត​ដ៏​ប្រណីត​នេះ​មាន​ពោង​សុវត្ថិភាព SRS ចំនួន ​៦ ​ដែល​ដាក់​នៅ​ពី​មុខ​អ្នក​បើកបរ​ និង​អ្នក​ដំណើរ​ដែល​អង្គុយ​ខាង​មុខ និង​ពោង​ខ្យល់​នៅ​ចំហៀង វាំងនន​ពី​ចំហៀង​ជាប់​កៅអី​ដើម្បី​ការពារ​នឹង​ធានា​សុវត្ថិភាព​សម្រាប់​អ្នក​ដំណើរ​ដែល​អង្គុយ​នៅ​គ្រប់​ជួរ​ទាំង​អស់​ដែល​ធ្វើ​ដំណើរ​ជា​មួយ​រថយន្ត​ម៉ាក Terra ដ៏​ប្រណីត​នេះ​។​

ដើម្បី​ផ្តល់​សុវត្ថិភាព ​និង​ការ​ជឿ​ទុក​ចិត្ត​ដល់​អ្នក​បើកបរ​នឹង​អ្នក​ដំណើរ​ក្រុមហ៊ុន Nissan បាន​ច្នៃ​ប្រឌិត​បច្ចេកវិទ្យា​ដ៏​ឆ្លាត​វៃ​មួយ ដែល​មាន​ឈ្មោះ​ថា ប្រព័ន្ធ​បំផ្លាស់​ទី​ឆ្លាត​វៃ​របស់ Nissan (Nissan Intelligent Mobility) ក្នុង​នោះ​រួម​មាន​ការ​បើក​ឃ្លុប​ក្រោយ​ដោយ​ស្វ័យ​ប្រវត្តិ​តាម​រយៈ​ការ​ធ្វើ​ចលនា​។

Content image - Phnom Penh Post

លក្ខណៈ​ពិសេស​នៃ​បច្ចេកវិទ្យា​សុវត្ថិភាព​ដ៏​ទំនើប​របស់​រថយន្ត Terra នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​អំពី​សុវត្ថិភាព​របស់​ពួក​គេ ជា​ពិសេស​ពេល​ធ្វើ​ដំណើរ​ជា​មួយ​ក្រុម​គ្រួសារ​។

នៅ​ក្នុង​បច្ចេកវិទ្យា​ដ៏​ទំនើប​នោះ​ក៏​មាន​កូន​សោ​វៃឆ្លាត​ (i-Key) ផង​ដែរ ដែល​មាន​ប៊ូតុង​ចុច​បញ្ឆេះ​រថយន្ត​ដែល​វា​ជួយ​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​សម្រាប់​អ្នក​បើកបរ​។

ចំណែក​ឯ​ប្រព័ន្ធ​ចាប់​វត្ថុ​កំពុង​មាន​ចលនា (MOD) ក៏​ត្រូវ​បាន​បំពាក់​ជា​មួយ​នឹង​រថយន្ត​ប្រណីត Terra នេះ​ដែរ ដែល​វា​មាន​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​។ ជា​មួយ​នឹង​កាមេរ៉ា​ចាប់​រូបភាព​បាន ​៣៦០ ​ដឺក្រេ ជា​ពិសេស​គឺ​ចាប់​រូបភាព​នៃ​វត្ថុ​ដែល​កំពុង​មាន​ចលនា​នៅ​ជុំវិញ​រថយន្ត​ហើយ​ប្រព័ន្ធ​នេះ​នឹង​ផ្តល់​សញ្ញា​ព្រមាន​ទាំង​ដែល​អាច​មើល​ឃើញ ​និង​ស្តាប់​ឮ​ទៅ​កាន់​អ្នក​បើកបរ​នៅ​ក្នុង​ករណី​ដែល​វត្ថុ​មាន​ចលនា​កំពុង​នៅ​ជិត​រថយន្ត​។​

ប្រព័ន្ធ​នេះ​ជួយ​ផ្តល់​សុវត្ថិភាព​ដល់​ទាំង​អ្នក​បើកបរ​ និង​អ្នក​ដំណើរ​ក៏​ដូច​ជា​អ្នក​ថ្មើរ​ជើង សត្វ​ពាហនៈ​ ឬ​រថយន្ត​ផ្សេង​ៗ​ទៀត​ដែល​នៅ​ជុំវិញ​។ វា​ផ្តល់​សញ្ញា​ឲ្យ​យើង​ដឹង​អំពី​រថយន្ត​អ្នក​ដ៏​ទៃ​នៅ​ជុំវិញ​យើង ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​អ្នក​បើកបរ​ ​និង​អ្នក​ដំណើរ​មាន​ទំនុក​ចិត្ត​ខ្ពស់​ចំពោះ​សុវត្ថិភាព​របស់​ពួក​គេ​។
រថយន្ត Terra ក៏មាន​បំពាក់​ប្រព័ន្ធ​តាមដាន​ទិដ្ឋភាព​ជុំវិញ​វៃឆ្លាត (i-AVM) ដែល​អាច​ចាប់​រូបភាព​បាន ​៣៦០ ដឺក្រេ ជុំវិញ​រថយន្ត​ដែល​ជួយ​សម្រួល​ដល់​អ្នក​បើកបរ​ជា​ពិសេស​សម្រួល​ដល់​ការ​ចត​នៅ​កន្លែង​ចង្អៀត ឬ​ការ​បើកបរ​ក្នុង​ល្បឿន​យឺត​។

