The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ឧកញ៉ា Yum Sui Sang ប្រធាន​សមាគម​អាណិកជន និង​ធុរកិច្ច ចិន ហុងកុង និង​ម៉ាកាវ​នៅ​កម្ពុជា

លោក​ឧកញ៉ា Yum Sui Sang ប្រធាន​សមាគម​អាណិកជន និង​ធុរកិច្ច ចិន ហុងកុង និង​ម៉ាកាវ​នៅ​កម្ពុជា

Content image - Phnom Penh Post
លោក Yum Sui Sang ប្រធាន​សមាគម​អាណិកជន និង​ធុរកិច្ច ចិន ហុងកុង និង​ម៉ាកាវ នៅ​កម្ពុជា​។

លោក​ឧកញ៉ា Yum Sui Sang ប្រធាន​សមាគម​អាណិកជន និង​ធុរកិច្ច ចិន ហុងកុង និង​ម៉ាកាវ​នៅ​កម្ពុជា

ក្នុងឱកាស​អបអរសាទរ​ខួប​អនុស្សាវរីយ៍ ២០ ​ឆ្នាំ​ នៃ​ការប្រគល់​ម៉ាកាវ​មក​ប្រទេស ​ចិន ​វិញ ខ្ញុំ​សូម​តំណាង​សមាគម​អាណិកជន និង​ធុរកិច្ច ចិន ហុងកុង និង​ម៉ាកាវ​នៅ​កម្ពុជា សូម​សម្តែង​គារវកិច្ច​ដោយស្មោះ​ដល់​ម៉ាកាវ​ដ៏ស្រស់ស្អាត​មួយ​នេះ សូម​ជូនពរ​ម៉ាកាវ​មាន​ភាព​រឹតតែ​អស្ចារ្យ និង​សូម​ជូនពរ​ប្រទេស​ ចិន​ មាន​ភាព​រីកចម្រើន និង​វិបុលភាព​។

ការប្រគល់​ម៉ាកាវ​មក​ប្រទេស​ចិន គឺជា​មហា​សមិទ្ធផល​ដ៏អស្ចារ្យ​គ្រប់​ជំនាន់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ជនជាតិ​ចិន​ចាប់​តាំងពី​ថ្ងៃទី​ ២០ ខែ​ធ្នូ ឆ្នាំ​ ១៩៩៩ ​មក ម៉ាកាវ​បាន​ដើរ​លើ​វិថី​មាគ៌ា​ដ៏ទូលាយ​មួយ​នៃ​ការអភិវឌ្ឍ​រួម​ជាមួយ​នឹង​ប្រទេស​ ចិន​។

នៅក្នុង​រយៈពេល​ ២០ ​ឆ្នាំ​កន្លង​មក​នេះ​ គោលនយោបាយ «​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​» ប្រព័ន្ធ​នយោបាយ​ «​ម៉ាកាវ​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ម៉ាកាវ​» និង​ព្រមទាំង​ស្វ័យគ្រប់គ្រង​កម្រិត​ខ្ពស់​សុទ្ធតែ​ទទួល​បាន​ការអនុវត្ត​យ៉ាង​គ្រប់​ជ្រុងជ្រោយ​ក្នុង​ម៉ាកាវ​។

ស្ថិត​នៅក្រោម​ការគាំទ្រ​ពេញទំហឹង​នៃ​រដ្ឋាភិបាល​មជ្ឈិមបក្ស និង​ការខិតខំ​ពី​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ និង​គ្រប់​ជាន់ថ្នាក់​នៃ​សង្គម​បាន​ធ្វើឲ្យ​ម៉ាកាវ​ទទួលបាន​សមិទ្ធផល​នៃ​ការអភិវឌ្ឍ​បាន​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់ ស្ថិរភាព​ក្នុង​សង្គម វិបុលភាព​នៃ​សេដ្ឋកិច្ច ការរស់នៅ​ប្រកប​ដោយ​សុខដុមរមនា និង​វប្បធម៌​ចម្រុះ សុទ្ធសឹង​តែ​ទទួល​បាន​ការអភិវឌ្ឍ​បាន​យ៉ាង​ល្អប្រសើរ​ដែល​បាន​ក្លាយ​ទៅ​ជា​គំរូ​ដ៏ជោគជ័យ​នៃ​ការអនុវត្ត​គោលនយោបាយ​ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​។

ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​កន្លង​មក​នេះ ម៉ាកាវ និង​ប្រទេស​ចិន​បាន​ភ្ជាប់​គ្នា​យ៉ាង​ស្អិតល្មួត ស្ថិត​នៅ​ក្រោម​ការគាំទ្រ​ពេញទំហឹង​នៃ​រដ្ឋាភិបាល​មជ្ឈិមបក្ស​ធ្វើឲ្យ​ជីវភាព​របស់​ប្រជាជន សេដ្ឋកិច្ច និង​វិស័យ​ផ្សេងទៀត​ទទួល​បាន​ផ្លែផ្កា ជាទី​គាប់ចិត្ត​។ GDP នៃ​ម៉ាកាវ​មាន​ការកើនឡើង​ជិត​ ៧.៥ ​ដង​ ដែល​កើន​ពី​ជីវភាព​ ៥១,៨៧២ ​ពាន់​លាន​ប៉ាតាកាម៉ាកាវ (៦,៤៩១ ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​) ក្នុង​ឆ្នាំ​ ១៩៩៩ មក​ ៤៤០,៣១៦ ​ពាន់​លាន​ប៉ាតាកា​ម៉ាកាវ (៥៤,៥៤៣ ​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​) ក្នុង​ឆ្នាំ​ ២០១៨ ​។

រីឯ GDP សម្រាប់​មនុស្ស​ម្នាក់​ជា​មធ្យម​បាន​កើន​ពី​ ១៥,២០០ ​ដុល្លារ​សហរដ្ឋអាមេរិក​ ក្នុង​ឆ្នាំ​ ១៩៩៩ មក ៨២,៦០០ ​ដុល្លារ​សហរដ្ឋអាមេរិក​ ក្នុង​ឆ្នាំ​ ២០១៨ ដែល​តួលេខ​នេះ​បាន​ធ្វើឲ្យ​ម៉ាកាវ​ជាប់​ចំណាត់ថ្នាក់​លេខ​ ១ ​ក្នុង​អាស៊ី និង​លេខ ២ ​នៅលើ​ពិភពលោក​។ បាន​ក្លាយ​ជា​តំបន់​ «​អ្នកមាន​បំផុត​» ​ក្នុង​ចំណោម​តំបន់​ដទៃទៀត​នៅលើ​ពិភពលោក​។

ទន្ទឹម​នឹង​នេះ​ក៏​បាន​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ស្ថិរភាព​នៃ​សុខុមាលភាព​សេដ្ឋកិច្ច ហើយ​សមិទ្ធផល​នៃ​ការអភិវឌ្ឍ​ទាំងនេះ​បាន​ប្រើប្រាស់​ក្នុង​ការបង្កើត​អត្ថប្រយោជន៍​ជូន​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​បាន​ក្លាយជា​គំនិត​ស្នូល​នៃ​ការអនុវត្ត​គោលនយោបាយ​ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ដែល​ជា​លក្ខណពិសេស​នៃ​ម៉ាកាវ​។

ចំពោះ​ថ្ងៃ​អនាគត តាមរយៈ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​តំបន់​ឆក​សមុទ្រ​នៃ​ក្វាងទុង ហុងកុង និង​ម៉ាកាវ យើង​ជឿជាក់​ថា ម៉ាកាវ​ដែល​ប្រៀប​ដូច​ផ្កាឈូក​ដ៏​ស្រស់​ស្អាត​មួយ​នៃ​ប្រទេស ​ចិន នឹង​រីក​ស្គុះស្គាយ​នូវ​ភាព​ស្រស់​បំព្រង និង​រឹតតែ​មាន​ភាព​ទាក់ទាញ​ថែម​មួយ​កម្រិត​ទៀត​។ រូបភាព​នៃ​សម័យកាល​ដ៏​អស្ចារ្យ​ដែល​បាន​បង្ហាញ​ពី​មនោសញ្ចេតនា​នៃ​ម៉ាកាវ ក៏​នឹង​ត្រូវ​បាន​ឆ្លាក់​លើ​ផ្ទាំង​សិលា​នៃ​ភាព​រស់រវើក​ឡើង​វិញ​ដ៏​មហិមា​នៃ​ជនជាតិ​ចិន​៕

អត្ថបទគួរចាប់អារម្មណ៍