ក្រៅពីជំនាញវិជ្ជាធ្វើម្ហូបរបស់លោកមេចុងភៅបានឲ្យដឹងថាគ្រឿងផ្សំដ៏សំខាន់នៅក្នុងអាជីវកម្មប្រកបដោយភាពជោគជ័យរបស់លោកគឺការទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
លោក ម៉េង ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Almond Group បានចាប់ផ្ដើមរៀនសូត្រអំពីហិរញ្ញវត្ថុតាំងពីលោកនៅវ័យក្មេងមកម្លេះ។
លោក លូ ម៉េង បានជួបសម្ភាសជាមួយភ្នំពេញប៉ុស្ដិ៍ ដើម្បីឆ្លើយសំណួរមួយចំនួនអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសារៈសំខាន់របស់វានៅក្នុងជីវិត ព្រមទាំងរបៀបដែលវាជួយលោក និងរបៀបដែលវាអាចជាអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។
លោកបានឲ្យដឹងថា មេរៀនមួយក្នុងចំណោមមេរៀនដំបូងជាច្រើនដែលលោកបានរៀននៅពេលលោកបានចាប់ផ្ដើមអាជីវកម្មគឺជម្រើសដែលលោកបានអនុវត្តរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
លោក លូ ម៉េង បានសន្មត់ចំណេះដឹងផ្នែកហិរញ្ញវត្ថុជាមូលហេតុដ៏សំខាន់ សម្រាប់ភាគជោគជ័យ និងកំណើនផ្នែកអាជីវកម្មរបស់លោក ។
លោកលើកឡើងថា៖ «ថ្មីៗនេះមានវេទិកាផ្សេងៗជាច្រើនពីធនាគារផ្សេងៗ ដែលបានផ្ដល់ដល់ពួកយើងនូវលទ្ធភាពទទួលបានសេវាធនាគារអនឡាញ។ ភាពងាយស្រួលនេះបានធ្វើឲ្យពេលវេលាកាន់តែមានប្រសិទ្ធភាព។ វាបានធ្វើឲ្យជីវិតរបស់យើងកាន់តែមានភាពងាយស្រួល»។
លោក ម៉េង បន្ថែមថា៖ «បច្ចេកវិទ្យាធនាគារមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការគ្រប់គ្រងពេលវេលាឲ្យកាន់តែប្រសើរ»។
នេះគឺជាមូលហេតុដ៏ល្អមួយសម្រាប់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ បើគ្មានចំណេះដឹងផ្នែកហិរញ្ញវត្ថុទេ ប្រជាជននឹងមិនមានលទ្ធភាពក្នុងការទទួលបច្ចេកវិទ្យាធនាគារថ្មីៗដែលបានជួយអាជីវកម្មរបស់ពួកគេទេ។
ខណៈដែលលោក ម៉េង បានពង្រីកអាជីវកម្មរបស់លោក លោកចាំបាច់ត្រូវស្វែងរកការវិនិយោគកាន់តែធំ។ នេះគឺជាការបង្កើន និងជាអ្វីដែលលោក លូ ម៉េង បានយកចិត្តទុកដាក់យ៉ាងខ្លាំង។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា កម្ចីបានពីធនាគារមានសារៈសំខាន់ខ្លាំងណាស់។ ប្រសិនបើធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុកំពុងមានបំណងអនុម័តកម្ចី វាមានន័យថាអាជីវកម្មរបស់អ្នកមានសុវត្ថិភាព និងមានភាពរឹងមាំ។ ធនាគារសំខាន់ៗនឹងធ្វើការស្រាវជ្រាវ ហើយពួកគេនឹងមិនប្រថុយប្រថាននោះទេ»។
នៅពេលដាក់ពាក្យសុំកម្ចីលោក ម៉េង មានការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុល្អៗមួយចំនួនដែលនឹងជួយដល់អ្នកខ្ចីចម្បងៗ។
លោកថ្លែងថា៖ «ការយកកម្ចីដែលមានសុវត្ថិភាពគឺមិនខ្ចីច្រើនជាងអ្វីដែលអ្នកអាចសងបាន។ អ្នកត្រូវតែគិតគួរមុនពេលអ្នកសាកល្បងទទួលយកកម្ចី ដើម្បីឲ្យដឹងថាតើអ្នកមានលទ្ធភាពឬក៏អត់»។
មានភាពវិជ្ជមានជាច្រើនក្នុងការប្រើប្រាស់កម្ចីប្រកបដោយជោគជ័យ។ អត្ថប្រយោជន៍វិជ្ជមានទាំងនេះមិនគ្រាន់តែសម្រាប់អ្នកខ្ចីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់សេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ។ វាបង្ហាញថាការវិនិយោគនៅក្នុងប្រទេសកម្ពុជាគឺជាសំណើតម្លៃដ៏ល្អហើយវា «បង្ហាញថាការវិនិយោគនៅក្នុងសេដ្ឋកិច្ចកម្ពុជាគឺជាគំនិតសេដ្ឋកិច្ចដ៏ល្អមួយ។ នេះបើយោងតាមលោក ម៉េង។
លោក ម៉េង បន្តថា៖ «យើងអាចជួយឲ្យរីកចម្រើនដល់សេដ្ឋកិច្ចទាំងមូល តាមរយៈការដើរតួនាទីនៃការបង្កើតប្រភពធនធានមនុស្សដែលមានទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុនៅទីនេះ។ ធនធាននៅក្នុងប្រជាជនអាចបង្កើនកម្រិតសេដ្ឋកិច្ចនៃអ្វីៗគ្រប់យ៉ាង»។
លោកបានបន្តពន្យល់ពីរបៀបដែលអាជីវកម្មរបស់លោកជំរុញឲ្យមានចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមបុគ្គលិករបស់លោក។
លោកថ្លែងថា៖ «ធនធានមនុស្សរបស់យើងគឺជាអនាគតរបស់ក្រុមហ៊ុនយើង និងជាមូលហេតុដែលយើងបន្តរីកចម្រើន។ យើងចង់បានចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្រិតជាក់លាក់មួយក្នុងចំណោមបុគ្គលិករបស់យើង។ បុគ្គលិករបស់យើងភាគច្រើនត្រូវការលំនៅឋាន។ យើងបង្រៀនពួកគេអំពីលំនៅឋានតម្លៃទាប។ យើងព្យាយាមបង្រៀនការទទួលខុសត្រូវលើប្រាក់ចំណូលកាន់តែច្រើន និងការរៀនសន្សំប្រាក់។ ជាមួយនឹងប្រព័ន្ធរបស់យើង ពួកគេអាចមានមហិច្ឆតាកាន់តែច្រើន»។
ទាក់ទងនឹងការផ្ដល់យោបល់ដល់យុវជនកម្ពុជាលោក លូ ម៉េង ផ្ញើរសារថា «សូមកុំព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង។ អ្នកកំពុងធ្វើឲ្យមានការរីកចម្រើនដល់អាជីវកម្មរបស់យើង។ ប្រសិនបើនរណាម្នាក់អាចជួយអ្នកធ្វើវាបានសូមប្រើប្រាស់ពួកគេ។ ចូរយល់ដឹងអំពីអាជីវកម្មឲ្យបានច្បាស់លាស់ និងព្យាយាមអភិរក្ស ប៉ុន្តែក៏ត្រូវជំរុញកំណើនស្របពេលជាមួយគ្នា»៕