ចំពោះ​ការ​ចត​រថយន្ត​គឺ​គ្មាន​អ្វី​ងាយ​ស្រួល​ជាង​រថយន្ត Terra ដែល​មាន​បំពាក់​ប្រព័ន្ធ​នេះ​ទេ​។ វា​ក៏​ត្រូវ​បាន​បំពាក់​សិន​ស័រ​មើល​ក្រោយ ​៤ ​ទិស​កាមេរ៉ា​មើល​ក្រោយ​ដើម្បី​ធានា​ថា​អ្នក​រក​កន្លែង​ចត​រថយន្ត​របស់​អ្នក​បាន​គ្រប់​ពេល​វេលា​ និង​មាន​សុវត្ថិភាព​។ លើស​ពី​នេះ​ទៀត​ក៏​មាន​ប្រព័ន្ធ​ការពារ​ចោរ​លួច​ដែល​មាន​សំឡេង​រោទ៍ VSS ផង​ដែរ​។

រថយន្ត Terra ក៏​មាន​មុខងារ​មួយ​ហៅ​ថា​មុខងារ​តាម​ខ្ញុំ​ទៅ​ផ្ទះ​។ មុខងារ​នោះ​អនុញ្ញាត​ឱ្យ​ចង្កៀង​រថយន្ត​ខាង​មុខ​បញ្ចេញ​ពន្លឺ​នៅ​ក្នុង​រយៈ​ពេល​ជាក់លាក់​មួយ បន្ទាប់​ពី​ម៉ាស៊ីន​ត្រូវ​បាន​ពន្លត់​ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​បើកបរ​អាច​កំណត់​ទីតាំង​ទ្វារ​ផ្ទះ​របស់​ពួក​គេ​ និង​ជួយ​បំភ្លឺ​ពេល​ម្ទាស់​ចាក់​សោ​ទ្វារ​ផ្ទះ​ផង​ដែរ​។

លក្ខណ​ពិសេស​នៃ​ស្តង់ដារ​សុវត្តិភាព រួម​មាន​ប្រព័ន្ធ​​ហ្រ្វាំង​ទប់ស្កាត់ ហ្រ្វាំង​បែងចែក​កម្លាំង​អេឡិចត្រូនិក ប្រព័ន្ធ​ជំនួយ​ ហ្រ្វាំង​ការ​គ្រប់​គ្រង​រថយន្ត​បែប​ឌីណាមិក សោ​សុវត្ថិភាព​សម្រាប់​កូន​ក្មេង​ និង​តួ​រថយន្ត​ដ៏​រឹងមាំ ដែល​ទាំង​នេះ​គឺ​ជា​ទិដ្ឋភាព​បច្ចេកវិទ្យា​ដ៏​ទំនើប​របស់​រថយន្ត Terra ដែល​សុទ្ធ​តែ​ជា​ឧបករណ៍​ពិសេស​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង​មាន​ទំនុក​ចិត្ត​បំផុត​សម្រាប់​រថយន្ត​គ្រប់​ប្រភេទ​។

ចំណុច​ដ៏​សំខាន់​មួយ​ទៀត ​គឺ​ម៉ាស៊ីន​របស់​រថយន្ត Terra នេះ​តែ​ម្តង​។ ជា​មួយ​នឹង​អង្កត់​ផ្ចិត ​២.៥L ​ស៊ីឡាំង ​៤ ​ជា​ជួរ DOHC ជា​មួយ​នឹង​ប្រព័ន្ធ​ដាក់​លេខ​អូតូ ​៧ ​តង់​ដែល​ជា​ជម្រើស​ប្តូរ​ទៅ​លេខ​ដៃ​។

ម៉ាស៊ីន​រថយន្ត​ដ៏​ថ្មី​សន្លាង​នេះ គឺ​ជា​បច្ចេកវិទ្យា​ឈាន​មុខ​គេ​សម្រាប់​រថយន្ត Terra ដ៏​ប្រណីត​នេះ​។ នៅ​ពេល​បើកបរ​នៅ​លើ​ដង​វិថី កម្លាំង ​និង​ថាមពល​របស់​រថយន្ត Terra មិន​ថយ​ចុះ​នោះ​ទេ ដោយ​វា​មាន​កម្លាំង ​១៩០ ​សេះ និង​កម្លាំង​បង្វិល​ចំនួន 450Nm ដែល​វា​ស្រប​ជា​មួយ​នឹង​ពាក្យ​ស្លោក​របស់​រថយន្ត Nissan ដែល​ថា​រថយន្ត Terra គឺ​អាច​នាំ​អ្នក​​ «​ទៅ​កាន់​គ្រប់​ទី​កន្លែង​ទាំង​អស់​»​។ ដូច្នេះ​ហើយ​ជា​មួយ​នឹង​រថយន្ត Terra លោក​អ្នក​អាច​ទៅ​ដល់​គ្រប់​ទី​កន្លែង​ដោយ​សុវត្ថិភាព​ និង​ផាសុកភាព​បំផុត​៕

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