លោកនាយក​រដ្ឋមន្ត្រី Lee Hsien Loong បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​សិង្ហបុរី​ «​បង្កើត​គំនិត​ថ្មី​ជានិច្ច​» ហើយ​ត្រៀម​ខ្លួន​រក្សា​ភាព​ប្រកួតប្រជែង និង​ជំរុញ​សមត្ថភាព​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន ខណៈ​ប្រទេស​នេះ​មិន​អាច​គេច​ផុតពី​ហានិភ័យ​សកល​។

លោក​បាន​ក្រើន​រំឭក​ថា​៖ «​ពិភពលោក​កំពុង​ឈាន​ចូល​ក្នុង​ពេលវេលា​មួយ​ដែល​មាន​បញ្ហា​ជាង​មុន​» ហើយ​ប្រទេស​សិង្ហបុរី​គួរតែ​ត្រៀម​ខ្លួន​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​នាពេល​អនាគត​នៅក្នុង​គ្រប់​វិស័យ​។

«​យើង​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​»​។ ទី ​១ ភាព​មិន​ច្បាស់លាស់​សេដ្ឋកិច្ច​ជាមួយ​នឹង​ពាណិជ្ជកម្ម និង​សកលភាវូបនីយកម្ម​ក្រោម​សម្ពាធ​។ ទី​ ២ ហានិភ័យ​យុទ្ធសាស្ត្រ​ជាមួយ​នឹង​ក្រុម​បែកបាក់​គ្នា​ច្រើន​ជាង​មុន​រវាង​ប្រទេស​មហាអំណាច និង​ទី​ ៣ ការគំរាមកំហែង​ជាមួយ​នឹង​ការកើនឡើង​កម្តៅ​សកល និង​ការកើនឡើង​នៃ​កម្រិត​ទឹកសមុទ្រ​។

ប្រទេស​សិង្ហបុរី​មិនទាន់​ស៊ាំ​នឹង​បញ្ហា​សកល​ទាំងនេះ​ទេ​។ លោក Lee បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​របស់​លោក​ក្នុង​អំឡុង​ពិធី​ប្រារព្ធ​ទិវា​ជាតិ​លើក​ទី​ ៥៤ ​របស់​ប្រទេស​សិង្ហបុរី​ថា​៖ «​ចំពោះ​បញ្ហា​សេដ្ឋកិច្ច​វិញ ពួកគេ​នឹង​ធ្វើឲ្យ​រាំងស្ទះ​ដល់​ចង្វាក់​ផ្គត់ផ្គង់​ធ្វើឲ្យ​មាន​ការផ្លាស់ប្តូរ​ផ្នែក​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​លំហូរ​វិនិយោគ​។ យើង​ត្រូវតែ​ធ្វើឲ្យ​ខ្លួន​យើង​ត្រៀម​រួចរាល់​ចំពោះ​អនាគត​មួយ​ដែល​នឹង​ខុសប្លែក​យ៉ាង​ខ្លាំង​»​។

លោក​បាន​ថ្លែង​ថា សេដ្ឋកិច្ច​របស់​សិង្ហបុរី​បាន​ធ្លាក់ចុះ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​តម្រូវការ​សកល និង​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​បន្ត​ខ្សោយ​។ លោក​បាន​បន្ថែម​ថា​៖ «​នេះ​បាន​ប៉ះពាល់​លើ​វិស័យ​កម្មន្តសាល និង​សេវា​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​។ ជាពិសេស​យើង​កំពុង​មាន​អារម្មណ៍​ថា​មាន​ការធ្លាក់ចុះ​ទូទាំង​ពិភពលោក​ចំពោះ​អេឡិចត្រូនិក ដែល​ឆ្នាំ​មុន​មាន​លក្ខណៈ​ល្អ​ខ្លាំង​។

ប៉ុន្តែ​ផ្នែក​ដទៃៗ​ទៀត​នៃ​សេដ្ឋកិច្ច​របស់​យើង​នៅ​កំពុង​ល្អ​នៅ​ឡើយ​។ យើង​បាន​ជួប​បទ​ពិសេស​នៃ​ការធ្លាក់ចុះ​បែប​នេះ​កាលពី​មុន​ហើយ​យើង​នឹង​យក​វា​មិន​អភិវឌ្ឍ​។ ប្រសិន​បើ​វា​មាន​លក្ខណៈ​ចាំបាច់​ដើម្បី​ជំរុញ​សេដ្ឋកិច្ច យើង​នឹងធ្វើ​អ៊ីចឹង​»​។

លោក​បាន​បន្ថែម​ថា​ប្រទេស​សិង្ហបុរី​បន្ត​មាន​វឌ្ឍនភាព​ល្អ​ក្នុង​ការកែលម្អ​ឧស្សាហកម្ម​របស់​ខ្លួន​។ ឥឡូវនេះ​ប្រទេស​នេះ​កំពុង​បម្រើសេវា​ផ្គត់ផ្គង់​តួប៊ីន​យន្តហោះ​ទំនើប ហើយ​ក៏​កំពុង​វិនិយោគ​ទៅក្នុង​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​»​។

ទីភ្នាក់ងារ​ផ្សេងៗ​ដូចជា Enterprise Singapore កំពុង​ជួយ​សហគ្រិន និង​ក្រុមហ៊ុន​នានា​ក្នុង​ការពង្រឹង បង្កើន​ទំហំ និង​ពង្រីក​ខ្លួន​ចូល​ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​។ យើង​ក៏​កំពុង​មាន​វឌ្ឍនភាព​ល្អ​ផង​ដែរ​ក្នុង​ការផ្តល់​ជំនាញ​ឡើងវិញ និង​ការបង្កើន​ជំនាញ​ដល់​កម្លាំង​ការងារ​របស់​យើង​ដើម្បី​ត្រៀមខ្លួន​សម្រាប់​អនាគត​។

Skills Future កំពុង​បង្កើន​ជំនាញ​ដល់​ប្រជាពលរដ្ឋ​សិង្ហបុរី​រាប់ម៉ឺន​នាក់​ដោយ​ជួយ​ពួកគេ​ឲ្យ​មាន​លក្ខណៈ​ផលិតភាព​ជាង​មុន និង​អាច​ធ្វើ​ការងារ​ច្រើន​ជាង​មុន និង​រៀបចំ​ពួកគេ​សម្រាប់​ការងារ​ថ្មីៗ​ដែល​នឹង​កើតមាន​។ លោក Lee បាន​ថ្លែងថា​៖ «​រាល់​វិធានការ​រចនាសម្ព័ន្ធ​ទាំងអស់​នេះ​នឹង​ដោះស្រាយ​មិន​ត្រឹមតែ​បញ្ហា​ប្រឈម​រយៈពេល​វែង​របស់​យើង​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​យើង​ចំពោះ​ការធ្លាក់​សេដ្ឋកិច្ច​»​។

លោក​បន្ត​ថា​៖ «​ជាង​នេះ​ទៀត​រដ្ឋាភិបាល​នឹង​បន្ត​លើក​កម្ពស់​ការអប់រំ​សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន​»​។

តាមរយៈ​ការបន្ត​វិនិយោគ​ខ្លាំងក្លា​ក្នុង​វិស័យ​ធនធានមនុស្ស យើង​អាច​ឲ្យ​ពួកគេ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ឱកាស​ថ្មី​នៅ​រាល់​ដំណាក់កាល​នៃ​ជីវិត​។

នេះ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​រួមមួយ​។ លោក​បន្ត​ថា​៖ «​រដ្ឋាភិបាល​នឹង​បន្ត​ជួយ​ប្រជាពលរដ្ឋ​គ្រប់រូប​ដើម្បី​សម្រេច​សក្តានុពល​របស់​ពួកគេ ហើយ​រួមចំណែក​ភាពល្អ​បំផុត​របស់​ពួកគេ​ដល់​ប្រទេស​សិង្ហបុរី​។ ពួកយើង​គ្រប់រូប​ត្រូវ​តែ​ខិតខំ​កែលម្អ​ខ្លួន​យើង ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង ហើយ​ដេញ​តាម​ក្តីសុបិន​របស់​យើង​។

ខ្ញុំ​ដឹង​ថា​ឪពុកម្តាយ​ខិតខំ​ចិញ្ចឹម​កូន​ឲ្យ​បាន​ល្អ​ឲ្យ​មាន​ចរិតល្អ និង​តម្លៃ​ល្អ​»​។ យើង​មាន​បំណង​ធ្វើឲ្យ​តម្លៃ​ការអប់រំ​ថ្នាក់​មត្តេយ្យ និង​ថ្នាក់​មហាវិទ្យាល័យ​មាន​តម្លៃថោក​សមរម្យ​ជាង​មុន ជាពិសេស​សម្រាប់​គ្រួសារ​ចំណូល​ទាប​ និង​មធ្យម​។

ដើម្បី​ជួយ​ប្រជាពលរដ្ឋ​សិង្ហបុរី​ចាស់ៗ យើង​ត្រូវ​ការពារ​ពួកគេ​ក្នុង​ផ្នែក​គាំពារ​សុខភាព​ និង​តម្រូវការ​ពេល​ចូលនិវត្តន៍​។ ចំពោះ​អ្នក​ដែល​ចង់​ធ្វើ​យូរ​ជាង​អាយុ យើង​នឹង​បង្កើន​អាយុ​ចូលនិវត្តន៍ និង​អាយុ​ចូល​ធ្វើការ​វិញ​»​។ PS